គេមិនព្រមជល់កែវក៏វាយគេ ឥឡូវជាប់ឃុំហើយ
- កណ្តាល
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់…
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់…
ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដែលខឹងមិត្តភក្តិអត់ព្រមជល់កែវជាមួយ បានវាយជាច្រើនដៃរងរបួស នៅក្រុងតាខ្មៅ ជាបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនា” តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី០១ឆ្នាំទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។ ជនត្រូវចោទមានឈ្មោះ ១.ឈ្មោះ ភួង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចិញ្ចឹមត្រចៀកកាំ។
សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ សកែវ ពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជុំ ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនលល្មើសរួមទាំងមិត្តភក្តិបាននាំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើហើយក្នុងពេលផឹកស៊ី នោះជនល្មើសឈ្មោះ ភួង សុភាព បានទៅជល់កែវជាមួយជនរងគ្រោះ តែជនរងគ្រោះមិនបានជល់កែវ ជាមួយទេ ធ្វើឲ្យជនល្មើសខឹងក៏បាននិយាយដៀមដាម ក៏ទាក់ពាក្យសម្ដីគ្នា។
ពេលនោះជនរងគ្រោះ ឃើញសភាពមិនស្រួលក៏បានដើរចេញពីតុទៅយកម៉ូតូបម្រុងជិះចេញ ស្រាប់តែជនល្មើសទាំងពីរនាក់ បានស្ទុះទៅវាយលើជនរងគ្រោះជាច្រើនដៃបណ្តាលឲ្យរងរបួសត្រង់ខ្នង និងក្បាលខាងក្រោយ បន្ទាប់ មកត្រូវបានអ្នកផឹកស៊ីជាមួយឃាត់បំបែកចេញទៅ ហើយជនរងគ្រោះបានប្តឹងឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនល្មើសឈ្មោះ ភួង សុភាព មកសាកសួរនៅប៉ុស្តិ៍ រីឯបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនល្មើស ឈ្មោះ ភួង សុភាព បានឆ្លើយសារភាពថា ខ្លួន និងប្អូនរបស់ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹងនឹងជនរងគ្រោះជេរដៀលមកលើខ្លួន៕
ចែករំលែកព័តមាននេះ