ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rolling FC លើក​ពាន​ជើងឯក ​Sponsor Futsal Cup2017

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៦​ស​ប្ដា​ហ៍ កន្លង​មកនេះ ពាន​ជើងឯក​បាល់ទាត់​Sponsor Futsal Cup 2017​បាន​ទៅ​លើ​ក្រុម​Rolling FC​តាម​រយៈ​ការ​យកឈ្នះ​ក្រុម​Down Town…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៦​ស​ប្ដា​ហ៍
កន្លង​មកនេះ ពាន​ជើងឯក​បាល់ទាត់​Sponsor Futsal Cup 2017​បាន​ទៅ​លើ​ក្រុម​Rolling FC​តាម​រយៈ​ការ​យកឈ្នះ​ក្រុម​Down Town ៤-២​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​បាន​រៀបចំ​ធ្វើ​កាលពី​យប់​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៨ នៅ​លើ​ទីលាន​Down Town​ស្ថិត​នៅ​ក្នុង
ខណ្ឌ​សែន សុខ ក្រោម​អធិបតីភាព​លោក កែវ រ៉េ​មី រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា ។

នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​SponsorFutsalCup2017​លោក កែវ រ៉េ​មី បាន​ទទួលស្គាល់​ថា វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ជា​ពិសេស​កីឡាបាល់ទាត់​ក្រោម​ការ​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។

លោក​បាន​ប្រៀបធៀប​ថា កាលពី​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៨០ កីឡាបាល់ទាត់​បើ​ចង់ឱ្យ​គេ​មក​មើល​ទាល់តែ​ជួល​ឱ្យ​នំ​ប័​ុ​ង​មួយ​កំណាត់ ទឹកបរិសុទ្ធ​១​ដប និង​ត្រូវ​ដឹក​ដល់​កន្លែង​ប្រកួត​ទៀត​ទើប​គេ​មើល ហើយ​មើល​មិន​ចប់​ចុង​ចប់​ដើម​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​ស្ទើរតែ​គ្រប់ការ​ប្រកួត​ជាមួយ​ប្រទេស​ជិតខាង តែងតែ​ស្ពាយ​លទ្ធផល​ពងមាន់​មក​ជាមួយ​រហូត​។

ដោយឡែក​សព្វ​ថ្ងៃនេះ មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង ពោល​គឺ​មិនបាច់​ជួល​ដូច​មុន​ទៀត​ទេ លក់​សំបុត្រ​ហើយ​នៅ​តែ​មាន​អ្នក​មក​មើល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ស្ទើរតែ​រក​កៅអី​អង្គុយ​គ្មាន​ផង ។ ចំណែក​កីឡា​តេ​ក្វា​ន់​ដូ​កាលពីមុន​មិនសូវ​មាន​គេ​ស្គាល់​ទេ​ហើយ​ក៏​មិន​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ដែរ ។ ប៉ុន្តែ​ពេល​នេះ​មិន​ដូច​ជា​ពេល​មុន​ទេ ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា បាន​ទៅ​ចូលរួម​ប្រកួត​លំដាប់ថ្នាក់​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​មាន​ជាង​៧០​ប្រទេស​ចូលរួម ជា​លទ្ធផល​កម្ពុជា​យើង​ដណ្ដើម​បាន​មេដាយ​ប្រាក់​មួយ​ចំនួន​ទៀត​ផង ។

ទាំង​អស់នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា វិស័យ​កីឡា​កម្ពុជា​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​យ៉ាង
ខ្លាំង និង​បាន​បង្ហាញមុខ​នៅ​លើ​ឆាក​អន្តរជាតិ​ដូច​គេឯង មិន​លាក់​មុខ​ដូច​មុន​ទៀត​ឡើយ​។

ជាក់ស្ដែង​ដូច​នៅ​ក្នុង​ពេល​នេះ​អ៊ីចឹង លោក​បាន​សង្កេត​ឃើញ​ប្អូន​កីឡាករ​បាល់ទាត់​ទាំង​អស់​សុទ្ធតែ​មាន​ទេព​កោសល្យ​ល្អ មានបទពិសោធន៍​បច្ចេកទេស​ប្រកួត​ច្បាស់​លាស់​​ត្រឹមត្រូវ ។ ជាង​នេះ​ទៀត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លោក​បាន​កត់សម្គាល់​ឃើញ​ថា ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​គឺ​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​លេង​ប្រកបដោយ​ភាព​យុត្តិធម៌​ប្រាកដ​មែន ។

ជាមួយ​គ្នា​នេះ យើង​ក៏​មិន​ត្រូវ​បំភ្លេច​ដល់​អ្នក​ឧបត្ថម្ភ​កម្មវិធី​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​អាច​កាត់​ផ្ដាច់​បាន​ដែល​ជួយ​ឱ្យ​វិស័យ​កីឡា​យើង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​មក​ដល់​សព្វ​ថ្ងៃនេះ​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​SponsorFutsalCup2017 ដែល​​ទើបតែ​បញ្ចប់​ទៅ​នេះ​មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន​១៦៨​ក្រុម​ស្មើនឹង​១.៦៨០​នាក់ ដោយ​​ធ្វើការ​ប្រកួត​ជម្រុះ​ចោល​យក​តែ​១០​ក្រុម​ប៉ុណ្ណោះ​មក​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រយៈ​ពេល​២​ថ្ងៃ​ស្វែងរក​ក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤​ប្រចាំឆ្នាំ​២០១៧ ។

ជា​លទ្ធផល​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១២​លាន​រៀល​បាន​ទៅ​លើ​ក្រុម​Rolling FC​បន្ទាប់​ពី​បានយកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​Down Town ដែល​ទទួល​បាន​ប្រាក់​រង្វាន់​៨​លាន​រៀល​ដោយសារ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់​សេចក្ដី​៤​ទល់​នឹង​២ ។

ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល​បាន​ទៅ​លើ​ក្រុម​Home Sport និង​ចំណាត់ថ្នាក់​លេខ​៤​ទទួល​បាន​ប្រាក់​រង្វាន់​៣​លាន​រៀល ។ ចំណែក​ក្រុម​ដែល​មិន​ជាប់​ចំណាត់ថ្នាក់​ទាំង​៦​ក្រុម​ផ្សេង​ទៀត​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ក្នុង​១​ក្រុម​២​លាន​រៀល​ស្មើ​ៗ​គ្មា ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ក៏​មានការ​ប្រគល់​ប្រាក់​រង្វាន់​ពី​ក្រុមហ៊ុន​Sponsor​ដល់​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​ជា​ការ​លើកទឹកចិត្ត​ផង​ដែរ​ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រកួត​លំដាប់ថ្នាក់​ពិភពលោក​នៅ​ប្រទេស​កូរ៉េ​ខាងជើង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ