ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ចុះ​ជួប​ និង​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ស្រុក​សាលា​ក្រៅ

4 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បាន​ដំណឹង​ថា ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បាន​ដំណឹង​ថា ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​ក្រុមការងារ​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់ ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន ៨៧​គ្រួសារ នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​នាំ​មក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ព្រមទាំង​បាន​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​ខូចខាត​បាត់បង់​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ដោយ​គ្រោះ​មហន្តរាយ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ រង​គ្រោះ សូមកុំ​ឱ្យ​មានការ​អស់សង្ឃឹម ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​រកស៊ី ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា គ្រោះថ្នាក់​ធម្មជាតិ គឺ​តែងតែ​កើត​មាន​ឡើងជា​យថាហេតុ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ មាន​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បណ្តាល​ឱ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ រលំ​ផ្ទះ​ទាំងស្រុង ចំនួន ១២​ខ្នង (​ស្មើនឹង ១២​គ្រួសារ​) របើក​ដំបូលផ្ទះ ចំនួន ៧៥​ខ្នង (​ស្មើនឹង ៧៥​គ្រួសារ​) នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ នោះ​ទេ ដូច្នេះ​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន​រស់នៅ សូម​ប្រ​ញ៉ាប់​រាយការណ៍​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន ដែល​នៅ​ជិត​បំផុត​ឱ្យ​បាន​លឿន ដើម្បី​ក្រុមការងារ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់ បាន​ទាន់​ពេលវេលា​ក្នុង​ការ​ចូលរួម​សម្រាល​ការ​ខ្វះខាត​នានា​ជា​បណ្តោះអាសន្ន​។

នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ មាន​ប្រសាសន៍​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សេចក្តីសុខ​ក្រុម​គ្រួសារ​ទាំងមូល ដែល​ងាយ​បង្ក​ការ​គ្រោះថ្នាក់​កើតឡើង និង​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​មានការ​អស់សង្ឃឹម​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​រកស៊ី ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត ហើយ​បើ​ទោះបីជា​អំណោយ​ទាំងនេះ វា​មិន​អាច​ដោះស្រាយ​ក្នុង​ជីវភាព​របស់​ពួក​គាត់ បាន​យូរអង្វែង​ក្តី តែ​ក៍​អាច​ដោះស្រាយ​បាន​មួយ​រយៈ​ផង​ដែរ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​នានា​។

សូម​បញ្ជាក់​ថា​ អំណោយ​សង្គ្រោះ​បន្ទាន់ ដែល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ រួម​មាន​៖ អង្ករ ៥០​គីឡូក្រាម , តង់​កៅស៊ូ ២ (4x6m និង​2x3m), ឃី​ត ១​កញ្ចប់ (​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ​, ត្រី ខ​, កន្ទេល មុង ភួយ​, ឆ្នាំងបាយ ឆ្នាំងខ្ទះ ចាន​បាយ វែក​បាយ វែក​សម្លរ​,​ទឹក​សុទ្ធ​) និង​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ