ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១០ថ្ងៃ​ កម្ពុជា​បណ្តេញ​ជនបរទេស៣,៥៩៨​នាក់ មាន​៣៨សញ្ជាតិ​ ពាក់ព័ន្ធ​​ឆបោក​តាមបច្ចេកវិទ្យា​

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ បាន​បញ្ជាក់​ថា​ជនបរទេស ៣,៥៩៨​នាក់ មាន​៣៨​សញ្ជាតិ​ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​បច្ចេកវិទ្យា ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​ស្រុក​វិញ ​។…

រាជធានី​ភ្នំពេញ ​៖ ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ បាន​បញ្ជាក់​ថា​ជនបរទេស ៣,៥៩៨​នាក់ មាន​៣៨​សញ្ជាតិ​ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​បច្ចេកវិទ្យា ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​ស្រុក​វិញ ​។

ប្រភព​បាន​លើក​ឡើង​ថា ​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់ទី​២០ ខែឧសភា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តមសន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឧត្តម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើកា​បណ្ដេញចេញ​ជនបរទេស​សរុប​ចំនួន ៣,៥៩៨​នាក់ ស្រី​២៦១​នាក់ មាន៣៨​សញ្ជាតិ រួម​មាន ៖ រុ​ស្ស៊ី នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស កេ​ន​យ៉ា យ៉ូ​ហ្គ​ង់​ដា ចិន ម៉ា​ឡេ​ស៊ី ម៉ា​រុក ប៉ា​គី​ស្ថាន ចិនតៃវ៉ាន់ កា​មេ​រូ​ន ឥណ្ឌូ​នេ​ស៊ី អេ​ត្យូ​ពី ស្រី​លង្កា ឥណ្ឌា ហ្វី​លី​ពី​ន ជប៉ុន វៀតណាម នី​ហ្សេ​រី​យ៉ា លី​បេ​រី​យ៉ា ហ្គា​ណា សេ​រ៉ា​ឡេ​អូន មី​យ៉ា​ន់​ម៉ា កូរ៉េ ទួ​ក​គី ប៊េ​នី​ន ឡាវ អង់គ្លេស ថៃ ហ្ស៊ី​ម​ប៉ា​វេ ប៊ូ​រុន​ឌី អូស្ត្រាលី អាហ្វ្រិក​ខា​ត្បូង ណា​មី​ប៊ី រ​វ៉ា​ន់​ដា ឆាត និង​ជនជាតិអេ​ហ្ស៊ី​ប ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​ជនជាតិ​ចិន ១,៧៩៤​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ​ត្រូវ​បា​នប​ណ្ដេញ​ចេញ​តាម​រយៈ​យន្តហោះ​ពិសេស​ នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ និង​មាន​ជនជាតិ​វៀតណាម ១២៧​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញចេញ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​ជនបរទេស​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន បន្លំ​ឯកសារ​ក្លែងក្លាយ ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ចាប់​ជំ​រិ​ទទារ​ប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ ( QR Code ក្លែងក្លាយ​) ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើ​ការងារ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ប្រភព​បាន​លើក​ឡើង​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម​ក្ពុ​ជា​ទាំងអស់ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ជា​ពិសេស​ចំពោះ​មេខ្លោង​ ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ