ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​របស់ Ronaldo ជាមួយ​ក្លឹ​ប​សង្ឃឹមលើ​ការ​ប្រកួត​ជាមួយ PSG

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ Cristiano Ronaldo បច្ចុប្បន្ន​កំពុង​ឆ្លងកាត់​បញ្ហា​ដ៏​លំបាក​មួយ​ប៉ុន្តែ Real Madrid មិន​បារម្ភ​ទេ ។ តាម​សេចក្តីរាយការណ៍​ពី «El…

ខ្សែប្រយុទ្ធ Cristiano Ronaldo បច្ចុប្បន្ន​កំពុង​ឆ្លងកាត់​បញ្ហា​ដ៏​លំបាក​មួយ​ប៉ុន្តែ Real Madrid មិន​បារម្ភ​ទេ ។ តាម​សេចក្តីរាយការណ៍​ពី «El Chringuito» និង​«Los Blancos» បានឱ្យ​ដឹង​ថា Real Madrid នឹង​ផ្តល់​រង្វាន់​ដល់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​ប្រសិនបើ​ពួក​គេ​បាន​ទម្លាក់ PSG ចេញពី​ក្របខ័ណ្ឌ Champions League ។

ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្លិប Real Madrid ក្នុង​ក្របខ័ណ្ឌ La Liga ពិតជា​គួរ​អោយ​ព្រួយបារម្ភ​សម្រាប់ Zidane ។ 16​ពិន្ទុ រវាង​ពួក​គេ និង Barcelona មុន​ជំនួប​របស់​ពួក​គេ​ជាមួយ​ក្រុម PSG ក្នុង​ក្រប​ខណ្ឌ Champions League ដែល​ជា​ការ​ប្រកួត​ដ៏​ពិបាក​សម្រាប់​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ។ ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ Real Madrid នឹង​មាន​ហានិភ័យ​គ្រប់យ៉ាង​ដើម្បី​ការពារ​ពានរង្វាន់ និង​លើក​ពាន​មួយ​នេះ​ដើម្បី​អាច​ជួយ​ស្តារ​ស្ថានភាព​រដូវ​កាល​ដ៏​គួរ​ឱ្យ​សង្វេគ​កន្លង​មក ។

យោង​តាម​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ថា ក្លឹ​ប Real Madrid នឹង​បន្ត​កិច្ចសន្យា​របស់ Cristiano Ronaldo ដោយ​ស្វ័យប្រវត្តិ​នៅ​ក្លឹ​ប​ប្រសិនបើ​ពួក​គេ​ឈាន​ដល់​វគ្គ 1/4 ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ លក្ខខណ្ឌ និង​រយៈពេល​នៃ​កិច្ចព្រមព្រៀង​ថ្មី​នេះ​នៅ​តែ​ត្រូវ​បាន​គេ​មើលឃើញ ប៉ុន្តែ​នាយក​ក្លិប​បាន​ដាក់​ការ​ជឿ​ទុកចិត្ត​ទាំងអស់​របស់​ពួក​គេ​ទៅ​លើ​កីឡាករ​ដែល​បាន​នាំ​មក​នូវ​ភាព​ជោគជ័យ​ជា​ច្រើន​ដល់​ក្លឹ​ប​ហើយ​អាច​បន្ត​ធ្វើ​ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ ។

កិច្ចសន្យា​បច្ចុប្បន្ន​របស់ Cristiano Ronaldo នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១ បន្ទាប់​ពី​បាន​ចុះហត្ថ​លេខា​​លើ​កិច្ចសន្យា​ថ្មី​កាលពី​ឆ្នាំ​២០១៦ ហើយ​បើ​ទោះបីជា​គាត់​បាន​លើក​ឡើង​ថា នៅ​ក្នុង​ខែ​វិច្ឆិកា​​គាត់​មិន​មាន​ប្រាក់ខែ​ច្រើន​នោះ​ទេ ការ​ផ្លាស់​ប្តូរ​ចុង​ក្រោយ​ប្រហែលជា​អាច​ធ្វើ​ឱ្យ​គាត់​មាន​ចំណាប់​អារ​ម្ម​ណ៏​ចង់បាន​កម្រិត​ប្រាក់ខែ​ថ្មី​លើ​កិច្ចសន្យា​របស់​គេ​ជាមួយ​ក្លឹ​ប ៕

ប្រភព ៖ BeSoccer