រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ មានដីការបស់តុលាការបង្គាប់ឲ្យចាប់ខ្លួន ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ឃាត់ខ្លួននៅក្នុងការចុះត្រួតពិនិត្យរដ្ឋបាល ព្រមទាំងដកហូតបានថ្នាំញៀន ចំនួន៣ កញ្ចប់ ។
តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៣០នាទីព្រឹក កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរដ្ឋបាលរដ្ឋបាល នៅតាមផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងគោលបំណង ដើម្បីគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ជនសង្ស័យសរុបចំនួន០៤នាក់ ក្នុងនោះ មានជនសង្ស័យ១នាក់ ជាមុខសញ្ញាមានដីកាបង្គាប់ចាប់ខ្លួន ពីបទជួញដូរដោយខុច្បាប់នូវសារធាតុញៀន និងរួមទាំងដកហូតវត្ថុតាងម្សៅសថ្លា សង្ស័យគ្រឿងញៀន ចំនួន៣កញ្ចប់ (ធំ០២ តូច០១) និងឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ន សង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ