ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សមា​ធិ​​កាត់​បន្ថយ​​​ការ​ប្រ​ឈម​​ជំ​ងឺ​គាំង​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​

11 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ ការ​ធ្វើ​សមា​ធិ​អាច​ជួយ​កាត់​បន្ថយ​អត្រា​រង​គ្រោះ​ដោយ​ជំ​ងឺ​គាំ​ង​បេះ​ដូង ​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ការ​តាំង​សមា​ធិ​ដោយ​ភាវនា​ធម៌​អាច​កាត់​បន្ថយ​ការ​គាំង​បេះ​ដូង​បាន​ពាក់​កណ្តាល ។
​នៅ​ក្នុង​ការ​ពិ​សោធ​ អ្នក​មាន​ជំ​ងឺ​បេះ​ដូង​ដែល​តាំង​សមា​ធិ​ដោយ​ទន្ទេញ​ធម៌​ក្នុង​ចិត្ត​រយៈ​ពេល​២០​នា​ទី​២ដង​ក្នុង​មួយ​ថ្ងៃ​ប្រ​ឈម​នឹង​

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ ការ​ធ្វើ​សមា​ធិ​អាច​ជួយ​កាត់​បន្ថយ​អត្រា​រង​គ្រោះ​ដោយ​ជំ​ងឺ​គាំ​ង​បេះ​ដូង ​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ការ​តាំង​សមា​ធិ​ដោយ​ភាវនា​ធម៌​អាច​កាត់​បន្ថយ​ការ​គាំង​បេះ​ដូង​បាន​ពាក់​កណ្តាល ។
​នៅ​ក្នុង​ការ​ពិ​សោធ​ អ្នក​មាន​ជំ​ងឺ​បេះ​ដូង​ដែល​តាំង​សមា​ធិ​ដោយ​ទន្ទេញ​ធម៌​ក្នុង​ចិត្ត​រយៈ​ពេល​២០​នា​ទី​២ដង​ក្នុង​មួយ​ថ្ងៃ​ប្រ​ឈម​នឹង​ការ​គាំង​បេះ​ដូង ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​តែ​៤៨​ភាគ​រយ​ប៉ុណ្ណោះ​ធៀប​ទៅ​នឹង​អ្នក​ជំ​ងឺ​ផ្សេង​ដែល​មិន​ធ្វើ​សមា​ធិ ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​សមា​ធិ​តាំង​អា​រម្មណ៍​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ កាត់​បន្ថយ​បាន​ភាព​តាន​តឹង ( Stress)​ និង​កំ​ហឹង​​ទៀត​ផង ។

អ្នក​ដឹក​នាំ​ការ​ស្រាវ​សិក្សា វេជ្ជ​បណ្ឌិត​ Robert Schneiderនា​យក​វិទ្យា​ស្ថាន​ឱសថ​ធម្ម​ជាតិ​និង​ការ​បង្កា​របាន​ថ្លែង​ថា ៖«យើង​ទាញ​បាន​សម្មតិ​កម្ម​ថា កាត់​បន្ថយ Stress ដោយ​ការ​គ្រប់​គ្រង​ទំ​នាក់​ទំ​នង​ចិត្ត​ និង​រាង​កាយ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​កម្រិត​ជំ​ងឺ​ឆ្លង ​។ វា​បាន​បង្ហាញ​ថា​ ការ​​ធ្វើ​សមា​ធិ​ភាវ​នា​ធម៌​ គឺ​ជា​បច្ចេក​ទេស​មួយដែល​បើក​ឱសថ​ស្ថាន​ផ្ទាល់​របស់​រាង​កាយ​ដើម្បី​ជួស​ជុល​និង​ថែរក្សា​ខ្លួន​វា »។ ​លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា ៖«ការ​ធ្វើ​សមាធិ​នេះ​ មិន​ត្រឹម​​តែ​មាន​អត្ថ​ប្រ​យោជន៍​តែ​លើ​អ្នក​ជំ​ងឺ​បេះ​ដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​មាន​សុខ​ភាព​ធម្ម​តា​ក៏​ទទួល​បាន​លទ្ធផល​ដូច​គ្នា​ដែរ» ៕