ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ភាគច្រើន​មើល​រំលង​ប្រាសាទ​ចំណាស់​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ​សក្ល ឬ​ប្រាសាទ​ប្រុស គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ក្នុងស្រុក​កំពង់លែង ។ ប្រាសាទ​នេះ​សាងសង់​ឡើង​នៅ​ទីទួល​មួយ​នៅ​កណ្តាល​វាលស្រែ ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក មាន​ចម្ងាយ​ប្រមា​ន​ណ​ជាង​៣០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កំពង់លែង…

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ​សក្ល ឬ​ប្រាសាទ​ប្រុស គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ក្នុងស្រុក​កំពង់លែង ។ ប្រាសាទ​នេះ​សាងសង់​ឡើង​នៅ​ទីទួល​មួយ​នៅ​កណ្តាល​វាលស្រែ ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក មាន​ចម្ងាយ​ប្រមា​ន​ណ​ជាង​៣០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កំពង់លែង ។ ប្រាសាទ​សក្ល ស្ថិត​នៅ​ក្នុង​ភាព​ឯកា​ដោយ​គ្មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ទេ គឺ​មួយ​ឆ្នាំ​ម្តង​ទើប​មាន​អ្នក​ភូមិ​ទៅ​ធ្វើបុណ្យ​ជួប​គ្នា​ម្តង ។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រាសាទ​នេះ​ឈ្មោះ​ពិត គឺជា​ប្រាសាទ​ប្រុស ប៉ុន្តែ​ក្រោយមក​អ្នកស្រុក​បាន​ហៅ​ថា​«​ប្រា​សាទ​​សក្ល​» តាម​រឿងព្រេង​និទាន​។ លោក​មិន​ច្បាស់​ថា​ពាក្យ​សក្ល ប្រែ​ថា​ម៉េច​ទេ សូ​ម្បី​តែ​វចនា​នុក្រម​​សម្តេច​សង្ឃរាជ​ជួន ណាត មិន​មាន​ពាក្យ​នេះ​ទេ ។ តាម​ការ​និទាន ត​ៗ​គ្នា​ពាក្យ​«​សក្ល​» មាន​ន័យ​ថា ធ្វើ​មិន​ហើយ​សាច់​ការ ធ្វើ​មិន​ទាន់​ហើយ​ជាដើម ។

តាម​រឿងនិទាន​ថា​កាលពីដើម​ឡើយ មានការ​ភ្នាល់​គ្នា​រវាង​បុរស និង​នារី លើ​ការ​សាងសង់​ប្រា​សាទ បើ​ខាង​ប្រុស​ឈ្នះ ខាង​ស្រី​ទៅ​ដណ្តឹង​ប្រុស តែបើ​ខាង​ស្រី​ឈ្នះ ខាង​ប្រុស​ទៅ​ដណ្តឹង​ស្រី​វិញ ។ កាលនោះ​ខាង​ប្រុស​បាន​សាងសង់​ប្រាសាទ​មួយ ដែល​មា​នទី​តាំងនៅ​ទួល​ប្រាសាទ​ខាងលើ​នេះ ចំណែក​ខាង​ស្រី​បាន​កសាង​ប្រាសាទ​មួយ​នៅ​ក្នុង​វត្ត​ប្រាសាទ ឃុំ​ដា សព្វ​ថ្ងៃនេះ ។

ខាង​ស្រី​បាន​ប្រើ​ប្រាជ្ញា​របស់​ខ្លួន ដោយ​បាន​លើក​គោម​បង្ហោះ​ឡើង ចំណែក​ខាង​ប្រុស​បានឃើញ​ភ្លើងគោម​ស្មានថា​ផ្កាយព្រឹក​រះ ក៏​នាំ​គ្នា​ឈប់​សាងសង់​ប្រាសាទ ចំណែក​ខាង​ស្រី​បាន​បន្ត​ខំ​សាង​សង់ រហូត​ព្រឹក​ឡើង​ឡើង​បាន​រួចរាល់ និង​បាន​ឈ្នះ​ខាង​ប្រុស ។ ដូច្នេះ​ហើយ​ទើប​តាំងពី​ពេល​នោះ​មក​ប្រពៃណី​ខ្មែរ​យើង ប្រុស​ទៅ​ដណ្តឹង​ស្រី ។ ចាប់ពី​ពេល​នោះ​មក​ប្រាសាទ​ប្រុស ដែល​ធ្វើ​មិន​ទាន់​ហើយ នៅ​សេសសល់​ខ្លះ ទើបបាន​ក្លាយ​ឈ្មោះ​ជា​ប្រាសាទ​សក្ល ឬ​មាន​ន័យ​ថា​៖ ធ្វើ​មិន​ទាន់​ហើយ ។

លោក​សុខ ធួ​ក បាន​បញ្ជាក់​ថា ប្រាសាទ​សក្ល បាន​កសាង​ឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី​៨ និង​ទី​៩ ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ដូច​ប្រសាទ​នានា ក្នុងស្រុក​កំពង់លែង​ដែរ ។ ប្រាសាទ​នេះ​កសាង​ឡើង​តាម​រចនាបថ​កំពង់ព្រះ ។ គ្មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​សក្ល និង​ប្រាសាទ​មួយ​ចំនួន​ក្នុងស្រុក​កំពង់លែង​ទេ ហើយ​លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​ថា កន្លង​មក​មន្ទីរ​ទេសចរណ៍​ខិតខំ​សហការ​ជាមួយ​ដៃគូ បាន​ធ្វើ​សៀវភៅ​បត់ បោះពុម្ព​ជា​ភាសាបរទេស សម្រាប់​ណែនាំ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្គាល់​ពី​កន្លែង​កម្សាន្ត អាហារ​ដ្ឋា​ន​នានា ក្នុង​នោះ​ប្រាសាទ​ចំនួន​ពីរ គឺ​ប្រាសាទ​កំពង់ព្រះ ក្នុងស្រុក​បរិបូណ៌ និង​ប្រាសាទ​សក្ល ក្នុងស្រុក​កំពង់លែង ក៏​ត្រូវ​បាន​បោះពុម្ព​បញ្ចូល​ដើម្បី​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ដែរ ។

លោក​សេង សាលី បញ្ជាក់​ថា «​តាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​នឹង​ព្យាយាម​ជាមួយ​ក្រុមហ៊ុន និង​អង្គការ​ជា​ដៃគូ​សិក្សា​ស្រាវជ្រាវ​ពី​ប្រាសាទ​មួយ​ចំនួន​ក្នុងស្រុក​កំពង់លែង ដើម្បី​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​តាម​រយៈ បណ្តាញ​សង្គម តាម​រយៈ​ការ​បោះពុម្ព​សៀវភៅ​ផ្នត់​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស និង​ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក​របស់​មន្ទីរ​ទេសចរណ៍ ដែល​កំពុង​មាន​អ្នក​ចូល​ទស្សនា​ជា​ច្រើន​នាក់​ដើម្បី​ឱ្យ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់ និង​ទៅ​ទស្សនា » ។

លោក​សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង ឱ្យ​ដឹង​ថា ប្រាសាទ​ក្ល ក្នុងភូមិ​កង្កែប​ក្នុង​មួយ​ឆ្នាំ​ម្តង​អ្នកស្រុក​ជួបជុំ​គ្នា​ធ្វើបុណ្យ​ឡើងអ្នកតា​នៅ​ខែវស្សា ។ នៅ​ឃុំ​ច្រ​ណូ​ក មាន​ពិធីបុណ្យ​បែប​នេះ​៣​កន្លែង គឺ​នៅ​អ្នកតា​កោះ នៅ​ប្រាសាទ​ក្ល និង​នៅ​ប្រាសាទ​ពណ្ណរាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ