ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ធ្ងន់​-​ស្រាល​​​៥​នាក់​ដោយសារ​រថយន្ត​បុក​ម៉ូតូ​​កង់​បី​ក្រឡាប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​វីហ្គោ​បើក​បោះ​ពួយ​​យ៉ាង​លឿន បានជ្រុល​​​ទៅ​បុក​ម៉ូតូ​កង់​បី​ពី​ក្រោយ​ពេញទំហឹង ​បណ្តាល​ឱ្យ​​ក្រឡាប់​កិន​ទៅលើ​​កង់ ដែល​កំពុង​ធ្វើដំណើរ​​ស្របទិស​គ្នា​​រងរបួស​ធ្ងន់-ស្រាល​៥​នាក់​ ​កាល​ពីវេលា​ម៉ោង​​៩​និង​៣៥​នាទី​យប់​​ថ្ងៃទី​១១ ធ្នូ ២០១២ ​តាម​បណ្តោយ​មហា​វិថី​ស​ហ​ព័ន្ធ​​រុស្ស៊ី ក្នុង​សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​​ចំណែក​រថយន្ត​បង្ក​បើក​​រត់​គេច​បាត់​ស្រមោល ។

​សាក្សី​​​ឱ្យ​ដឹងថា រថយន្ត​វីហ្គោ​​ពណ៌ទឹកប្រាក់​បើក​​​​ដោយ​បុរស​ម្នាក់តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចយ៉ាង​​លឿន ហើយ​​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​​៤​នាក់ ដែល​កំពុង​ធ្វើ​​ចរាចរណ៍​ពី​មុខ​ស្រប​ទិសគ្នា​ បណ្តាល​ឱ្យ​​ក្រឡាប​់​​កិន​ទៅលើ​កង់​ជិះ​ដោយ​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​អែបនឹង​​ម៉ូតូ​កង់​បី​រង​របួស​ធ្ងន់​​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ចំណែក​​ភ្ញៀវ​៤​នាក់​ និងអ្នក​​បើក​កង់​​បី​គ្រាន់​តែ​​រង​របួស​ស្រាល​​រលាត់​ដៃ​​ជើង​ប៉ុណ្ណោះ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង​​៕