ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​ក្បាច់គុន​ខ្មែរ​បង្រៀន​ពី​របៀប​ចាប់​សរសៃ​ដល់​ព្រះសង្ឃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ប្រចាំ​ថ្ងៃរបស់​មនុស្ស​យើង សុខភាព​គឺជា​បញ្ហា​ចម្បង​បំផុត ព្រោះ​សុខភាព​គឺជា​ទ្រព្យ​ទី​១​ដែល​មិន​អាច​ខ្វះ​បាន​ហើយ​ក៏​មិន​អាច​យក​ប្រាក់​ទៅ​ទិញ​បាន​​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក មាស យ៉ា​នួ​រី​ស អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​រូប​រស់នៅ​ប្រទេស​បារាំង…

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​ប្រចាំ​ថ្ងៃរបស់​មនុស្ស​យើង សុខភាព​គឺជា​បញ្ហា​ចម្បង​បំផុត ព្រោះ​សុខភាព​គឺជា​ទ្រព្យ​ទី​១​ដែល​មិន​អាច​ខ្វះ​បាន​ហើយ​ក៏​មិន​អាច​យក​ប្រាក់​ទៅ​ទិញ​បាន​​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក មាស យ៉ា​នួ​រី​ស អ្នក​ស្រាវជ្រាវ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​រូប​រស់នៅ​ប្រទេស​បារាំង សុខចិត្ត​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​និង​កម្លាំង​កាយ​-​ចិត្ត​ដោយ​មិន​ខ្លាច​នឿយហត់ មក​បង្ហាត់បង្រៀន​វិធី​ចាប់​សរសៃ​ដល់​ព្រះសង្ឃ​ខ្មែរ​បាន​ជាង​១០០​អង្គ តាំងពី​លោក​មក​ដល់​ស្រុក​ខ្មែរ​ជិត​១​ខែ​កន្លងមកនេះ​។

លោក មាស យ៉ា​នួ​រី​ស បានឱ្យ​ដឹង​ថា វិធី​ព្យាបាល​ចាប់​សរសៃ​ដែល​លោក​យក​ទៅ​បង្ហាត់​បង្រៀន​ដល់​ព្រះសង្ឃ​លើក​ចុង​ក្រោយ​មុន​ពេល​ចាកចេញ​ទៅ​កាន់​ប្រទេស​បារាំង​វិញ​លើក​នេះ គឺ​នៅ​វត្ត​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​មាន​ព្រះសង្ឃ​ជាង​៣០​អង្គ​ចូលរួម ។ ការ​បង្ហាត់បង្រៀន​វិធី​ព្យាបាល​ចាប់​សរសៃ​លើក​នេះ​ខុស​ប្លែក​ពី​លើក​មុន​ៗ​ដោយ​ប្រើប្រាស់​ពេលវេលា​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ​ផ្ដោត​សំខាន់​ទៅ​លើ​ដៃ​និង​ជើង​ច្រើន ។

លោក​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​ព្រះសង្ឃ​ជា​គោលដៅ​ចម្បង​ក្នុង​ការ​បង្ហាត់​បង្រៀន​នា​ពេល​នេះ ដោយ​លោក​យល់​ឃើញ​ថា ព្រះសង្ឃ​ក្រៅពី​ចេញ​ទៅ​បិណ្ឌ​បាត​នៅ​ខាងក្រៅ គឺ​ពុំ​បាន​បញ្ចេញ​កម្លាំង​ធ្វើ​ឱ្យ​ចលនា​នៃ​រាង​កាយ​រត់​បាន​ស្រួល​នោះ​ទេ។ ម្យ៉ាងវិញទៀត​ព្រះសង្ឃ​ក៏​មិន​អាច​ដើរ​ឬ​រត់​ហាត់ប្រាណ​ដូច​មនុស្ស​ធម្មតា​បាន​ទេ មាន​តែ​វិធី​នេះ​ហើយ​ដែល​ជួយ​សម្រួល​សរសៃ​និង​បំបាត់​ភាព​ស្ត្រេ​ស​នៅ​ក្នុង​ខ្លួន​បាន​។

លោកស្រី​អ៊ឹ​ម ឌូ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា វិធី​ព្យាបាល​ចាប់​សរសៃ​តាម​បែប​បុរាណ​ខ្មែរ គឺជា​សិល្បៈ​ប្រពៃណី​វប្បធម៌​ជាតិខ្មែរ​ដ៏​រុងរឿង​ជា​យូរ​លុង​​ណាស់​មក​ហើយ ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចេះ​ជំនាញ​មួយ​នេះ​បាន​ច្បាស់លាស់​មិន​ត្រឹមតែ​បាន​រួមចំណែក​ក្នុង​ការ​ថែរក្សា​មរតក​ជាតិខ្មែរ​ដ៏​មាន​តម្លៃ​មួយ​នេះ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​យក​ជំនាញ​មួយ​នេះ​ទៅ​ធ្វើ​មុខរបរ​ស្វែងរក​ថវិកា​ជួយ​ដល់​ជីវភាព​គ្រួសារ​ក៏​ដូច​ជា​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយ​កម្រិត​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ