ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ខួប​​អនុស្សាវរីយ៍​​​លើក​ទី​​34ថ្ងៃ​កំណើត​​រណ​សិរ្ស​​2ធ្នូ​​នៅ​​ស្រុក​កង​​មាស

12 ឆ្នាំ មុន

​​ខេត្ត​កំពង់​ចាម​ ៖ នៅស្នាក់​ការ​គណ​បក្ស​ប្រជា​ជនកម្ពុជា​ស្រុក​កង​មាស​ ​​កាល​ពី​​រសៀល​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១២ មាន​​ប្រារព្ធ​ធ្វើ​មីទ្ទិញ​អប​អរ​សាទរ​ខួបអនុស្សាវ​រីយ៍លើកទី៣៤​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ​ក្រោម​អធិ​បតីភាពលោក​មិន​ ឃិន​ អនុប្រធាន អចិន្ត្រៃយ៍ ​និងជាអគ្គលេខាធិ​ការ​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​​មាតុភូមិ​កម្ពុជា និងជា​ប្រធាន​ក្រុមការ​ងារ​

​​ខេត្ត​កំពង់​ចាម​ ៖ នៅស្នាក់​ការ​គណ​បក្ស​ប្រជា​ជនកម្ពុជា​ស្រុក​កង​មាស​ ​​កាល​ពី​​រសៀល​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១២ មាន​​ប្រារព្ធ​ធ្វើ​មីទ្ទិញ​អប​អរ​សាទរ​ខួបអនុស្សាវ​រីយ៍លើកទី៣៤​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ​ក្រោម​អធិ​បតីភាពលោក​មិន​ ឃិន​ អនុប្រធាន អចិន្ត្រៃយ៍ ​និងជាអគ្គលេខាធិ​ការ​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​​មាតុភូមិ​កម្ពុជា និងជា​ប្រធាន​ក្រុមការ​ងារ​ចុះជួយ​ស្រុក​កង​មាស​ ​ដោយ​មាន​ការ​​ចូលរួមពី​សមាជិក​ សមាជិកា​ចំនួន​១៨០​នាក់ ។

​លោក​មិន​ ឃិន បានអាន​សារ​របស់​សម្តេច​អគ្គ​មហាពញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិរណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា ដែលបាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ធ្វើ​មីទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៤​ទិវា​កំណើតរណសិរ្ស​២ធ្នូ ជា​ប្រវត្តិ​សាស្ត្រ​ដែល​បាន​រំដោះ និង​សង្គ្រោះ​ជាតិ​មាតុភូមិ​ និង​ប្រជា​ជន​កម្ពុជាឲ្យរស់រាន​មានជីវិត​ឡើង​វិញ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ និងការ​កាប់​សម្លាប់​នៃរបប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ប៉ុលពត ។​ ​ផ្អែក​លើ​មូលដ្ឋាននេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រជា​ជន​កម្ពុជា​នៅចងចាំ​បានថា រណសិរ្ស២​ធ្នូ​គឺ​ជាបុព្វ​ការី​ដ៏មាន​មហា​គុណូបការៈ​ចំពោះ​ជា​តិ និង​ប្រជា​ជន​កម្ពុជា​ ស្របនឹង​ទិស​ស្លោក​ជា​សច្ច​ធម៌​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ថា​ មានថ្ងៃ២ធ្នូ​ ទើបមានថ្ងៃ៧​មករា ​មាន​ថ្ងៃ៧មករា​ ​ទើបមានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ ក្រោមការដឹក​នាំប្រកប​ដោយ​គតិ​បណ្ឌិត​ខ្ពស់​របស់សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន សែន​ នាយករ​ដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

លោក​មិន​ ឃិន​ មាន​ប្រសាសន៍​បញ្ជាក់​​ថា​មីទ្ទិញ​ដែល​យើង​ប្រារព្ធ​ធ្វើនាពេល​នេះ​គឺក្នុង​ស្មារតី​គោរពដឹងគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះ​វីរយុទ្ធជន​ យុទ្ធនារី និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ​ដែលបានធ្វើ​ពលី​កម្ម​ធំធេង​នៅ​គ្រប់​សម័យ​កាល ។​ ​រណសិរ្ស២ធ្នូ មិន​ត្រឹម​តែ​សង្គ្រោះ​យើង​ទាំង​អស់​គ្នាឲ្យ​​ចាកផុត​ពីគ្រោះ​មហន្តរាយ​នៃរបបប្រល័យពូជ​សាសន៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​រណសិរ្ស២ធ្នូបាន​ជួយស្តារ​ កសាង​ និង​អភិវឌ្ឍន៍​សង្គមជាតិនៅគ្រប់​ទិសទី​ធ្វើឲ្យ​មាតុ​ភូមិ​កម្ពុជា​មានការកែប្រែមុខមាត់​ថ្មីជា​បន្តបន្ទាប់ ។

​​លោកស្រី​ ឈឹម​ ខេមា អនុប្រធាន​រណ​សិរ្ស​​​សាមគ្គី​​អភិ​វឌ្ឍន៍​​​​មាតុ​​ភូមិ​​​កម្ពុជា​​ ស្រុក​កង​មាស​ថ្លែង​ថា រណ​សិរ្ស​សាមគ្គី​​អភិវឌ្ឍន៍មាតុ​ភូមិកម្ពុជា គឺជា​បុព្វ​ការី​ដ៏មានគុណ​បំផុត​របស់យើង​ខ្ញុំ ព្រោះ​ថា​រណ​សិរ្សនេះ​ហើយដែល​នាំមកនូវ​មហា​ជ័យ​ជម្នះ​​ថ្ងៃ​៧មករា​ ដែលបានសង្គ្រោះ​ជីវិតឲ្យរួច​ផុតពីសេចក្តី​ស្លាប់ និងបានរស់​នៅក្នុង​កិត្តិយស​ សេចក្តីថ្លៃថ្នូរ​ ​រីក​ចម្រើនសម្បូរ​សប្បាយ និង​មាន​សិទ្ធិ​សេរី​ភាព​យ៉ាង​ទូលំទូ​លាយ ។​

យើងខ្ញុំចង​ចាំ​​ជា​និច្ច​​​​អ្នក​មានគុណ​ដែល​បានសង្គ្រោះជីវិត ​បាន​ហូប​ទឹក​មិនភ្លេច​ប្រភព​ទឹក ​​បានហូប​ផ្លែ​ឈើ​មិន​ភ្លេច​អ្នក​ដាំ​ ។ក្នុ្ងងឱកាសនោះ​​ លោក​​មិន​​ ឃិន ក៏​បាន​ឧបត្ថម្ភ​​ដល់សមាជិក​ សមាជិកា​​​ដែល​បាន​​ចូល​រួម​ទាំង​១៨០នាក់ ក្នុងម្នាក់ៗ​ទទួល​បានសារុង១ សៀវភៅ​មហាសង្រ្កាន្ត១​ក្បាល និង​ប្រតិទិន១​សន្លឹក ៕