ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​រា​ថយ​! សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជួប​មេធាវី​អន្តរជាតិ បន្ត​នាំ​យក​រឿង​ក្តី​ប្រាសាទ​តា​មាន់ តា​មាន់​តូច តា​ក្របី និង​តំបន់​មុំ​បី ទៅ ICJ ដោយ​សន្តិវិធី

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥​នេះ សម្តេច​បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ដើម្បី​ពិភាក្សា​ពី​ការ​បន្ត​នីតិវិធី​របស់​កម្ពុជា ក្នុង​ការ​នាំ​យក​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។

សម្តេច​បាន​លើក​ឡើង​ថា ៖ «​ខ្ញុំ​ទើបបាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ដើម្បី​ពិនិត្យ ពិភាក្សា​លើ​ការ​បន្ត​នីតិវិធី​របស់​កម្ពុជា ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​» ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ទៀត​ថា «​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល គឺជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​ក្នុង​ក្រុម​ទីប្រឹក្សា​ច្បាប់​និង​មេធាវី ដែល​បាន​ជួយ​អោយ​កម្ពុជា​ទទួល​ជោគជ័យ ក្នុង​រឿង​ក្តី នៃ​ការ​បកស្រាយ​សាលក្រម​ប្រាសាទព្រះវិហារ (១៩៦២) នៅ​ឆ្នាំ​២០១១-២០១៣ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ» ។

សម្តេច​បាន​បញ្ជាក់​ច្បាស់​ថា កម្ពុជា​នៅ​បន្ត​មិន​រា​ថយ​នោះ​ទេ ចំពោះ​ការ​នាំ​យក​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ