ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​បង្កើត​លេខ​សម្ងាត់​ឱ្យ​ងាយ​ចាំ និង​ពិបាក ​Hake​ ចូល

6 ឆ្នាំ មុន

យើង​តែង​បាន​ទទួល​ការ​ណែនាំ​ជា​និច្ច​ថា នៅ​ពេល​ដាក់​លេខ​សម្ងាត់ (Password) ចូរ​កំណត់​ឲ្យ​ពិបាក បណ្តាជន​ខិលខូច​នឹង​ពិបាក​ស្វែងរក​ព័ត៌មាន ។ ទោះជា​យ៉ាងណា ត្រូវ​មាន​សុវត្ថិភាព​គ្រប់គ្រាន់ លេខ​សម្ងាត់​គួរ​កំណត់​ឲ្យ​បាន​វែង​បន្តិច ដែល​គេ​ពិបាក​ស្មាន​ដឹង…

យើង​តែង​បាន​ទទួល​ការ​ណែនាំ​ជា​និច្ច​ថា នៅ​ពេល​ដាក់​លេខ​សម្ងាត់ (Password) ចូរ​កំណត់​ឲ្យ​ពិបាក បណ្តាជន​ខិលខូច​នឹង​ពិបាក​ស្វែងរក​ព័ត៌មាន ។ ទោះជា​យ៉ាងណា ត្រូវ​មាន​សុវត្ថិភាព​គ្រប់គ្រាន់ លេខ​សម្ងាត់​គួរ​កំណត់​ឲ្យ​បាន​វែង​បន្តិច ដែល​គេ​ពិបាក​ស្មាន​ដឹង យើង​អាច​ចាំ​បាន ហើយ​វិធីសាស្ត្រ​នៃ​ការ​កំណត់​លេខ​សម្ងាត់​ឲ្យ​មាន​សុវត្ថិភាព​មាន​ដូច​ខាងក្រោម​នេះ ៖

* ចាប់ផ្តើម​ដោយ​តួអក្សរ ៖
អាច​ជា​តួអក្សរ​អ្វី​ក៏​បាន ប៉ុន្តែ​មិន​គួរ​ជា​អក្សរ​ពី​ឈ្មោះ​របស់​ខ្លួនឯង រួម​ទាំង​ឈ្មោះ​របស់​មនុស្ស​ក្នុង​ក្រុម​គ្រួសារ ព្រោះ​អ្នក​ដទៃ​នឹង​ងាយស្រួល​ស្មាន ហើយ​ពួក​គេ​អាច​សាកល្បង​ផ្សំ​តួអក្សរ​គូ ដូច​ជា ផ្តើម​ដោយ​ពាក្យ​ថា sarcasm មក​ផ្សំ​ជាមួយ opportunity ក្លាយជា sarcasinity ។

* ដាក់​បញ្ចូល​តួលេខ ៖
តួលេខ​និយាយ​នេះ គឺ​មិន​គួរ​ជា​ថ្ងៃកំណើត លេខ​ទូរស័ព្ទ​ដៃ ឬ​លេខ​អ្វី​ផ្សេង​ដែល​អ្នក​ដទៃ​ដឹង​ថា ជា​លេខ​របស់​យើង​ប្រើប្រាស់​ជា​ប្រចាំ​។ តួលេខ​គួរតែ​ឆ្លាស់គ្នា​ជាមួយ​តួអក្សរ មិនមែន​តួលេខ​មួយ​ចំហៀង ហើយ​អក្សរ​មួយ​ចំហៀង​ទេ ។

* ប្រើប្រាស់​សញ្ញា​សម្គាល់ ៖
ជាមួយ​លេខ​សម្ងាត់​ក៏​បាន ឬ​ដោយ​អាច​ប្រើ​ប្រភេទ $ # & ឬ​សញ្ញា​ផ្សេង​ៗ​ក៏​បាន ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ស្មាន រហូត​ដល់​មិន​អាច​ជ្រៀតចូល​មក​បាន លើកលែង​តែង​ថា អ្នក​ចូល​ចិត្ត​ប្រាប់​លេខ​សម្ងាត់​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ដឹង ។

* ប្រើប្រាស់​ទាំង​តួអក្សរ​តូច និង​ធំ ៖
យ៉ាងតិច​គួរ​មាន​តួអក្សរ​ធំ​១​ដែរ ប្រសិនបើ​ជ្រើសរើស​អក្សរ​ផ្សេង​ទៀត​ជា​អក្សរ​តូច ឬ​មាន​អក្សរ​តូច​ខ្លះ បើ​យើង​ជ្រើសរើស​អក្សរ​ធំ​ភាគច្រើន ។

* ចំនួន​លេខ​សម្ងាត់ ៖
ចំនួន​លេខ​សម្ងាត់​ដែល​សម​ស្រប មាន​ពាក្យ​ណែនាំ​ថា គួរតែ​មាន​ចាប់ពី​១២​ដល់​២០​តួអក្សរ ប៉ុន្តែ​ទាំងនេះ​ក៏​អាស្រ័យ​លើ​ថា យើង​ត្រូវ​បាន​គេ​កំណត់​ប្រវែង​លេខ​សម្ងាត់​វែង​បំផុត ឬ​ខ្លី​បំផុត​ប៉ុនណា ។

* វិធីសាស្ត្រ​ពិសេស​ម្យ៉ាង ៖
សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ថា ស្វែងរក​លេខ​សម្ងាត់​ប្លែក គឺ​អាច​សាកល្បង​ប្រើប្រាស់​វែ​ប​សាយ​ជួយ​ស្មាន ហៅ​ថា random password generator ប៉ុន្តែ​ត្រូវ​ប្រាកដ​ចិត្ត​ថា ខ្លួន​យើង​ក៏​អាច​ចាំ​លេខ​សម្ងាត់​នេះ​បាន​ផង​ដែរ ។

ទាំង​អស់នេះ​គ្រាន់តែ​ជា​វិធីសាស្ត្រ​ដំបូង​តូច​ៗ​ក្នុង​ការ​ការពារ​គ្រោះថ្នាក់​ពី​អុ​ី​ន​ធើ​រ​ណេ​ត​ប៉ុណ្ណោះ អ្វី​សំខាន់​បំផុត គឺ​ការ​មិន​ប្រមាថ​ក្នុង​ការ​បង្កើត​លេខ​សម្ងាត់ យើង​នឹង​មិនបាច់​ឈឺក្បាល​នៅ​ពេល​ក្រោយ ព្រោះតែ​លេខ​សម្ងាត់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ