ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ជនសង្ស័យ​៣​នាក់ ពាក់​ព​ន្ធ័​ការ​បា.ញ់​សម្លា.ប់​មនុស្ស

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ មន្ត្រី​យោធា​ការពារ​ព្រំដែន​៣​នាក់ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មនុស្ស​៣​នាក់…

ខេត្តមណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ មន្ត្រី​យោធា​ការពារ​ព្រំដែន​៣​នាក់ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ខណៈ​ជន​ដៃដល់​ជា នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ ឈ្មោះ ផល ពេញ បាន និង​កំពុង​រត់គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅឡើយ​។

នេះ​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​សមាជិក​គណៈ​ក​មា្ម​ធិ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ ដែល​កំពុង​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ករណី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ