ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រែក​​សម្លុត គំ​រាម​​​ប្រើ​ហិ.ង្សា​ពី​​ឪពុក​ម្តាយនាំ​ឱ្យ​កូន​ប្រ​ឈម​នឹង​បញ្ហា​សុខ​ភាព​

11 ឆ្នាំ មុន

ការ​ស្រាវ​ជ្រាវ​មួយ​​​ធ្វើឡើង​​ដោយ​​ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​​អង់​គ្លេស​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ​ដែល​ប្រើ​អំពើ​ហិ.ង្សា​វាយ​ដំ​ ប្រើ​ពាក្យ​សម្តី​ធំ​ជេរប្រ​មាថ​លើ​កូន​ៗ​របស់​ខ្លួន​​នឹង​នាំ​ឱ្យ​ពួក​គេ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ផ្សេង​ៗ​ពេល​ក្រោយ​ក្នុង​ជី​វិត ​​ក្នុង​នោះ​មាន​ទាំង​ជំ​ងឺ​មហារីក​បេះ​ដូង​ និង​ហឺត​ផងដែរ​ ។

ការ​ស្រាវ​ជ្រាវ​មួយ​​​ធ្វើឡើង​​ដោយ​​ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​​អង់​គ្លេស​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ ប្រើ​ពាក្យ​សម្តី​ធំ​ជេរប្រ​មាថ​លើ​កូន​ៗ​របស់​ខ្លួន​​នឹង​នាំ​ឱ្យ​ពួក​គេ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ផ្សេង​ៗ​ពេល​ក្រោយ​ក្នុង​ជី​វិត ​​ក្នុង​នោះ​មាន​ទាំង​ជំ​ងឺ​មហារីក​បេះ​ដូង​ និង​ហឺត​ផងដែរ​ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដដែល​​​អះ​អាង​​​ថា ការ​ស្រែក​​សម្លុត និង​វាយទោះ​​ក្នុង​លក្ខណៈ​តិច​តួច​ក្តី​ក៏​អាច​នាំ​ឱ្យ​សុខ​ភាព​របស់​កុ​មារ​ជួប​នឹង​ការ​ស្មុគ​ស្មាញ​ក្នុង​រយៈ​ពេល​វែងដែរ​​ ។ បញ្ហា​នេះ​​​ព្រោះ​ថា ភាព​ច្រ​ឡោត​របស់​ឪពុក​ម្តាយ​​​បាន​ធ្វើ​ឱ្យ​ក្មេង​ជួប​នឹង​ភាព​តាន​តឹង​ក្នុង​ចិត្ត ( Stress) ។

​ការ​ជេរ​ប្រ​ទេច​​រាល់​ថ្ងៃ​ ធ្វើ​ឱ្យ​​កម្រិត​​តាន​តឹង​​ក្នុង​ចិត្ត​​​របស់​ក្មេង​​​​កាន់​តែ​​កើន​ឡើង​​ ហើយ​ទី​បំ​ផុត​​នាំ​ទៅ​រក​បញ្ហា​សុខ​ភាព​​​ធ្ងន់​​ ។
សាស្ត្រា​ចារ្យ​ Michael Hyland មក​ពី​សាកល​វិទ្យា​ល័យ University’s School of Psychology​ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​បាន​បញ្ជាក់​ថា ៖« ចាប់មាន​ភាព​​តាន​តឹង​​ក្នុង​ចិត្ត​ពី​វ័យ​ក្មេង​ក្នុង​ទម្រង់​​ជា​ការ​ភ័យ​រន្ធត់​ខ្លាំង​ និង​ការ​ធ្វើ​បាប​ត្រូវ​គេ​ដឹង​ថានឹង​បង្កើត​បាន​​ការ​ផ្លាស់​ប្តូររយៈ​​ពេល​វែង​ដែល​បើក​ផ្លូវឱ្យ​​ជំ​ងឺ​ចូល​ទន្ទ្រាន​​ពេល​ក្រោយ ។ ​​ការ​សិក្សា​នេះ​បង្ហាញ​ថា នៅ​ក្នុង​សង្គម​មួយ​ដែល​ការ​ដាក់​ទណ្ឌ​កម្ម​​លើ​​រាង​កាយ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​រឿង​ធម្ម​តា​ នោះការ​ប្រើ​ប្រាស់​ទណ្ឌ​កម្ម​បែបនេះ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​គ្រប់​គ្រាន់​ល្មម​ទទួល​បាន​​ផល​ប៉ះ​ពាល់​រយៈ​ពេល​វែង​ដូច​គ្នា​ទៅ​នឹង​ភ័យ​រន្ធត់​រួម​ទាំង​ការ​ធ្វើ​បាប​បំ​ពាន​ផ្លូវ​កាយ​ផង​ដែរ »។

សាស្ត្រា​ចារ្យ​​​បន្ថែម​ថា ៖«លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​យើង​នេះ​បាន​បន្ថែម​នូវ​ទស្ស​នវិ​ស័យ​ថ្មី​មួយ​ទៅ​លើ​ភស្តុ​តាង​ដែល​ថា ការ​ប្រើ​ទណ្ឌ​កម្ម​រាង​កាយ​ជា​បច្ច័យ​នាំ​ទៅ​រក​ភាព​តាន​តឹង​ក្នុង​ចិត្ត​របស់​​​​កុ​មារ​​​ ហើយ​នៅ​ពេល​ដែល​វា​ក្លាយ​ជា​អ្នក​បង្កើត Stress ទណ្ឌ​កម្ម​​រាង​កាយ​បាន​ចូល​រួម​ចំណែក​បង្កើត​ចេញ​ជា​លទ្ធផល​អវិជ្ជ​មាន​ទាំង​លើ​បុគ្គល​ម្នាក់​ៗ​​ និងទាំង​​លើ​​សង្គម​ទាំង​មូល​ »៕