ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតបុរសភេទទី៣ណាស់​ ខណៈ​រួមរ័កក្នុង​ឌឿង​​ហែម​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជា​ទី​៣​ម្នាក់ រួមរ័ក​​ជាមួយ​បក្សពួក​ជនសង្ស័យ​រួច​ ​ត្រូវ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ បង្ក​​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​៣១  មករា ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ…

រាជធានីភ្នំពេញ ៖ បុរសជា​ទី​៣​ម្នាក់ រួមរ័ក​​ជាមួយ​បក្សពួក​ជនសង្ស័យ​រួច​ ​ត្រូវ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ បង្ក​​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​៣១  មករា ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ត្រង់​​​​ចំណុច​មុខ​សណ្ឋាគារ​មួយ​​ ក្នុង​ក្រុម​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​​ជាម្ចាស់ម៉ូតូ ឈ្មោះ​ពៅ ណា​រិ​ទ្ធ ជាបុរសភេទ​ទី​៣ អាយុ​២៨​ឆ្នាំ ​និង​ជាង​អ៊ុតសក់ ស្នាក់​នៅ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។ ចំណែកបក្សពួក​​​ជនសង្ស័យ​ម្នាក់​ ត្រូវឃាត់ខ្លួន មាន​ឈ្មោះ​វុ​ធ ថា ​អាយុ​២៥​ឆ្នាំ ​ជា​ចុងភៅ ស្នាក់​នៅផ្ទះ​លេខ​952N សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ប្ញ​​ស្សី​កែវ ។

បើ​តាម​ប្រភព​​ពី​ជន​រង​គ្រោះ​​​ថា មុន​ពេល​កើតហេតុ​ គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហ្វីុណូ ពណ៌​លឿង​​លា​យ.ស ស៊េ​រី​២០១៤ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ។ ខណៈ​​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​ជន​រង​គ្រោះ​បាន​និយាយ​លេង​ជាមួយ​មិត្តភក្តិ​​របស់​ជនសង្ស័យ​ម្នាក់​​ទៀត ប៉ុន្តែ​ជន​រង​គ្រោះ​មើលទៅ​ ហាក់ដូចជា​មិន​ស្រូវ​ស្រួល ​ក៏​បើក​ម៉ូតូ​​ចេញ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ បាន​ធ្វើ​ចាប់​ទាញ​​ទម្លាក់​ពីលើម៉ូតូ​ហើយ​ម្នាក់​ទៀត​វាយ​យក​ម៉ូតូ​បើក​ចេញ​ទៅ​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា​ «ចោរ​ៗ» ​ទើប​ជនសង្ស័យ​ម្នាក់​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល សំណាងល្អ​ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​នោះ​ឃើញ​ ក៏​ជួយ​ឃាត់​បាន​ម្នាក់​យក​ទៅ​ប្រគល់​អោយ​ប៉ុស្តិ៍​នគរបាល​ចតុមុខ ។

បើ​តាម​សំដី​ជនសង្ស័យ​វិញថា  មុន​ពេល​កើតហេតុ​ ខ្លួន​ពិតជា​មាន​គ្នា​៣​នាក់​មែន ហើយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​គោលបំណង​​ទៅ​ផឹកស៊ី​ផ្ទះ​ប្អូន​ៗ ។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ ជន​រង​គ្រោះ​បាន​បបួល​មិត្តភក្តិ​គេ​​​ម្នាក់​ទៅ​រួមរ​័ក​នៅ​ផ្លូវឌឿង​ហែម ។ នៅ​ពេល​ដែល​រួមរ​័ក​ហើយ​​ចេញ​មក​វិញ​ រូប​គាត់​ ពិតជា​មិនដឹង​ថា​ ២​នាក់​នោះ​​បាន​ធ្វើ​សកម្ម​វាយ​ប្លន់​យក​ម៉ូតូ​របស់​គេ​នោះ​​ទេ ។ ភ្លាម​ៗ​នោះ​ ពេលឮ​ជន​រង​គ្រោះ​​ស្រែ​កថា​ «ចោរ​ៗ» ​ទើប​ខ្លួន​ភ័យ​ស្លន់​ស្លោ​ពេក​ ក៏​រត់​​​ធ្វើ​អោយ​គេ​យល់​ច្រឡំ​ស្មាន​តែសម​​គិត​​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​សន្យា​ថា ​នឹង​ជួយ​ទៅ​រក​ម៉ូតូ​យក​មក​អោយ​ជន​រង​គ្រោះ​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ