ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមករា​នេះ នៅ​សណ្ឋាគារ HIMAWRI ដែល​មាន​រយៈពេល​១​ថ្ងៃ​ពេញ ហើយ​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក ប៊ូ ជុំ​សេរី…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមករា​នេះ នៅ​សណ្ឋាគារ HIMAWRI ដែល​មាន​រយៈពេល​១​ថ្ងៃ​ពេញ ហើយ​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អ៊ុ​ក សិ​ទ្ទិ​ជាតិ អគ្គ​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

អង្គ​សិក្ខាសាលា​នេះ​មាន​សហព័ន្ធ​កីឡា​ជាតិ​ចូលរួម​២៧ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ពី​បទ​ព​ញ្ញាត្តិ​ទូទៅ បទបញ្ជា​បច្ចេកទេស​ទេស​សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨​នេះ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ខាង​មុខ​នេះ​។

នៅ​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ធ្វើ​យ៉ាងណា​ជម្រុញ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​២៧ ឲ្យ​ត្រៀមខ្លួន​បាន​ល្អ​ទាំង​វិធី​បើក និង​បិទ ដែល​មានការ​ចូលរួម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ