ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​បាន​សុំ​ខ្លួន​ចូល​សារភាព​ហើយ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ តាម​សេចក្តីរាយការណ៍​បន្ត​បាន​ឲ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​មន្ត្រី​៣​នាក់ ​នៅ​មណ្ឌល​គី​រី​នេះ កាលពី​យប់មិញ​មានមន្ត្រី​យោធា​ម្នាក់​ឈ្មោះ កែន សីហា បាន​សុំ​ចូលខ្លួន​មក​សារភាព ប៉ុន្តែ​ចំពោះ​ចម្លើយ​យ៉ាងណា​នោះ​ដែល​ទាក់ទង​ករណី​ខាងលើ​នោះ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​ទេ​គ្រាន់តែ​ដឹង​ថា…

ខេត្ត​មណ្ឌល​គី​រី ៖ តាម​សេចក្តីរាយការណ៍​បន្ត​បាន​ឲ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​មន្ត្រី​៣​នាក់ ​នៅ​មណ្ឌល​គី​រី​នេះ កាលពី​យប់មិញ​មានមន្ត្រី​យោធា​ម្នាក់​ឈ្មោះ កែន សីហា បាន​សុំ​ចូលខ្លួន​មក​សារភាព ប៉ុន្តែ​ចំពោះ​ចម្លើយ​យ៉ាងណា​នោះ​ដែល​ទាក់ទង​ករណី​ខាងលើ​នោះ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​ទេ​គ្រាន់តែ​ដឹង​ថា គាត់​បាន​ចូលខ្លួន​មក​សារភាព​យប់មិញ​នៅ​នៅ​បន្ទាយ​ប៉េ​អឹ​ម​កងរាជអាវុធហត្ថ នៅ​ខាង​ស្រុក​អូរ​រាំង និង​កំពុង​សាកសួរ​បន្ត​នៅ​អធិការ​នគរបាល​ខេត្ត ។

មួយវិញទៀត​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ គឺ​នៅ​មន្ត្រី​ប៉ូលិស​ម្នាក់ និង​យោធា​ម្នាក់​ទៀត​ពុំ​ទាន់​ត្រូវ​បាន​រក​ឃើញ​ទេ នៅ​គេចខ្លួន​នៅឡើយ​ដែល​ម​ន្រី្ត​នគរបាល​នោះ​ឈ្មោះ មួ មេ​ប៉ុ​ស្តី៍​ព្រំដែន​អូរ​រ​លែ​ឈ្មោះ ផល ពេញ មិន​ទាន់​ចូលខ្លួន និង​ឈ្មោះ ងួ ជា​ទាហាន​ក៏​មិន​ទាន់​ចូលខ្លួន ។

បញ្ជាក់ ៖  សមត្ថកិច្ច​​បាន​រក​ឃើញ​ជនរងគ្រោះ​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​មានករណី​បាញ់​មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​មណ្ឌលគិរី ហើយខណៈ​ពេល​សមត្ថកិច្ច​កំពុង​តែ​សាកសួរ​ជនរងគ្រោះ​នៅ​ស្នងការ​នគរបាល​ខេត្ត​ ។​ហេតុការណ៍​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​តាម​ព្រៃ​ព្រំដែន​ស្រុក​អូរ​រាំង កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ស្ថិត​នៅ​ក្នុង​ព្រៃ​ការពារ​កែវ​សីមា ក្នុងស្រុក​អូរ​រាំង​។ នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ យ៉ាង​ហោច​ណាស់​មាន មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ផង​ដែរ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន​ ទី​១.​ឈ្មោះ សេក វ​ឌ្ឍ​នា ជា​មន្ត្រី​អាវុធហត្ថ (​ស្លាប់​) ទី​២.​ឈ្មោះ កើត សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន (​ស្លាប់​) និង​ទី​៣.​បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​)​។ យោង​របាយការណ៍​របស់​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ផ្ញើ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ថា ករណី​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ចន្លោះ​៤-៥ ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ ពី​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរ​រ​លែ ស្ថិត​ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ