ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារសំខាន់ និង​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​វីតាមីន B

6 ឆ្នាំ មុន

វីតាមីន B កំ​ផ្លេ​ច គឺជា​វីតាមីន​មួយ​ក្រុម​ដែល​បង្កើត​ឡើង​ដោយ​វីតាមីន B ៨​ប្រភេទ ខុស​ៗ​គ្នា ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​វីតាមីន​រលាយ​ក្នុង​ទឹក ។…

វីតាមីន B កំ​ផ្លេ​ច គឺជា​វីតាមីន​មួយ​ក្រុម​ដែល​បង្កើត​ឡើង​ដោយ​វីតាមីន B ៨​ប្រភេទ ខុស​ៗ​គ្នា ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​វីតាមីន​រលាយ​ក្នុង​ទឹក ។ វីតាមីន​ទាំង​៨​នេះ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើន​ថាមពល​ក្នុង​រាង​កាយ តាម​រយៈ​ការ​រំលាយ​អាហារ​ទៅ​ជា​ថាមពល។

វី​តា​មីនេះ​សុទ្ធតែ​សំខាន់​ទាំងអស់ ក្នុង​ការ​ផ្តល់​នូវ​ការ​លូតលាស់ និង​ធំធាត់ ព្រមទាំង​ត្រូវ​បាន​អ៊័​រ​ម៉ូ​ន កោសិកា​គ្រាប់​ឈាម និង​ប្រព័ន្ធ​សរសៃប្រសាទ​យក​ទៅ​ប្រើប្រាស់ ។ ដូច្នេះ​យក​ល្អ​គួរតែ​យល់​ថា សមាជិក​នៃ​ក្រុម​វីតាមីន B នីមួយ​ៗ​មាន​អ្វីខ្លះ មាន​ប្រភព​មកពីណា​ខ្លះ ។

B1
•​មានឈ្មោះ​ម្យ៉ាងទៀត​ហៅ​ថា Thiamine
•​ជួយ​បង្ការ​ភាព​ស្ត្រេ​ស
•​ការពារ​ប្រព័ន្ធ​ភាពស៊ាំ
•​បង្កើត​កោសិកា ថ្មី​ៗ​ក្នុង​រាង​កាយ
•​មនុស្ស​យើង​កម្រ​កង្វះ​វីតាមីន​នេះ​ណាស់ តែបើ​មាន​មែន​វា​នឹង​ធ្វើ​ឲ្យ​មាន​ជំងឺសរសៃប្រសាទ ជា​ពិសេស Encephalopathy
•​ប្រភព​ដ៏​ល្អ​បំផុត​៖ សណ្តែកដី និង​ស្ពៃ​ស្ពី​ណា​ច

B2
•​មានឈ្មោះ​ម្យ៉ាងទៀត​ហៅ​ថា Riboflavin
•​ជា​អង់​ទី​អុក​ស៊ី​ដង់​សម្រាប់​ប្រឆាំង​នឹង​រ៉ា​ឌី​កាល​សេរី ។
•​បង្ការ​ជំងឺ​បេះដូង
•​ទប់ស្កាត់​ឥទ្ធិពល​នៃ​ភាព​ចាស់​មុន​អាយុ
•​ជួយ​ដល់​ការ​ផលិត​គ្រាប់​ឈាមក្រហម
•​កង្វះ​វីតាមីន​នេះ​អាច​បណ្តាល​ឲ្យ​ជ្រុះ​សក់ កង្វះ​គ្រាប់​ឈាម បញ្ហា​លើ​ស្បែក និង​ជំងឺថ្លើម ។
•​ប្រភព​ដ៏​ល្អ​បំផុត​៖ យ៉ា​អួ ស៊ុត ស្ពៃ​ស្ពី​ណា​ច ផ្លែ​អាល​ម៉ុ​ន និង​សណ្តែកសៀង ។

B3
•​មានឈ្មោះ​ម្យ៉ាងទៀត​ហៅ​ថា Niacin
•​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់
•​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ
•​ផលិត​អ៊័​រ​ម៉ូ​ន
•​កង្វះ​វីតាមីន​នេះ​អាច​បណ្តាល​ឲ្យ គេង​មិន​លក់ រាករូស ខ្សោយ និង​ប្រេះ​ស្បែក ។
•​ប្រភព​ដ៏​ល្អ​បំផុត​៖ បន្លែ​ពណ៌​បៃតង ស៊ុត ទឹកដោះគោ និង​សណ្តែក ។

B5
•​មានឈ្មោះ​ម្យ៉ាងទៀត​ហៅ​ថា Pantothenic Acid
• ជួយ​បង្កើន​ថាមពល
•​ជួយ​បំបែក​កាបូ​អ៊ី​ដ្រា​ត និង​ខ្លាញ់
•​ជួយ​ផលិត​អ័​៊​រ​ម៉ូ​ន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ផ្សេង​ៗ​ទៀត ។
•​អ្នកជំងឺ​កម្រ​នឹង​កង្វះ​វីតាមីន​នេះ​ណាស់ តែបើ​មាន​គឺ​បណ្តាល​ឲ្យ​កើត​មុន​ធ្ងន់ ។
•​ប្រភព​ដ៏​ល្អ​បំផុត​គឺ​៖ ផ្លែ​ប័​៊​រ ពពួក​គ្រាប់​បន្លែង​មាន​សំបក សាច់ និង​ស៊ុត ។

B6
•​មានឈ្មោះ​ម្យ៉ាងទៀត​ហៅ​ថា Pyridoxine
•​ជួយ​សម្រួល​ដល់​កម្រិត Homocysteine
•​ជួយ​ផលិត​អ័រម៉ូន​មួយ​ចំនួន
•​ជួយ​ជំរុញ​ដល់​អារម្មណ៍​កាន់តែ​ល្អ
•​ការ​កង្វះ​វីតាមីន​មួយ​នេះ អាច​បណ្តាល​ឲ្យ​មានការ​រលាក​រ៉ាំរ៉ៃ និង​បញ្ហា​សរសៃប្រសាទ​បាន ។
•​ប្រភព​ដ៏​ល្អ​បំផុត​៖ សាច់​មាន់ ត្រី​សាល​ម៉ុង សណ្តែក អង្ករសម្រូប ការ៉ុត និង​គ្រាប់​ផ្កាឈូករ័ត្ន ។

B7
•​វីតាមីន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតាមីន​សម្រស់ ព្រោះ​រាល់​ផលិតផល​ថែ​សម្រស់​ក្រចក សក់ និង​ស្បែក​សុទ្ធតែ​មាន​វា​ទាំងអស់
•​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម
•​ជួយ​ជំរុញ​ដល់​ការ​លូតលាស់ និង​ធំធាត់​ធម្មតា​របស់​ទារក​ក្នុង​ផ្ទៃ ។
•​កង្វះ​វីតាមីន​មួយ​នេះ​គឺ​ផ្តល់​ហានិភ័យ​ដល់​ទារក​ក្នុងផ្ទះ និង​បង្ក​ជា​ការ​មិន​លូតលាស់​តែ​ម្តង ។
•​ប្រភព​ដ៏​ល្អ​បំផុត​៖ ត្រី ដំឡូងបារាំង និង​គ្រាប់​ផ្លែ​ឈើ ។

B9
•​វា​មានឈ្មោះ​ម្យ៉ាងទៀត​ហៅ​ថា Folate ឬ Folic Acid
•​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ព្រោះ​វា​អាច​បង្ការ​ការ​ខូច​សរសៃប្រសាទ​លើ​ទារក​មិន​ទាន់​កើត​បាន ។
•​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ការ​ចង​ចាំ​ល្អ និង​កាត់​បន្ថយ​ភាព​ស្ត្រេ​ស​ដែរ ។
•​កង្វះ​ជីវជាតិ​មួយ​នេះ​អាច​បណ្តាល​ឲ្យ កង្វះ​គ្រាប់​ឈាម ។
•​ប្រភព​ដ៏​ល្អ​បំផុត​៖ បន្លែ​ពណ៌​បៃតងចាស់ ត្រី​សាល​ម៉ុង និង​ទឹកដោះគោ ។

B12
•​ឈ្មោះ​វា​ម្យ៉ាងទៀត​ហៅ​ថា Cobalamin ដែល​វា​ត្រូវការ​ធ្វើការ​ជាមួយនឹង B9 ដើម្បី​បង្កើត​គ្រាប់​ឈាមក្រហម​បាន ។
•​កង្វះ​ជីវជាតិ​មួយ​នេះ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​កង្វះ​គ្រាប​ឈាម Macrocytic Aniema, បាត់បង់​ការ​ចង​ចាំ និង​ជំងឺសរសៃប្រសាទ​ចុងដៃចុងជើង ។

•​ប្រភព​ដ៏​ល្អ​បំផុត​៖ ត្រី សត្វ​មាន​សំបក សាច់​គោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ។
ខណៈ​ពេល​ដែល​យើង​អាច​ទទួល​បាន​វីតាមីន​ទាំងអស់​ខាងលើ តាម​រយៈ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន B​កំ​ផ្លេ​ច​អាច​ផ្តល់​នូវ​ជីវជាតិ​ផ្តល់​សុខភាព​ដែល​រាង​កាយ​ត្រូវការ​បាន​គ្រប់គ្រាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ