ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ក្នុង​អារម្មណ៍​អាច​នាំ​ឱ្យ​មាន​ជំងឺ​វិកលចរិត

13 ឆ្នាំ មុន

ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ភាព​តានតឹង​ក្នុងអារម្មណ៍ និង​ជំងឺ​វិកលចរិត​តែងតែមាន​ភាពមិន​ច្បាស់លាស់ តែបើ​យោង​តាម​ការ​សិក្សាថ្មី​មួយ​បាន​បង្ហាញ​ថា ភាព​តានតឹង​នៅ​ក្នុងអារម្មណ៍​អាច​នាំ​ឱ្យ​កើត​ជំងឺ​វិកលចរិត​បាន ។ ការ​រក​ឃើញ​ដែល​ត្រូវ​បាន​គេ​បោះពុម្ពផ្សាយនៅ​ក្នុង​កាសែត Neurology របស់​អា​មេ​រិ​ក ជា​លទ្ធផល​ដែល​កើត​ចេញពី​ការ​សិក្សា​លើអ្នក​ស្ម័គ្រចិត្ដ​ជិត​១​ពាន់​នាក់​ ដោយ​ចំណាយពេល​ជិត​១៧​ឆ្នាំ ។ នៅ​ក្នុង​ការ​ពិសោធន៍​ដែល ប្រកប​ទៅ​ដោយ​កំរិតស្ដង់ដា​មួយ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​មានភាព​តានតឹង​ខ្លាំង​នៅ​ក្នុង​អារម្មណ៍​គឺជា​អ្នកដែល​ប្រឈម​នឹង​ ការ​កើត​ជំងឺ​វិកលចរិត​ទ្វេ
ដង ព្រមទាំង​បង្កើន​ឱ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​ផងដែរ ។

ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ភាព​តានតឹង​ក្នុងអារម្មណ៍ និង​ជំងឺ​វិកលចរិត​តែងតែមាន​ភាពមិន​ច្បាស់លាស់ តែបើ​យោង​តាម​ការ​សិក្សាថ្មី​មួយ​បាន​បង្ហាញ​ថា ភាព​តានតឹង​នៅ​ក្នុងអារម្មណ៍​អាច​នាំ​ឱ្យ​កើត​ជំងឺ​វិកលចរិត​បាន ។ ការ​រក​ឃើញ​ដែល​ត្រូវ​បាន​គេ​បោះពុម្ពផ្សាយនៅ​ក្នុង​កាសែត Neurology របស់​អា​មេ​រិ​ក ជា​លទ្ធផល​ដែល​កើត​ចេញពី​ការ​សិក្សា​លើអ្នក​ស្ម័គ្រចិត្ដ​ជិត​១​ពាន់​នាក់​ដោយ​ចំណាយពេល​ជិត​១៧​ឆ្នាំ ។ នៅ​ក្នុង​ការ​ពិសោធន៍​ដែល ប្រកប​ទៅ​ដោយ​កំរិតស្ដង់ដា​មួយ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​មានភាព​តានតឹង​ខ្លាំង​នៅ​ក្នុង​អារម្មណ៍​គឺជា​អ្នកដែល​ប្រឈម​នឹង​ការ​កើត​ជំងឺ​វិកលចរិត​ទ្វេ
ដង ព្រមទាំង​បង្កើន​ឱ្យ​មាន​ជំងឺ​ភ្លេចភ្លាំង​ផងដែរ ។

លោក​វេជ្ជបណ្ឌិត Richard Issacson បាននិយាយ​ថា នេះ​ប្រហែលជា​លទ្ធផល​ដ៏​ល្អ​បំផុតមួយ ដ្បិត​យើង​បាន​ចំណាយពេល​ដ៏​យូរ ។ ដោយឡែក ការ​សិក្សា​ពី​លើក​មុន​ក៏​បានពិនិត្យ​មើល​ពី​ការ​ជាប់​ទាក់ទង​គ្នា​រវាង​ភាពតានតឹង​ក្នុង​អារម្មណ៍​ជាមួយនឹង​ជំងឺ​វិកលចរិត​ផង​ដែរ ប៉ុន្ដែ​លទ្ធផល​ពុំ​ទាន់​ច្បាស់លាស់នៅឡើយ​ទេ ដ្បិត​ការ​សិក្សា​មាន​រយៈពេលខ្លី​ពេក ។ នេះ​មាន​ន័យ​ថា ការ​សិក្សា​នោះ​មិនបាន​បង្ហាញ​ឱ្យ​ច្បាស់​ថា តើ​ភាព​តានតឹង​នៅក្នុង​អារម្មណ៍​អាច​ធ្វើ​ឱ្យ​មាន​វិកលចរិត ឬ​ក៏ពាក់ព័ន្ធ​ជាមួយ​អ្វី​មួយទៀត​ទេ ។

មូលហេតុ​នៃ​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាងភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ជំងឺ​វិ​កល​ចរិត គឺថាភាព​តានតឹង​តប់ប្រមល់​ជាស​ញា​ដំបូងនៃ​ការ​ផ្លាស់​ប្ដូរ​ខួរក្បាល ដែល​ប្រការ​នេះ​នាំឱ្យ​មាន​ជំងឺ​វិកលចរិត ។ លំ​ហាត់ប្រាណ និងការ​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម​ផ្សេង​ៗ​ត្រូវ​បានគេ​រក​ឃើញ​ថា អាច​ទប់ស្កាត់​ការ​កើត​ជំងឺ វិកលចរិត​បាន ។ ការ​សិក្សា​ក៏​បាន​រក​ឃើញទៀត​ថា មនុស្ស​ដែល​មាន​អារម្មណ៍​តានតឹងមិន​ចង់​ធ្វើ​អ្វីមួយ​នោះ​ទេ ពោល​គឺ​ចូល​ចិត្ដនៅ​ស្ងៀម ហើយ​តែងតែមាន​ចិត្ដ​រុញ​រាច្រើន ។ ទំលាប់​ទាំង​អស់នោះ​ហើយ​ដែលសុទ្ធតែ​ជា​មូលហេតុ​នាំ​ឱ្យ​កើត​ជំងឺ​វិកលចរិត​។

លោក​វេជ្ជបណ្ឌិតRichard Issacson បាន​និយាយទៀត​ថា មនុស្ស​ដែល​មានចិត្ដ​សប្បាយ​ៗក្លៀវក្លា​ពិតជា​អាច​គេច​ផុត​ពី​ជំងឺ​វិកល
ចរិត​បាន ។ មួយវិញទៀតការ​ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ អូ​មេហ្គា​៣ ការ​គ្រប់គ្រង​កូ​ឡេ​ស្ដេ​រ៉ូ​ល និង​កំរិតជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​ថេរ ក៏​ជា​ផ្នែក​មួយជួយ​ការពារ​មិន​ឱ្យ​កើត​ជំងឺមហារីក​ផង​ដែរ​ ៕