ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​​លួច​ឆក់​ទូរសព្ទ និង​កាបូប​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅវេលា​ម៉ោង​១៧និង២៥​នាទី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ត្រី…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅវេលា​ម៉ោង​១៧និង២៥​នាទី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន ចូលរួម​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​សុ​បិ​ន្ដ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​នឹង​ករណីលួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរសព្ទ និង​កាបូប​) ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:៥០​នាទី នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៧៣BT ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ហៀ​ង ឧត្តម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​ ។ សម្ភារៈ​ដកហូត​រួម​មាន ៖ ម៉ូតូ០១​គ្រឿង​ម៉ាក ហុងដា សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1MG-7104​ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ