ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ខំ​ដាក់ខ្លួនថា ៖ នៅ​មិន​ទាន់​ខ្លាំង​ផ្តាច់​គេ​នៅឡើយ​ទេ កំពុងខិតខំបន្ត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន News18 បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ បាន​អះអាង​ថា ខ្លួន​ត្រូវ​ខិតខំ​បន្ត​ទៀត ដើម្បី​ឲ្យ​ល្អ​គ្រប់​ជ្រុងជ្រោយ ។ នេះ​មិន​ដូច Ronaldo…

តាម​ប្រភព​ព័ត៌មាន News18 បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អ្នកមាន​បុណ្យ បាន​អះអាង​ថា ខ្លួន​ត្រូវ​ខិតខំ​បន្ត​ទៀត ដើម្បី​ឲ្យ​ល្អ​គ្រប់​ជ្រុងជ្រោយ ។

នេះ​មិន​ដូច Ronaldo ទេ ដែល​អួត​ខ្លួនឯង​ថា ល្អ​ផ្តាច់​គេ​គ្រប់​ផ្នែក​នៃ​បាល់ទាត់ ។ Lionel Messi ថា ខ្លួន​នៅ​មិន​ទាន់​ខ្លាំង​គ្រប់​នោះ​ទេ ព្រោះថា​នៅ​ខ្សោយ​ខាង​ស៊ុត​ប៉េ​ណា​ល់​ទី ។

ការ​និយាយ​បែប​នេះ ហាក់បីដូចជា​មិនសូវ​សម​ដែរ ព្រោះតែ Messi ជា​ជើង​ខ្លាំង​ស្រាប់​ក្នុង​ភ្នែក​មនុស្ស​ភាគច្រើន ។ ជាង​នេះ​ទៅ​ទៀត Messi ក៏​ទើបតែ​រក​គ្រាប់​បាល់​ជូន​ក្រុម​កាលពី​ប្រកួត​ជាមួយនឹង Real Madrid នៅ Clasico កាលពី​ពេល​កន្លង​ទៅ ដោយ​ប្រើប្រាស់​បច្ចេកទេស​ស៊ុត​ប៉េ​ណា​ល់​ទី​ដែរ ។ នេះ​ពិតជា​ខ្លាំង ហើយ​នៅ​តែ​ដាក់ខ្លួន​ទៀត ។

ដោយសារ​តែ​អាយុ​របស់ Messi ឆ្នាំ​នេះ ៣០​ឆ្នាំទៅ​ហើយ ។ គេ​មិនសូវ​សង្ឃឹម​ទេ​ថា នឹង​អាច​ឃើញ Messi លេង​នៅ World Cup ២០២២ ។ នៅ​ពេល​គេ​សួរ​ពី​គម្រោង​នៅ​ថ្ងៃ​អនាគត​ក្រោយ​ពេល​ចូល​និវត្តន៍ Messi ថា ខ្លួន​នឹង​ប្រហែល​មិន​ធ្វើ​ជា​គ្រូបង្វឹក​ទេ ។ រូប​លោក​គ្រាន់តែ​ចង់​ធ្វើ​ជា​ឪពុក​ល្អ​ម្នាក់​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ