ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​​សាស្ត្រ​​នៃ​ការ​​អប់​រំ​​កូន​​ឱ្យ​​​​ក្លាយ​​​ជា​មនុស្ស​​ល្អ​​

11 ឆ្នាំ មុន

ការ​អប់​រំ​​គឺ​ជា​ការ​​​​ណែ​នាំ​​​ប្រៀន​ប្រដៅ​ ​​សំដៅ​​ទៅ​រក​​អ្វី​ដែល​​ល្អ​ ​សុច​រិត​​ទៀង​​ត្រង់​​ លះ​បង់​​អំពើ​​ទុច្ច​រិត​​​ប្រាស​ចាក​​​​ទាំង​​ឡាយ​​ ពោល​គឺ​​អ្វី​ដែល​​គេ​ស្អប់​ខ្ពើម​ ។ ​យ៉ាង​ណា​មិញ​ ដើម្បី​​​អប់​រំ​​កូន​​ឱ្យ​​ក្លាយ​​​​ជាមនុស្ស​​ល្អ​ មិន​មែន​​ជា​ការ​ងាយ​​នោះ​ទេ​ ​ដូច្នេះ​​ឪពុក​ម្តាយ​​គ្រប់​រូប​​​ត្រូវ​ផ្តល់​​​​​​ដំបូន្មាន​​ល្អៗ​​ អប់​រំ ​​ណែ​នាំ​​​ស្តី​​ប្រដៅ​​ និង​​យក​ចិត្ត​​ទុក​ដាក់​​​​​​មើល​​ថែ​រក្សា​​ និង​​ផ្តល់​​នូវ​​ព្រហ្ម​​វិហារ​ធម៌​​ចំពោះ​កូន​ ជា​ពិសេស​​ត្រូវ​ធ្វើ​​

ការ​អប់​រំ​​គឺ​ជា​ការ​​​​ណែ​នាំ​​​ប្រៀន​ប្រដៅ​ ​​សំដៅ​​ទៅ​រក​​អ្វី​ដែល​​ល្អ​ ​សុច​រិត​​ទៀង​​ត្រង់​​ លះ​បង់​​អំពើ​​ទុច្ច​រិត​​​ប្រាស​ចាក​​​​ទាំង​​ឡាយ​​ ពោល​គឺ​​អ្វី​ដែល​​គេ​ស្អប់​ខ្ពើម​ ។ ​យ៉ាង​ណា​មិញ​ ដើម្បី​​​អប់​រំ​​កូន​​ឱ្យ​​ក្លាយ​​​​ជាមនុស្ស​​ល្អ​ មិន​មែន​​ជា​ការ​ងាយ​​នោះ​ទេ​ ​ដូច្នេះ​​ឪពុក​ម្តាយ​​គ្រប់​រូប​​​ត្រូវ​ផ្តល់​​​​​​ដំបូន្មាន​​ល្អៗ​​ អប់​រំ ​​ណែ​នាំ​​​ស្តី​​ប្រដៅ​​ និង​​យក​ចិត្ត​​ទុក​ដាក់​​​​​​មើល​​ថែ​រក្សា​​ និង​​ផ្តល់​​នូវ​​ព្រហ្ម​​វិហារ​ធម៌​​ចំពោះ​កូន​ ជា​ពិសេស​​ត្រូវ​ធ្វើ​​ជា​​គំរូ​​ល្អ​ៗ​ ធ្វើ​យ៉ាង​ណា​​​ឱ្យ​កូន​​​យក​តម្រាប់​​តាម ។​

​លោក​​តាន់ ងី ​អាយុ​​​៤៩​ឆ្នាំ ​ជា​នាយក​រង​នៃ​​សាលា​ថែ​ទាំ​​សុខ​ភាព​​វិទ្យា​សាស្ត្រ​ និង​ជា​​សាស្ត្រា​ចារ្យ​​នៃ​សាកល​​វិទ្យា​ល័យ​​​វិទ្យា​​​សាស្ត្រ​សុខា​ភិបាល​​ប្រាប់​​ឱ្យ​កោះ​សន្តិ​ភាព​​​ដឹង​ថា ការ​​​អប់​រំ​​កូន​​ឱ្យ​ក្លាយ​​ជា​មនុស្ស​​ល្អ​ គឺ​​ត្រូវ​ផ្តល់​​ពេល​វេលា​​សម្រាប់​កូន​​​ឱ្យ​បាន​គ្រប់​គ្រាន់​​​ ផ្តល់​​នូវ​ថវិកា​​ដ៏​សម​ស្រប​​ចំពោះ​ការ​សិក្សា​​របស់​កូន​​ និង​ត្រូវ​​តាម​ដាន​​​រាល់​សកម្ម​ភាព​​របស់​កូន​​​ឱ្យ​បាន​ទៀង​ទាត់​ ​។ ​លោក​បន្ថែម​ទៀត​ថា ​​​ត្រូវ​​ណែ​នាំ​​​កូន​​ឱ្យ​ស្គាល់​​នូវ​សេច​ក្តី​​ល្អ និង​​​​អាក្រក់​ និង​ប្រភេទ​​មិត្ត​ភក្តិ​​ដែល​គួរ​​សេព​គប់​​ ​​ម៉្យាង​​ទៀត​គួរ​​​​ផ្តល់​ដំបូ​ន្មាន​​ល្អៗ​​​​ ​​សម្រាប់​​អប់​រំ​កូន​ និង​ធ្វើ​ជា​​គំរូ​​ល្អ​​ដល់​​កូន​ និង​​ត្រូវ​​លើក​ទឹក​ចិត្ត​​កូន​​ឱ្យ​ចេះ​​ប្រព្រឹត្ត​​អំពើ​​ល្អ​ ចេះគោរព​​​ចាស់ទុំ ​ព្រឹទ្ធា​ចារ្យ​​ជា​ដើម ។

ជា​ពិសេស​​ត្រូវ​ចំណាយ​​ពេល​ដើម្បី​​នៅ​​ជាមួយកូន​​ និង​ផ្តល់​​នូវ​ភាព​កក់​ក្តៅ​​ជា​និច្ច​ ។​​ដូចនេះ​ ឪពុក​​ម្តាយ​​គ្រប់​រូប​​ត្រូវ​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​​កូន​​ ផ្តល់​​​ភាព​កក់​ក្តៅ​ និង​ដំបូ​ន្មាន​​ល្អៗ​​ ដើម្បី​​​ឱ្យ​កូន​​​ក្លាយ​ជា​​មនុស្ស​ល្អ​ សង្គម​​ទទួល​ស្គាល់​​​ និង​ចៀស​​ផុត​​​អំពើ​​អបាយ​​មុខ​​គ្រប​់​បែប​​យ៉ាង ៕