ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មនុស្ស​២​នាក់ ករណី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ

8 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​ដែល​ជា​ម្តាយ និង​កូន ត្រូវ​បាន​នគរ​បាក​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​ដោយសារ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង​អត្ត​ស​ញ្ញ​ប័ណ្ណ​។ ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​បម្រើ​ឲ្យ​ការ​ផលិត​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​មួយ​ចំនួន​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេ​កា​ម៉ោង​៣ និង​២០​នាទី ថ្ងៃ​សុក្រ…

កំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​ដែល​ជា​ម្តាយ និង​កូន ត្រូវ​បាន​នគរ​បាក​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​ដោយសារ​តែ​បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង​អត្ត​ស​ញ្ញ​ប័ណ្ណ​។ ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​បម្រើ​ឲ្យ​ការ​ផលិត​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​មួយ​ចំនួន​ផង​ដែរ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេ​កា​ម៉ោង​៣ និង​២០​នាទី ថ្ងៃ​សុក្រ ១១​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

  ការ​បង្ក្រាប​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សោម បូ​រ៉ា ស្នងការ​រង នគរបាល​ខេត្តកំពង់ស្ពឺ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រពាំង​គង​។ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ចុះ​បង្ក្រាប​កន្លែង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្លែងក្លាយ​មួយ​កន្លែង​មាន​ស្លាក​យីហោ ស៊ី ណាត ថតរូប​បោះពុម្ព​ធៀប​ការ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ឃាត់ខ្លួន​មនុស្ស ២​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​៖១.​ឈ្មោះ ញឹ​ល គឹ​ម​ស្រ៊ុ​ន ភេទ​ស្រី អាយុ​៤៣ ឆ្នាំ​(​ម្តាយ​) នៅ​ភូមិ​ផ្សារ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ២.​ឈ្មោះ ណាំ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ត្រូវជា​កូន​)​នៅ​ភូមិ​ផ្សារ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម៉ាស៊ីន​ព្រី​ន ១​គ្រឿង​,CPU ១​គ្រឿង​,​ម៉ូនីទ័រ ១​គ្រឿង ,​ម៉ាស៊ីន​ស្កេ​ន​១​គ្រឿង​,​សម្ភារ​អ៊ុតកាត​១​គ្រឿង​, keyboard ១​បន្ទះ​, mouse ១​គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕