កម្លាំង​ជលផល​ខេត្ត ឃាត់​ទូក​នេសាទ​វៀតណាម​ខុសច្បាប់


ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ជលផល​បាន​ចេញ​ល្បាត​នៅ​ចំណុច​តំបន់​ដែល​ប្រជា​នេសាទ​ខ្មែរ​បាន​រាយ ការណ៍​ក៏​បាន​ប្រទះ​ឃើញ​ទូក​នេសាទ​វៀតណាម​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​ចំណុច​ខាងលិច​កោះ​អង្ក្រង ចូល​ក្នុង​ដែនទឹក​សមុទ្រ​កម្ពុជា​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​(​គ្រឿង​ឆក់​) ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ធ្វើការ​ឃាត់​ទូក​នេសាទ​ខុសច្បាប់​នោះ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នាំ​មក​កាន់​ស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កែប​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ទូក​នេសាទ​ខុសច្បាប់​របស់​វៀតណាម​ខាងលើ មាន​មនុស្ស​បី​នាក់​ដែល​មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-​ឈ្មោះ ឡុ​ង រិ​ទ្ធ ភេទ​ប្រុស ២-​ឈ្មោះ ឡុ​ង ចង ភេទ​ប្រុស ៣-​ឈ្មោះ​ឡុ​ង អាយ ភេទ​ប្រុស​។

ទាំង​បី​នាក់​ជា​បងប្អូន​បង្កើត មាន​ទីលំនៅ​ភូមិ​អាវ​សាវ​ដាយ ស្រុក​ហា​ទៀង ខេត្ត​គៀង​យ៉ាង​។ ទាក់ទិន​នឹង​ជនសង្ស័យ​ជនជាតិ​វៀតណាម​បី​នាក់​ដែល​បាន​រាយការណ៍ ពី​កម្លាំង​សមត្ថកិច្ច​ប្រាប់​តែ​ឈ្មោះ និង​ភេទ​ប៉ុណ្ណោះ មិន​បាន​ប្រាប់​អាយុ​ប៉ុន្មាន​នោះ​ទេ​។ កោះសន្តិភាព​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក គុ​ច វី​រៈ ប្រធាន​ជលផល​ខេត្ត​កែប ដើម្បី​សុំ សួរ​ពី​អាយុ​ជន​ទាំង​បី​នាក់ ទូរ​សព្ទ័​ចូល​ហើយ​តែ​គ្មាន​អ្នក​លើក​។ វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​រឹបអូស​មាន​៖ ទូក​មួយ​គ្រឿង និង​ឧបករណ៍​ឆក់​១​កំ​ប្លេ​។ បច្ចុប្បន្ន​មនុស្ស​៣​នាក់​ទូក​មួយ​គ្រឿង និង​ឧបករណ៍​ឆក់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ រដ្ឋបាល​ជលផល​ខេត្ត​កែប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ