ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វទាកាបមួយនេះចេះ​នោះចេះ តែ​ស្តាយ​​​ងាប់​​​បាត់​

7 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​សត្វ​ទា​ឈ្មោល​មួយ​ក្បាល ​​សំបុរខ្មៅ ​ត្រូវ​ពលរដ្ឋម្នាក់​រស់​​នៅ​ភូមិ​កោះ​ត្រាច​ ឃុំស្វាយ​ទង​​ខាង​ត្បូង ​ស្រុកកំពង់ត្រាច​ រើស​​បាន​កាលពី​ឆ្នាំ២០១៦ មកចិញ្ចឹម​រហូតដល់សព្វថ្ងៃ ​។…

ខេត្តកំពត ៖ ​​សត្វ​ទា​ឈ្មោល​មួយ​ក្បាល ​​សំបុរខ្មៅ ​ត្រូវ​ពលរដ្ឋម្នាក់​រស់​​នៅ​ភូមិ​កោះ​ត្រាច​ ឃុំស្វាយ​ទង​​ខាង​ត្បូង ​ស្រុកកំពង់ត្រាច​ រើស​​បាន​កាលពី​ឆ្នាំ២០១៦ មកចិញ្ចឹម​រហូតដល់សព្វថ្ងៃ ​។ ប៉ុន្តែ​អ្វី​ជា​ការ​សម្គាល់ និង​ភ្ញាក់​ផ្អើលនោះ គឺ​វា​​​​បានស្គាល់និងស្រឡាញ់​​​ម្ចាស់ខ្លាំ​ណាស់​ ​ដោយ​វា​​​ចូល​ចិត្ត​ដើរ​តាម​ម្ចាស់​​ជានិច្ច ។ អ្វី​ដែល​កាន់​តែ​ចម្លែក​ទៀត​នោះ ​​សូ​ម្បី​តែ​ម្ចាស់​​​ទៅ​ឈរ​មើល​គេ​លេង​​​បាល់​ ឬទៅ​ចូលរួម​ម​ង្គល​ការ​អ្នក​ភូមិ​ ក៏វា​​ហើរ​ទៅ​​តាម​ម្ចាស់​​​ដែរ​ ។​

​បើ​តាម​អ្នក​ភូមិ​កោះត្រា​ច ​ម្នាក់​ៗ​គឺ​សុទ្ធតែ​បាន​ស្គាល់​ទាំងអស់​ហើយ​អះអាង​ថា សត្វ​​ទា​មួយ​ក្បាល​នេះ​ ពិត​ជា​អស្ចារ្យ​ណាស់​ ចេះ​ដើរ​រក​ម្ចាស់​មិន​ថា យប់​ឬ​​ថ្ងៃ​ឡើយ​ ។​ ​​ ឯ​ស្ត្រីជាប្រពន្ធ​​ម្ចាស់​​ទាក៏​​​បាន​និយាយ​ដែ​រថា​​ ដោយសា​តែ​ទា​មួយ​ក្បាល​​ចេះ​​ដើរ​តាម​​ប្ដី​​ស្និទ្ធិ​​ពេក ​គាត់​​ក៏​បានទៅ​​រក​គ្រូ​ទស្ស​ទាយ​មើល​ទៀតផង ​។

​បើតាម​ប្រពន្ធម្ចាស់ទានិយាយ​ថា សត្វ​ទា​ដែលចេះ​មួយ​ក្បាលនេះ​​​​បាន​​ងាប់ ​​កាលពី​ថ្ងៃ​ទី​០៩ ​មក​រា​ ​កន្លងមក គឺក្នុង​​ពេល​ប្តីគាត់​​ឈ្មោះ​​តុល ​ប៉ុក​ ​ជា​ម្ចាស់ទា បាន​​ចេញ​ទៅ​ដូរ​ក​ន្ទេល​​​ថ្នូរ​យក​​ស្រូវ​នៅ​ឯ​ខេត្ត​ផ្សេង​ៗមក ​។ នៅពេល​ប្តីគាត់​មិននៅផ្ទះ គាត់ឃើញ​ទានេះហាក់​ដូចនឹកម្ចាស់ណាស់ ដោយវាអត់ព្រមស៊ីចំណីអ្វី​ទាំងអស់​ រហូត​ដល់វាងាប់តែម្តង ។

​​មកទល់​​​ថ្ងៃទី១៥ មករា នេះ ​​គាត់​មិន​ទាន​់បាន​ប្រាប់​ដំណឹងសត្វ​​ទានេះ​ងាប់​ទៅ​ដល់​ប្ដី​គាត់ទេ​​​ ដោយ​រង់​ចាំ​​​ប្តីត្រឡប់​មក​ផ្ទះ​វិញ​​សិន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ