គេលំបាកក្នុងការវាយតម្លៃអំពីបរិមាណមាសដែលធ្វើចរាចរណ៍នៅលើពិភពលោកតែគេប៉ាន់ប្រមាណថា មានប្រមាណ១៩០.០០០តោនក្នុងនោះជាងពាក់កណ្តាលជាមាសរបស់ប្រជាពលរដ្ឋ ជាពិសេសក្រោមរូបភាពជាគ្រឿងអលង្ការ ។ មាសជិត៣៣.៥០០តោន ស្តុកបម្រុងទុកផ្លូវការដោយធនាគារជាតិនៃប្រទេសនានា ។ ក្រៅពីនេះ ជាមាសប្រើប្រាស់ដោយមូលនិធិធំៗ និងបណ្តាក្រុមហ៊ុនវិនិយោគ ព្រមទាំងក្នុងកន្លែងធ្វើធ្មេញ ផ្នែកអេឡិចត្រូនិក ព្រមទាំងវិស័យឧស្សាហកម្មឯទៀតៗ ។
បើតាម World Gold Council វាយតម្លៃកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បង្ហាញថា ប្រទេសដែលស្តុកទុកមាសច្រើនជាងគេមាន សហរដ្ឋអាមេរិក៨.១៣៣តោន អាល្លឺម៉ង់៣.៣៧៤តោន អ៊ីតាលី២.៤៥២តោន បារាំង២.៤៣៦តោន ចិន១.៨៤២តោន រុស្ស៊ី១.៨០១តោន ។
នៅប្រទេសរុស្ស៊ី គេផលិតមាសបានសរុបប្រមាណជា៣០០តោនក្នុង១ឆ្នាំ បើគិតពីផលិតកម្មមាសគឺរុស្ស៊ីលើសចិននិងអូស្ត្រាលី ។ រ៉ែមាសសំខាន់ៗរបស់រុស្ស៊ីគឺមាន នៅតំបន់ចុងបូព៌ាតំបន់Irkoutsk និងក្នុងដែនដី Krasnolask ។
រុស្ស៊ីចាប់ផ្តើមទិញមាសយ៉ាងសកម្ម ក្រោយការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចក្នុងឆ្នាំ២០១៤ ។ ចាប់តាំងពីពេលនោះមក រុស្ស៊ីទិញមាសជាមធ្យមប្រមាណ១០០តោនក្នុង១ឆ្នាំ ។ ការទិញមាសបង្កើនទ្វេដងក្នុងឆ្នាំ២០១៧ ក៏ដូចជាក្នុងឆ្នាំ២០១៦ ដោយធនាគារកណ្តាលរុស្ស៊ីទិញមាសរហូតដល់ជាង២០០តោនក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ