រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងជិះគ្នា៣នាក់បានបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នហើយបានវាក់ជាមួយរថយន្ត១គ្រឿងដែលកំពុងបើកបរចេពីផ្លូវលំ។ ខណៈនោះអ្នកបើកបរម៉ូតូបានគេចចេញពីរថយន្តក៏បានរេចង្កូតជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង។ មិនតែប៉ុណ្ណោះបានខ្ទាតផ្លោងចូលទៅចំណែកផ្លូវម្ខាងទៀតប៉ះជាមួយម៉ូតម៉ាកហុងដាឌ្រីម សេ១១០ មួយគ្រឿងទៀតដែលកំពុងជិះបញ្ច្រាសទិសគ្នាបណ្ដាលឲ្យដួលមានគ្រោះថ្នាក់ដែរ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៍រនេះបានកើតឡើង កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ នៅលើមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចខាងលិច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ គឺជាស្ត្រីម្នាក់ និងអ្នកដែលរងរបួសមធ្យមចំនួន៣នាក់នោះគឺជាយុវជន ហើយពួកគេជិះម៉ូតូ២គ្រឿងផ្សេងពីគ្នា។ ដោយនៅក្នុងនោះស្ត្រីម្នាក់ និងយុវជន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-8695ឌុបគ្នា។
ចំណែកយុវជនម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១១០ ស៊េរី២០១២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-6949។ ប្រភពដដែលបានបន្តឲ្យដឹង ទៀតថា នៅមុនពេលកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ជិះគ្នា៣នាក់ បានបើកបរធ្វើដំណើរ បោះពួយក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បាន វាក់ជាមួយរថយន្តមួយគ្រឿង ដែលកំពុងបើកចេញពីផ្លូវលំ ពេលនោះយុវជនដែលជាអ្នកបើកបរម៉ូតូ បានខំកាច់ចង្កូតគេចចេញពីរថយន្តទាំងប្រថុចញ៉ុច ដែលជាហេតុធ្វើឲ្យរេចង្កូតជ្រុលទៅបុកក្បាល របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង។ ប្រភពខាងលើបានអះអាងបន្ថែមទៀតថា ខណៈនោះបាន បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់នោះរងរបួសទាំអស់គ្នា ដោយស្ត្រីម្នាក់បោកក្បាលផ្ទប់ថ្នល់បែក ហូរឈាមសន្លប់ស្ដូកស្ដឹង។ ចំណែកយុវជន២នាក់រងរបួសមធ្យម ហើយម៉ូតូបានខ្ទាតផ្លោងទៅធ្លាក់ នៅចំណែកផ្លូវម្ខាងទៀត ប៉ះជាមួយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១១០ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាក្នុងទិសដៅពីលិចទៅកើត។
បណ្ដាលឲ្យដួលបោកទៅលើថ្នល់ហើយយុវជនដែលជាអ្នកបើកបរម៉ូតូមួយគ្រឿងទៀតនោះរងរបួសមធ្យមដែរ ចំណែកម៉ូតូទាំង២គ្រឿងបានទទួលរងនូវការខូចខាតយ៉ាងដំណំដូចគ្នាផងដែរ។ សូមបញ្ជាក់ផងដែរថា ស្ត្រីម្នាក់នោះបានរងរបួសធ្ងន់ធ្ងរណាស់ដែលគ្រូពេទ្យប្រាប់ថា សង្ឃឹមតិចណាស់ និង ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកយុវជន២នាក់ដែលជិះម៉ូតជាមួយនាងបាន និយាយថា ពួកគេមិនដែលស្គាល់ឈ្មោះនាងនោះទេ គឺគ្រាន់តែបានស្គាល់តាមរយៈទូរស័ព្ទតែប៉ុណ្ណោះ ។ ដោយឡែកនៅមុនពេលកើតហេតុពួកខ្លួនបានទូរស័ព្ទណាត់ជួបនាង បន្ទាប់មកបានឌុបនាងចេញពីម្តុំ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតនៅក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដើម្បី ដើរលេងជា មួយគ្នាហើយក៏ជួបរឿងបែបនេះតែម្ដង។ ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់អង្គភាព៧១១ បានដឹកស្ត្រីរងគ្រោះដែលរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕
https://youtu.be/PprUvaF8H2s
ចែករំលែកព័តមាននេះ