ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស្សា​បុរាណ​ខ្មែរ​ជម្រើស​ល្អ​បំផុត​សម្រាប់​បំបាត់​បញ្ហា ចុក​រោយ ស្ពឹក​ស្រពន់ និង​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ថ្លា

6 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ម៉ាស្សា គឺជា​វិធីសាស្ត្រ​បែប​បុរាណ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​តាម​បែប​ចលនា ហើយ​អាច​ជួយ​ឲ្យ​សរសៃឈាម​រត់​បាន​ស្រួល ក៏​ដូច​ជា​ជួយ​បំបាត់​នៅ​ការ​ឈឺ​ចុកចាប់​លើ​សារពាង្គកាយ ភាព​ហត់នឿយ ស្មុគស្មាញ​នៅ​ក្នុង​អារ​ម្មន៍​ជាដើម​។ ការ​ម៉ាស្សា​មាន​ច្រើន​ប្រភេទ​។ បច្ចុប្បន្ន​នេះ​ការ​ម៉ាស្សា​បែប​បុរាណ​ខ្មែរ កំពុង​តែ​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្ត​ម៉ាស្សា ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ស្រស់ថ្លា…

ការ​ម៉ាស្សា គឺជា​វិធីសាស្ត្រ​បែប​បុរាណ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​តាម​បែប​ចលនា ហើយ​អាច​ជួយ​ឲ្យ​សរសៃឈាម​រត់​បាន​ស្រួល ក៏​ដូច​ជា​ជួយ​បំបាត់​នៅ​ការ​ឈឺ​ចុកចាប់​លើ​សារពាង្គកាយ ភាព​ហត់នឿយ ស្មុគស្មាញ​នៅ​ក្នុង​អារ​ម្មន៍​ជាដើម​។ ការ​ម៉ាស្សា​មាន​ច្រើន​ប្រភេទ​។ បច្ចុប្បន្ន​នេះ​ការ​ម៉ាស្សា​បែប​បុរាណ​ខ្មែរ កំពុង​តែ​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្ត​ម៉ាស្សា ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ស្រស់ថ្លា និង​សុខភាព​ល្អ​។

ម៉ាស្សា​បុរាណ​ខ្មែរ គឺជា​ប្រភេទ​ម៉ាស្សា​បែប​ស្ងួត ដោយ​ផ្តោត​ទៅ​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៃ​សារពាង្គកាយ​ដូច​ជា ប្រព័ន្ធ​សន្លាក់ សរសៃពួរ​នៃ​សាច់​ដំ និង​ចំណុច​ផ្សេង​ៗ​ទៀត​ដែល​មានការ​ឈឺ ចុក​រោយ​និង​ស្ពឹក​ស្រពន់​។​ល​។ ហើយ​ជា​ហាង​ដែល​បម្រើ​ការ​ម៉ាស្សា​លេខ​មួយ លើ​ការ​ម៉ាស្សា​បែប​ខ្មែរ​បុរាណ អ្នកជំនាញ​ខាង​ម៉ាស្សា​ម្នាក់​នៅ​ហាង ចំប៉ី​ស្ប៉ា បាន​ប្រាប់​ថា ខ្មែរ​ម៉ាស្សា គឺជា​ប្រភេទ​ម៉ាស្សា​តាម​បែប​បុរាណ​ដែល​ពេញ​និយម​ខ្លាំង​សម្រាប់​អតិថិជន ។

លោក​បានឱ្យ​ដឹង​ថា របៀប​នៃ​ការ​ធ្វើ​ខ្មែរ​ម៉ាស្សា គឺ​វា​មាន​លក្ខណៈ​ចុច​ជា​បន្ទាត់ សង្កត់​តាម​សរសៃពួរ​សាច់ដុំ ពត់​ដៃ ពត់​ជើង ពត់​ចង្កេះ និង​ធ្វើ​ចលនា​នៅ​តាម​ប្រព័ន្ធ​សាច់ដុំ សន្លាក់ដៃ សន្លាក់ជើង​ដែល​មានការ​ឈឺ​ចុក​រោយ ស្ពឹក​ស្រពន់ និង​បញ្ហា​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​មាននៅ​លើ​សារពាង្គកាយ​ទាំងមូល ជា​ពិសេស​នោះ​គឺ​នៅ​លើ​សាច់ដុំ​នៃ​សរសៃពួរ​ជើង សរសៃពួរ​នៃ​ឆ្អឹងខ្នង សន្លាក់ដៃ សន្លាក់ជើង ត្រគៀក ចង្កេះ និង​ភាព​ធុញថប់​ដែល​កើត​មាននៅ​ក្នុង​អារម្មណ៍​។

លោក វ៉ា​ត់ ណា​ឡុំ បាន​ប្រាប់​បន្ត​ថា ការ​ម៉ាស្សា​ប្រភេទ​នេះ គឺ​វា​សាក​សម​សម្រាប់​អតិថិជន​ដែល​គាត់​មានការ​ហត់នឿយ​ក្នុង​អារម្មណ៍ ដោយសារ​សំពាធ​ការងារ​ច្រើន ឧស្សាហ៍​ឈឺ​ចុក​រោយ​តាម​សន្លាក់ដៃ សន្លាក់ជើង ត្រគៀក ចង្កេះ​…​ល​។

គ្រូបង្រៀន​នៅ​ហាង​ចំប៉ី​ស្ប៉ា​រូប​នេះ បាន​ប្រាប់​បន្ថែម​ថា «​ការ​រួម​ប​ញ្ជូ​ល​គ្នា​រវាង​បញ្ហា​ផ្លូវចិត្ត និង​បញ្ហា​ផ្នែក​រា​ង្គ​កាយ គឺ​វា​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សុខភាព​អារម្មណ៍ ការ​លេង​កីឡា និង​ធ្វើការ​ធ្ងន់​ៗ វា​បណ្តាល​សារពាង្គកាយ​មានការ​ឈឺ​ចុក​រោយ អ​ញ្ចឹ​ង​នៅ​ពេល​ដែល​យើង​ធ្វើ​ខ្មែរ​ម៉ាស្សា​វា​អាច​ជួយ​កាត់​បន្ថយ​នៅ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ធ្វើ​ឱ្យ​យើង​គេង​លក់​ស្រួល បំបាត់​ការ​ឈឺ​ចុកចាប់​លើ​សារពាង្គកាយ​ដោយសារ​តែ​ការ​ព្យា​បាល​តាម​បែប​ចលនា​មួយ​នេះ ។

អត្ថ​ប្រ​យោ​ជ​ន៍ ៖ វា​មាន​សា​រ​សំខាន់​ណាស់​ក្នុង​ការ​ជូ​យ​បំបាត់​នូវ​ការ​ឈឺ​ចុក​រោយ ស្ពឹក​ស្រពន់ កាត់​បន្ថយ​នៅ​ការ​ឈឺសន្លាក់​ផ្សេង​ៗ និង​សាច់​ដុំនៃ​សារពាង្គកាយ​ទាំង​មូល​បាន ជា​ពិសេស​វា​អាច​ជួយ​បង្កើនថាមពល​នៅ​ក្នុង​អារ​ម្ម​ណ៍​ដែល​ធ្វើ​ឱ្យ​សារពាង្គកាយ​ទាំង​មូល​ទទួល​បាន​នូវ​ភាព​ធូរស្រាល​ និង​អារម្មណ៍​រីករាយ​ស្រស់ថ្លា​។

លោក​បញ្ជាក់​ថា សម្រាប់​ហាង​ចំប៉ី​ស្ប៉ា ប្រភេទ​សេវាកម្ម​ខ្មែរ​ម៉ាស្សា​ គឺ​ឈរ​នៅ​លំដាប់​លេខ​​មួយ ដែល​បាន​លក់ដាច់​ និង​ល្អ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​។ មាន​អតិថិជន​70​ភាគ​រយ ​ដែល​គាត់​ចូល​ចិត្ត​ម៉ាស្សា​ ពួក​គេ​បាន​ជ្រើសរើស​យក​សេវាកម្ម​មួយ​នេះ​ទាំង​ជនជាតិ​ខ្មែរ ​និង​ភ្ញៀវ​បរទេស ដោយសារ​តែ​លក្ខណៈ​នៃ​ការ​ម៉ាស្សា​ធ្វើ​ឡើង​មិន​ស៊ាំ​ញ៉ាំ និង​ជា​ការ​​ម៉ាស្សា​បែប​ស្ងួត​។ ចលនា​នៃ​ការ​ធ្វើ​ម៉ាស្សា​មាន​ស្តង់ដា​ខ្ពស់​ តំលៃ​សមរម្យ​ បុគ្គលិក​មាន​ភាពរួសរាយ​រាក់ទាក់ ផ្តល់​សេវាកម្ម​ប្រកប​ទៅ​ដោយ​ជំនាញ ​និង​បទ​ពិសោធន៍​ច្បាស់​លាស់​ ទីកន្លែង​ស្រស​ស្អាត សុ​វត្តិ​ភាព​ និង​អនាម័យ​ល្អ ។

លោក​ពន្យល់​ថា​ «ចំប៉ី​ស្ប៉ា ​គឺ​មាន​លោក​គ្រូ ​អ្នក​គ្រូ​ដែល​ពួក​គាត់​មាន​ជំនាញ​ច្បាស់​លាស់​ និង​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​សំរាប់​ធ្វើការ​បង្ហាត់បង្រៀន​ទៅ​លើ​បុ​គ្ក​លិ​ក​ផ្នែក​ម៉ាស្សា​គ្រប់​រូប ​ដោយ​ធានា​ឱ្យ​បាន​នៅ​គុណភាព​ខ្ពស់ ​សេវាកម្ម​ល្អ​ និង​ស្ទាត់ជំនាញ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ