ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​សម្រេចចិត្ត​មក​រស់នៅ​ខុន​ដូ ត្រូវ​ដឹង​រឿងរ៉ាវ​ទាំងនេះ

6 ឆ្នាំ មុន

សម័យនេះ មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ទៅ​រស់នៅ​ក្នុង​ខុន​ដូ មិន​ថា​ជា​ខុន​ដូ​ប្រណីត​, ខុន​ដូ​កម្រិត​កណ្តាល និង​គម្រោង​តម្លៃ​សមរម្យ​ទេ ព្រោះ​វា​អាច​ឆ្លើយ​តប​នឹង​ការ​ធ្វើ​ដំណើរ​ងាយស្រួល​, សុវត្ថិភាព និង​បែបផែន​នៃ​ជីវិត​រស់នៅ​ទាន់សម័យ ប៉ុន្តែ​អ្នក​ជ្រាប​ឬទេ​ថា ការ​រស់នៅ​ខុន​ដូ​មានច្បាប់​កំណត់​គួរ​អនុវត្ត​ជា​ច្រើន​ចំណុច…

សម័យនេះ មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ទៅ​រស់នៅ​ក្នុង​ខុន​ដូ មិន​ថា​ជា​ខុន​ដូ​ប្រណីត​, ខុន​ដូ​កម្រិត​កណ្តាល និង​គម្រោង​តម្លៃ​សមរម្យ​ទេ ព្រោះ​វា​អាច​ឆ្លើយ​តប​នឹង​ការ​ធ្វើ​ដំណើរ​ងាយស្រួល​, សុវត្ថិភាព និង​បែបផែន​នៃ​ជីវិត​រស់នៅ​ទាន់សម័យ ប៉ុន្តែ​អ្នក​ជ្រាប​ឬទេ​ថា ការ​រស់នៅ​ខុន​ដូ​មានច្បាប់​កំណត់​គួរ​អនុវត្ត​ជា​ច្រើន​ចំណុច ដែល​អាច​នឹង​មិន​ងាយស្រួល​ដូច​ការ​រស់នៅ​ក្នុង​លំនៅ​ឋាន​ទ ថែម​ទាំង​មានរឿង​ដែល​ត្រូវ​អត់ធ្មត់​ក្នុង​ការ​រស់នៅ​រួម​គ្នា​ជាមួយ​មនុស្ស​ជា​ច្រើន​ទៀត ។

រឿង​សំខាន់​ចម្បង​ដែល​អ្នក​ចាំបាច់​ត្រូវ​ជ្រាប គឺ​ម្ចាស់​កម្មសិទ្ធិ​បន្ទប់​មាន​តួនាទី​ត្រូវ​ចំណាយ​​ថ្លៃ​ចំណែក​កណ្តាល មិន​ថា​មិន​បាន​រស់នៅ​ក្នុង​ខុន​ដូ​ក៏​ដោយ ហើយ​វា​ជា​បន្ទុក​ចំណាយ​បន្តបន្ទាប់​រហូត​ដល់​អ្នក​នឹង​លក់​ចោល ឬ​រក​អ្នក​មក​រស់នៅ​ជំនួស​បាន ។

បើ​ខុន​ដូ​ដែល​អ្នកទិញ​នោះ​សាងសង់​នៅ​លើ​ដី​ជួល ចំណុច​នេះ​គឺជា​បញ្ហា​សាំ​ចិត្ត​បំផុត​ក៏​អាច​ថា​បាន ព្រោះ​បើ​អ្នក និង​អ្នក​ដទៃ​រស់នៅ​ទី​នេះ ចង់​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី គឺ​ត្រូវ​រក​ប្រាក់​បន្ថែម​ទៀត​មក​ទិញ​ដី​នោះ (​ក្នុង​ករណី​ម្ចាស់​ដី​យល់ព្រម​លក់​) ។

បន្ទាប់​មក អ្នក​ជ្រាប​ឬទេ​ថា ខុន​ដូ​ភាគច្រើន បើ​លក់​មិន​បាន​ពាក់កណ្តាល​ទេ វិនិយោគិន​ខុន​ដូ​តែង​មិន​វិនិយោគ​សាងសង់​ទេ បន្ទាប់​ពី​ស្ថាប័នហិរញ្ញវត្ថុ​ភាគច្រើន​នឹង​ផ្តល់​កម្ចី​ដល់​ខុន​ដូ ហើយ​បើ​គម្រោង​អាច​លក់​បាន​ក្រោម​៥០% គឺ​អ្នក​ត្រូវ​រង់ចាំ​បន្ត​ទៀត ឬ​រង់ចាំ​ដោយ​គ្មាន​កំណត់ និង​បាន​ប្រាក់​មក​វិញ​ក្នុង​ករណី​មិន​អាច​សាងសង់​បាន​តាម​ពេល​កំណត់ ឬ​ផ្អាក​ការ​សាងសង់ ។ វា​ប្រៀប​ដូច​ជា​អ្នក​រង់ចាំ​មក​នោះ​ខាតបង់​ទទេ ឬ​បាត់​ឱកាស​ក្នុង​ការ​ក្លាយជា​ម្ចាស់​ខុន​ដូ​ផ្សេង​ទៀត ។

ចំណែក​របៀបរបប​រស់នៅ​ក្នុង​ខុន​ដូ​ក៏​ដូច​គ្នា​ដែរ គឺ​អាច​គ្មាន​សេរីភាព​ដូច​ការ​រស់នៅ​ក្នុង​លំនៅ​ឋាន​ទេ ព្រោះ​ការ​រស់នៅ​ក្នុង​ខុន​ដូ​ជា​ការ​រស់នៅ​រួម​គ្នា​ជាមួយ​មនុស្ស​ច្រើន ដែល​ត្រូវ​មានការ​កំណត់​ការ​រស់នៅ​ដើម្បី​មាន​របៀបរៀបរយ​ដូច​ជា ហាម​ចិញ្ចឹមសត្វ​ឆ្កែ ឬ​ឆ្មា ។ អ្នក​សាកល្បង​នឹក​ដល់​ក្លិន និង​សំឡេង​ព្រូស​របស់​វា​មើល បើ​អ្នក​រស់នៅ​បន្ទប់​ក្បែរ​ៗ ឬ​ឃើញ​វា តើ​នឹង​មាន​អារម្មណ៍​បែប​ណា និង​ហាម​ប្រើប្រាស់​ហ្គា​ស​ក្នុង​ការ​ចម្អិន​អាហារ ទាំងនេះ​ក៏​ដើម្បី​ការពារ​អគ្គិភ័យ​, ហាម​លក់ដូរ​, ហាម​ស្តុក​ទំនិញ​, ហាម​តុបតែង ថែមថយ ឬ​ជួសជុល​បន្ទប់​ក្នុង​ថ្ងៃ​សៅរ៍​-​អាទិត្យ ព្រោះ​រំខាន​អ្នក​ជិតខាង​ដែល​ត្រូវការ​សម្រាក​ជាដើម ។

រឿង​សំខាន់ ការ​រស់នៅ​ក្នុង​ខុន​ដូ អ្នក​ត្រូវ ចែករំលែក​(Share)​គ្រប់យ៉ាង​តាំងពី​ជញ្ជាំង​បន្ទប់ ឥដ្ឋ ដំបូល ផ្លូវ​ដើរ ផ្លូវ​ចូល ចំណតរថយន្ត អាង​ហែល​ទឹក បន្ទប់​ហាត់ប្រាណ ។​ល​។ ហើយ​គិត​ថា អ្នក​នឹង​ជា​អ្នក​ជិតខាង​ល្អ​ប៉ុនណា ? ឬ​នឹង​ជួប​អ្នក​ជិតខាង (​បន្ទប់​ក្បែរ​គ្នា​) ប្រភេទ​ណា ហើយ​ធ្វើ​បាន​ដែរ​ឬទេ​ក្នុង​ការ​ត្រូវ​បិទទ្វារ​ថ្នម​ៗ ដើរ​ថ្នម​ៗ មិន​ឲ្យ​ឮ​សំឡេង​ខ្លាំង​ពេក ឬ​ត្រូវ​ដើរទៅ​ជក់បារី​ដើម្បី​មិន​ឲ្យ​រំខាន​បន្ទប់​ក្បែរ​ខាង ។

នៅ​ពេល​អ្នក​ជ្រាប និង​ទទួលយក​នូវ​ការ​កំណត់​ទាំងនេះ​បាន អ្នក​ក៏​អាច​មាន​ក្តី​សុខ​ជាមួយ​ជីវិត​រស់នៅ​ក្នុង​ខុន​ដូ​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ