ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ដាក់​ថ្នាំ​សណ្តំ​បោក​យក​រថយន្ត ជាប់អន្ទាក់​សមត្ថកិច្ច​ហើយ

8 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជំនាញ​ខាង​យក​បោក​រថយន្ត កាលពី​ថ្ងៃ​ទី​២៥ មក​រា ២០១៨ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​៥​នាក់​។ ជនសង្ស័យ​មានឈ្មោះ សេង វិ​សិទ្ធ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជំនាញ​ខាង​យក​បោក​រថយន្ត កាលពី​ថ្ងៃ​ទី​២៥ មក​រា ២០១៨ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​៥​នាក់​។ ជនសង្ស័យ​មានឈ្មោះ សេង វិ​សិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​កំណើត​នៅ ស្រុក​ឈូក ខេត្តកំពត​។ ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្តំ​យក​រថយន្ត​មាន​៥​នាក់ ១.​ឈ្មោះ ផ​ន សុផល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២.​ឈ្មោះ រ៉​ន ភា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៣.​ឈ្មោះ ជន ជឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៤.​ឈ្មោះ វ៉ា វង់​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​៥​នាក់​មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​រថយន្ត​ពី​ជនសង្ស័យ​បាន​មក​ឲ្យ​ម្ចាស់​វិញ​ចំនួន​៣​គ្រឿង រថយន្ត​ម៉ាក សាំង​យ៉ុ​ង ១​គ្រឿង ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង និង​កាម​រី​បា​ឡែ​ន​១​គ្រឿង ២​គ្រឿង​ទៀត ត្រូវ​បាន​ជនសង្ស័យ លក់​បន្ត​បាត់​ស្រមោល​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​វេ​ល​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មក​រា ២០១៨ ខ្លួន​បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ទឹកមាស ពី​ខេត្តកំពត​មក​ភ្នំពេញ មក​ដល់​ម្តុំ​ម៉ុង​ឌី​យ៉ា​ល់​ដើរ​រក​មើល​រថយន្ត​ណា​ដែល​ត្រូវ​ដាក់​ថ្នាំ​សណ្តំ​ម្ចាស់ យក​រថយន្ត​នោះ​។

ពេល​នោះ​បានឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង ពណ៌​ខៀវ គេ​សរសេរ​ដាក់​ស្លាក​មាន រថយន្ត​សម្រាប់​ជួល ដោយ​មាន​ដាក់​លេខ​ទូរស័ព្ទ​ជាប់​លើ​កញ្ចក់​រថយន្ត​ដើម្បី​ឲ្យ​ទាក់ទង​ផង​។ ខ្លួន​ក៏​បាន ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​រក​ទិញ​ស៊ី​ម​ទូរស័ព្ទ​ដែល​មិន​ប្រើ​អត្តសញ្ញាណប័ណ្ណ​តម្លៃ​១​ដុល្លារ​អា​មេ​រិ​ក និង​ទិញ​ទូរស័ព្ទ​ណូ​គា​អិន​ចុច​ពិល​១​គ្រឿង​តម្លៃ​២៥​ដុល្លារ ហើយ​ខ្លួន​ក៏​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​រថយន្ត សួរ​ថា មាន​រថយន្ត​សម្រាប់​ជួល​ដឹក​អីវ៉ាន់​ទេ? ខ្លួន​មាន​បងប្អូន​មក​ពី​ស្រុក​ក្រៅ និង​មាន​វ៉ា​លី​ធំ​ៗ ចង់​ជួល​រថយន្ត ទៅ​ខេត្ត​សៀម​រាម តើ​យក​តម្លៃ​ប៉ុន្មាន ?​។ ម្ចាស់​រថយន្ត​បាន​ឆ្លើយ​ថា​១​ថ្ងៃ​យក​៨០​ដុល្លារ ខ្លួន​ក៏​បាន​ប្រាប់ ទៅ​ម្ចាស់​រថយន្ត​វិញ​ថា អីចឹង​ចាំ​ណាត់​ថ្ងៃ​ជួប​គ្នា ដើម្បី​ចរចា​ពី​តម្លៃ និង​ថ្ងៃ​ដែល​ត្រូវ​ជួល​។ បន្ទាប់​មក​រំលង បាន​១​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ មក​រា វេលា​ម៉ោង​៩​ព្រឹក​ខ្លួន​(​ជនសង្ស័យ​) បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​បក្ខពួក​ម្នាក់ ដោយ​និយាយ​ប្រាប់​ថា អញ​រកបាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​ហើយ ចឹ​ង​ចាំ​ដាក់​ថ្នាំ​សណ្តំ​យក​រថយន្ត នេះ​។

នៅថ្ងៃ​ទី​១៧ មក​រា ខ្លួន​បាន​ត្រឡប់​ទៅ​ខេត្តកំពត​វិញ លុះដល់​ថ្ងៃ​ទី​២៤ មក​រា បាន​មក​ភ្នំពេញ និង​បាន​ទូរស័ព្ទ​ណាត់​ម្ចាស់​រថយន្ត​ជួប​គ្នា​នៅ​ម្តុំ​ង​៧០ ដើម្បី​ដាក់​ថ្នាំ​សណ្តំ​យក​រថយន្ត​នោះ ពេល​ម្ចាស់​រថយន្ត​មក​ដល់​គេ​បាន​ត្រៀម​ស្រា​បៀរ​សម្រាប់​ផឹកស៊ី និង​ដាក់​ថ្នាំ​សណ្តំ​យក​រថយន្ត ។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា សកម្មភាព​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​៥​លើក គឺ​បាន​ប្រើ​ល្បិច​ដាក់​ថ្នាំ សណ្តំ​យក​រថយន្ត​មិន​ខុស​ពី​លើក​នេះ​ដែរ ហើយ​ពេល​បាន​រថយន្ត​ហើយ​ច្រើន​យក​ទៅ​ដាក់​លក់ ឬ​បញ្ចាំ​នៅ​កាស៊ីណូ​មួយ​កន្លែង ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ និង​លុយ​ដែល​ទទួល​បាន​ផល​ពី​ដាក់​ថ្នាំ លួច​រថយន្ត​នោះ ក៏​បាន​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​នោះ​អស់​ដែរ​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ពី​បទ​(​ដាក់​ថ្នាំ​សណ្តំ​លួច​រថយន្ត​)៕
https://youtu.be/P5FJCJDYBM8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ