ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគមួយត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ ប្រសិនបើ​អ្នក​ទទួល​បាន​សារ​មួយ​លើ Facebook ពី​មិត្ត​របស់​អ្នក​ដែល​សួរ​ថា «​តើ​ធ្លាប់​ឃើញ​វី​ដេ​អូ​នេះ​ទេ​» សូមកុំ​ចុច​លើ​វា ព្រោះ​វា​អាច​ជា​មេរោគ Malware ។…

ទីក្រុង​សិង្ហ​បុរី ៖ ប្រសិនបើ​អ្នក​ទទួល​បាន​សារ​មួយ​លើ Facebook ពី​មិត្ត​របស់​អ្នក​ដែល​សួរ​ថា «​តើ​ធ្លាប់​ឃើញ​វី​ដេ​អូ​នេះ​ទេ​» សូមកុំ​ចុច​លើ​វា ព្រោះ​វា​អាច​ជា​មេរោគ Malware ។
អ្នក​ប្រើប្រាស់​កម្មវិធី Facebook Messenger ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​រាយការណ៍​ថា មើលឃើញ​មិត្ត​របស់​ពួក​គេ​ផ្ញើ​សារ​បោក​បញ្ឆោត​ឲ្យ​ចុច​ដូច​ខាងលើ ។

គេ​ទំព័រ Hoax Slayer បាន​ព្រមាន​ពីសារ​នេះ ដោយ​និយាយ​ថា គេ​បង្កើត​សារ​ទាំងនេះ​ឡើង​ដើម្បី​លួច​ព័ត៌មាន​សម្ងាត់​ទាក់ទិន​នឹង​ការ​ចូល​ប្រើ​គណនី​របស់​អ្នក​ប្រើប្រាស់ ឬ​បោក​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចូល​មេរោគ Malware ។

ពួក​គេ​និយាយ​ថា ៖« ប្រសិនបើ​អ្នក​ទទួល​បាន​សារ​នេះ​ពី​មិត្ត​លើ Facebook វា​អាច​មាន​ន័យ​ថា គណនី​មិត្ត​របស់​អ្នក​ប្រហែលជា​ត្រូវ​បាន​គេ​ចូល​ប្រើប្រាស់​ហើយ » ។

ពួក​គេ​បន្ថែម​ថា អ្នក​ដែល​ចុច​លើ Link ក្នុង​សារ​នេះ នឹង​មើលឃើញ​គេហទំព័រ​មួយ​មាន​រូបរាង​ដូចនឹង​គេហទំព័រ Login របស់ Facebook ហើយ​វា​នឹង​ឲ្យ​អ្នក​វាយ​ព័ត៌មាន​សម្ងាត់​របស់​ខ្លួន​ចូល​ក្នុង​គេហទំព័រ​នោះ ដូច​នៅ​ពេល​អ្នក Login ទើប​អាច​មើល​វី​ដេ​អូ​នោះ​បាន។

ប៉ុន្តែ​វា​គ្មាន​វី​ដេ​អូ​អ្វី​ឡើយ បន្ទាប់​មក វា​នឹង​លួច​ព័ត៌មាន​ដើម្បី​យក​គណនី​របស់​អ្នក​ទៅ​ផ្ញើ​សារ​ដូច​ៗ​គ្នា​ទៅ​កាន់​មិត្ត​របស់​អ្នក​នៅ​លើ Facebook ។

ការ​បោក​បញ្ឆោត​មួយទៀត គឺ​ឲ្យ​អ្នក​ប្រើប្រាស់ Copy និង Paste លេខ​កូដ​ម្យ៉ាង​ចូល​ទៅ​កាន់ Address Bar នៃ​កម្មវិធី Browser របស់​ពួក​គេ​ដើម្បី​មើល​វី​ដេ​អូ ។ ប៉ុន្តែ​កូដ​នេះ​គឺជា​មេរោគ Malware ដែល​អនុញ្ញាត​ឲ្យ​ពួក Hacker អាច​គ្រប់គ្រង​គណនី​របស់​អ្នក​ប្រើ​ប្រាស់ ។

ក្រុមហ៊ុន Kaspersky ក៏​បាន​ព្រមាន​អ្នក​ប្រើប្រាស់​ពី​ការ​បោក​បញ្ឆោត​មួយទៀត ដែល​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​លើ​គេហទំព័រ​មួយ​ដើម្បី​មើល​ភាពយន្ត ។ ប្រសិនបើ​យើង​ចុច​លើ​វា​នោះ មេរោគ​នឹង​គ្រប់គ្រង​កម្មវិធី Browser និង​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​ពី​យើង​ថែម​ទៀត ។

បន្ទាប់​មក មេរោគ​នេះ​នឹង​ប្រើប្រាស់​កម្មវិធី Cookies ដើម្បី​តាមដាន​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​លើ​អ៊ីន​ធើ​រ​ណេ​ត​, រៀបចំ​ការ​ផ្សាយពាណិជ្ជកម្ម​មួយ​ចំនួន​ត្រូវ​នឹង​ចំណូលចិត្ត​អ្នក​ប្រើប្រាស់ ឬ​អាច​ជំរុញ​ឲ្យ​យើង​ចុច​លើ​ការ​ផ្សាយពាណិជ្ជកម្ម​ទាំងនោះ​ថែម​ទៀត ។

លោក David Jacoby អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ក្នុង Kaspersky និយាយ​ថា ៖«​អ្នក​នៅ​ពីក្រោយ​ការ​បោក​បញ្ឆោត​នេះ ប្រហែលជា​កំពុង​រក​ប្រាក់​បាន​យ៉ាងច្រើន​ក្នុង​ផ្នែក​ផ្សាយ​ពាណិជ្ជកម្ម ឬ​កំពុង​គ្រប់គ្រង​គណនី Facebook ជា​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ