ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ទី​1​វគ្គ​ជម្រុះ​AFC Cup2018 បឹង​កេ​ត អែ​ហ្វ​ស៊ី 3-3 Lao Toyota FC

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត អែ​ហ្វ​ស៊ី ដែល​ជា​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) បាន​ត្រឹម​ស្មើគ្នា​៣​ទល់​៣​ជាមួយ​ក្រុម​Lao…

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត អែ​ហ្វ​ស៊ី ដែល​ជា​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) បាន​ត្រឹម​ស្មើគ្នា​៣​ទល់​៣​ជាមួយ​ក្រុម​Lao Toyota FC​ជា​ជើងឯក​លី​គ​កំពូល​ប្រទេស​ឡាវ ក្នុង​វគ្គ​ជម្រុះ​បឋម​ប្រចាំ​ពានរង្វាន់​ក្លិប​បាល់ទាត់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2018 កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ជិត​២០០០​នាក់ ។

គួរ​បញ្ជាក់​ថា ៣​គ្រាប់​របស់​ក្រុម​បឹង​កេ​ត អែ​ហ្វ​ស៊ី រកបាន​ដោយ​កីឡាករ Maycon នៅ​នាទី​ទី​៥ និង​៥៨ ហើយ​១​គ្រាប់​ទៀត​រកបាន​ដោយ​ប្រធាន​ក្រុម ឃួ​ន ឡា​បូ​រ៉ា​វី នៅ​នាទី​ទី​៦៨ ខណៈ​៣​គ្រាប់​របស់​ក្រុម Lao Toyota FC​រកបាន​ដោយ​កីឡាករ Pooda នៅ​នាទី​ទី​៧៩ និង​កីឡាករ​Kazuo Humma​នៅ​នាទី​ទី​៣០ និង​៨៧​។

ក្រុម​ទាំង​២​នឹង​ត្រូវ​ប្រកួត​កាត់សេចក្តី​គ្នា​នៅ​ជើង​ទី​២​ទៀត ដែល​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន National Stadium KM16 ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍វិញ​ម្តង ។ ក្រុម​ដែល​ឈ្នះ​រវាង​បឹង​កេ​ត អែ​ហ្វ​ស៊ី និង Loa Toyota FC នឹង​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូ​ល​ក្នុង​ពូ​ល F រួម​ជាមួយ​ក្រុម​មក​ពី​លី​គ​កំពូល​ហ្វី​លី​ពី​ន (​អាច​ជា​ក្រុម​ជើងឯក Ceres Negros ឬ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ Meralco Manila), ក្រុម​លី​គ​កំពូល​សិង្ហ​បុរី Home United និង​លី​គកំពូល​មី​យ៉ា​ន់​ម៉ា Shan United ដែល​កំពុង​អង្គុយ​ចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ