ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ប្រា​ហាំ​ផ្តួល​ប៊ូត​ឡា​ក្នុង​ទឹក​ទី​៨​ការ​​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​

12 ឆ្នាំ មុន

កីឡាករ​អា​ល្លឺ​ម៉ង់​អា​ទ័រ អា​ប្រា​ហាំ​ការ​ពារ​បាន​ដោយ​ជោគជ័យ​នូវ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​ទម្ងន់ ៧៦,២​គី​​ឡូ​​ក្រាម​​របស់​ខ្លួន​ក្រោយ​ពី​បានយក​ឈ្នះ​កីឡាករ​បា​រាំង​មេឌី ប៊ូត​ឡា​ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​៨​នៅ​សង្វៀន​ O2 World ក្រុង​បែ៊រឡាំង​ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​ធ្នូ ។​

កីឡាករ​អា​ល្លឺ​ម៉ង់​អា​ទ័រ អា​ប្រា​ហាំ​ការ​ពារ​បាន​ដោយ​ជោគជ័យ​នូវ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO​ទម្ងន់ ៧៦,២​គី​​ឡូ​​ក្រាម​​របស់​ខ្លួន​ក្រោយ​ពី​បានយក​ឈ្នះ​កីឡាករ​បា​រាំង​មេឌី ប៊ូត​ឡា​ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​៨​នៅ​សង្វៀន​ O2 World ក្រុង​បែ៊រឡាំង​ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៥​ធ្នូ ។​

ការ​ប្រ​កួត​ត្រូវ​បាន​បញ្ចប់​នៅ​នា​ទី ២:១១​ក្នុង​ទឹកទី​៨​ក្រោយ​ពី​លោក​អាជ្ញា​កណ្តាល​សញ្ជាត​ិ​អា​មេរិក​ ម៉ាក នេល​សុន​ពិ​និត្យ​ឃើញ​ថា ប៊ូត​ឡា​ហូរ​ឈាម​ស្រោច​មុខ​និង​អស់​លទ្ធ​ភាព​តប​ត​ជា​មួយ​អា​ប្រា​ហាំ​ ។ នេល​សុន​បាន​បញ្ឈប់​កីឡាករ​ប៊ូត​ឡា​ម្តង​រួ​ច​មក​ហើយ​ក្នុង​ទឹក​ទី​៧​​ដើម្បី​ឱ្យ​គ្រូ​ពេទ្យ​ពិ​និត្យ​មើល​របួស​រយះ​ក្រោម​ភ្នែក​ខាង​ស្តាំ​ ។​ ប៊ូត​ឡា​ដែល​មាន​ឯតទគ្គកម្ម​ប្រ​កួត​ឈ្នះ២៦​លើក​ ចាញ់​៥​លើក​ ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១១លើក​ត្រូវ​បាន​គ្រូ​ពេទ្យ​អនុញ្ញាត​ឱ្យ​បន្ត​ការ​ប្រ​កួត​ ប៉ុន្តែ​គេ​គ្មាន​អ្វី​ដែល​គំរាម​កំ​ហែង​ដល់​អា​ប្រា​ហាំ​ទេ ។​

អា​ប្រា​ហាំ​ដែល​មាន​ឯតទគ្គកម្ម​ប្រ​កួត​ឈ្នះ ៣៥​លើក​ ចាញ់​៣​លើក​ ផ្តួលដៃ​គូ​ឱ្យ​សន្លប់​២៨​លើក​បាន​គ្រប់​គ្រង​ការ​ប្រ​កួត​ស្ទើរ​ទាំង​ស្រុង។ ទោះ​ជា​យ៉ាង​ណា​ ការ​សម្រុក​ចូ​ល​របស់​គេ​ត្រូវ​រា​រាំង​ដោយ​គ្រូ​បង្ហាត់​​ក្នុង​ទឹក​ទី​៤​ ។ លោក Ulli Wegner​យល់​ថា វា​មិន​ចាំ​បាច់​សម្រុក​ខ្លាំង​នោះ​ទេ ខណៈ​ការ​ប្រ​កួត​នៅ​សល់​ជាច្រើន​ទឹក​ទៀត ។

បន្ទាប់​ពី​ឈ្នះ​ការ​ប្រ​កួត អា​ប្រា​ហាំ​បាន​ថ្លែង​នៅ​ចំ​ពោះ​មុខ​អ្នក​ទស្សនា​១​ម៉ឺននាក់​ថា ៖«នេះ​ជា​កន្លែង​ដែល​ខ្ញុំ​ចាប់​ផ្តើម​អា​ជីព​ប្រ​ដាល់​ ។ បាន​មក​ប្រ​កួត​នៅ​ទី​នេះ​ក្នុង​នាម​ជា​ជើង​ឯក​ពិភព​លោក​គឺ​ពិត​ជា​មិន​អាច​រក​អា​រម្មណ៍​ណា​មក​ប្រៀប​ផ្ទឹម​បាន​ទេ ។ យើង​មាន​រូប​មន្ត​តែ​មួយ​គឺ​ឈ្នះ ។ ប៉ុន្តែ​សម្រាប់កីឡាករ​ប៊ូត​ឡា​គេពិត​ជា​មិន​ចង់​បោះ​បង់​ការ​ប្រ​កួត​ទេ ។ គេ​ចង់​បន្ត​រហូត​ដល់​ចប់​១២​ទឹក​ ។ ការ​វាយ​ចេញ​របស់គេ​ធ្ងន់​ ។ ឆ្នាំ​២០១២​ពិត​ជា​អស្ចារ្យ​  ខ្ញុំ​បាន​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ »។​

ចំណែក​ប៊ូត​ឡា​វ័យ​៣០​ឆ្នាំ​បាន​ថ្លែង​ថា ៖«អា​ប្រា​ហាំ​វ៉ៃ​បាន​ល្អ​ណាស់​ ។ គេ​សម​​ពាក់​ខ្សែ​ក្រវាត់​នេះ ។ គេ​ប្រ​កួត​ក្នុង​នាម​ជាជើង​ឯកខណៈ​ខ្ញុំ​ប្រ​កួត​ក្នុង​នាម​ជា​អ្នក​ដណ្តើម​ខ្សែ​ក្រវាត់​​ ។ ដូច្នេះ​ ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាសអៀននោះ​ទេ ។ វា​ពិត​ជា​យុត្តិ​ធម៌​ដែល​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រ​កួត​ ។ អា​ប្រា​ហាំ ពិត​ជា​មាន​កម្លាំង​​ខ្លាំង​​ហើយ​គេ​បាន​ដាក់​សម្ពាធ​លើ​ខ្ញុំ​រហូត ។ ខ្ញុំ​បាន​គិត​ថា នឹង​បំ​បិទ​មាត់គេ​ ប៉ុន្តែ​ពេល​ប្រ​កួត​ទើប​ដឹង​ថា​ គេ​ពិត​ជា​ពូ​កែ »៕