ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ជួប​តួអង្គ​ច្បាប់​បរទេស​ដ៏​សំខាន់ ​ដើម្បី​បន្ត​ក្តី​ទៅ ​ICJ

17 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែកក្កដានេះ បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel)…

រាជធានីភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែកក្កដានេះ បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ដើម្បី​ពិនិត្យ ពិភាក្សា​លើ​ការ​បន្ត​នីតិវិធី​របស់​កម្ពុជា ​ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ​។

លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល គឺជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​ក្នុង​ក្រុម​ទីប្រឹក្សា​ច្បាប់​ និង​មេធាវី ដែល​បាន​ជួយ​អោយ​កម្ពុជា​ទទួល​ជោគជ័យ ក្នុង​រឿង​ក្តី​ នៃ​ការ​បកស្រាយ​សាលក្រម​ប្រាសាទព្រះវិហារ (១៩៦២) នៅ​ឆ្នាំ ២០១១-២០១៣ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​បន្ត​មិន​រា​ថយ ចំពោះ​ការ​នាំ​យក​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ