ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ធ្លាយ​ថា Ronaldo ចង់ក្លាយជាតារាសម្ដែង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ Cristiano Ronaldo បាន​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ Cristiano Ronaldo បាន​បង្ហើប​ថា ខ្លួន​ចង់ទៅ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត ក្រោយ​ពេល​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន ។

ទោះបីជា Ronaldo មិន​ទាន់​ដល់​ពេល​ត្រូវ​ព្យួរ​ស្បែកជើង​ក៏​ដោយ ក៏​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​គ្រោង​សម្រាប់​ថ្ងៃ​អនាគត​រួច​ហើយ​ដែរ ។

Ronaldo បាន​និយាយ​ថា ៖ “​ពេល​នេះ​ខ្ញុំ​ផ្ដោត​លើ​បាល់ទាត់​សិន ។ តែបើ​ពេល​ចូល​និវត្តន៍​មក​ដល់ ខ្ញុំ​នឹង​អាច​រីករាយ​នឹង​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ។ ខ្ញុំ​នឹង​មានជីវិត​ចូល​និវត្តន៍​ដ៏​ល្អ​មួយ ។ នេះ​មិនមែន​មក​ពី​ខ្ញុំ​មាន​លុយ​ច្រើន​នោះ​ទេ តែ​មក​ពី​ខ្ញុំ​នឹង​សាក​អ្វី​ដែល​ថ្មី​ៗ ។​”

លោក​បាន​បន្ត​ថា ៖ “​ខ្ញុំ​ចង់​សាក​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត ។ ខ្ញុំ​ក៏​មាន​ក្រុមហ៊ុន​របស់ខ្ញុំ​ផ្ទាល់​ដូច​ជា ស​ណ្ឋា​រ​គារ ក្លឹ​ប​ហាត់ប្រាណ និង​ទំនាក់ទំនង​ជាមួយនឹង Nike ផង​ដែរ ។ ខ្ញុំ​ចង់​រៀន​ធ្វើ​ជា​អ្នកជំនួញ ហើយ​ខ្ញុំ​បាន​គិត​ពី​វា​តាំងពី​ខ្ញុំ​នៅ​អាយុ​២៧​ឆ្នាំ​មក​ម្ល៉េះ ។​”

តើ Ronaldo នឹង​ក្លាយទៅជា Beckham និង Cantona ទី​ពីរ​ដែរ​ឬទេ ដែល​ក្លាយទៅជា​តារាភាពយន្ត​ក្រោយ​ពេល​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ