ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រការ​គួរ​ចៀសវាង​ក្នុង​ពេល​ផ្ទៃមុខ​លោក​អ្នកមាន​កើត​មុន

13 ឆ្នាំ មុន

ពេល​លោក​អ្នកមាន​កើត​មុន​នៅ​លើ​ផ្ទៃមុខលោក​អ្នក​ពិតជា​មាន​ អារម្មណ៍មិនល្អឡើយ ពីព្រោះ​មុន​ធ្វើ​ឱ្យ​ផ្ទៃមុខ​លោក​អ្នកបាត់បង់​សំរស់​អស់​ពាក់កណ្ដាល ។ ហេតុនេះ បើ​ចង់ឱ្យ​មុន​នៅ​លើ​ផ្ទៃមុខ​នោះ​ឆាប់​ជា​សះស្បើយ លោក​អ្នក​ត្រូវ​អនុវត្ដន៍​នូវ​វិធីសាស្ដ្រមួយ​ចំនួន​ដូច​ខាងក្រោម ៖

ពេល​លោក​អ្នកមាន​កើត​មុន​នៅ​លើ​ផ្ទៃមុខលោក​អ្នក​ពិតជា​មាន​អារម្មណ៍មិនល្អឡើយ ពីព្រោះ​មុន​ធ្វើ​ឱ្យ​ផ្ទៃមុខ​លោក​អ្នកបាត់បង់​សំរស់​អស់​ពាក់កណ្ដាល ។ ហេតុនេះ បើ​ចង់ឱ្យ​មុន​នៅ​លើ​ផ្ទៃមុខ​នោះ​ឆាប់​ជា​សះស្បើយ លោក​អ្នក​ត្រូវ​អនុវត្ដន៍​នូវ​វិធីសាស្ដ្រមួយ​ចំនួន​ដូច​ខាងក្រោម ៖

-​កុំ​ប្រើ​កំណាត់​ក្រាស់​ជូត​មុខ ៖ កំណាត់ប្រភេទ​នេះ​នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​ស្ងួត និង​ធ្វើ​ឱ្យក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​ធ្វើការ​ច្រើន ។ នៅ​ពេល​ដែល​លោក​អ្នក​ព្យា យាម​ផ្ដិត​ជាតិ​ខ្លាញ់​នៅ​លើ​មុខកាន់តែ​ធ្វើ​ឱ្យមុន​ដែល​មាន​មូលហេតុ​ពី​ក្រពេញ​ជាតិ​ខ្លាញ់កើនឡើង​បាន​យ៉ាង​ងាយស្រួល ។
-​ឈប់​ញេច​មុន ៖ ស្បែក​នៅ​លើ​ផ្ទៃមុខមិន​គួរ​ប៉ះពាល់​ឡើយ​នៅ​ពេល​កើត​មុន ហេតុនេះ​លោក​អ្នក​គួរតែ​បញ្ឈប់​ការ​ញេច​មុន ដើម្បី​ធ្វើ​ឱ្យ​ផ្ទៃមុខ​លោក​អ្នក​បាន​សំរាក បើសិន​ជា​នៅ​បន្ដ​ការ​ញេច​ញឹកញាប់​ទៀត​នោះនឹង​ធ្វើ​ឱ្យ​មុន​កាន់តែ​រីក​ដុះដាល និង​ធ្វើ​ឱ្យមាន​ស្លាកស្នាម​លើ​ផ្ទៃមុខ​ទៀត​ផង ។
-​ចៀសវាង​ការ​ប្រើ​ថ្នាំលាប​នៅ​លើ​មុន ៖ ជា​ពិសេស​ប្រភេទ​ថ្នាំ​ដែល​មាន​គ្រឿងផ្សំ Benzoyl Peroxide ដែល​ធ្វើ​ឱ្យ​ស្បែក​កាន់តែស្ងួត រមាស់ រលាក និង​ធ្វើ​ឱ្យ​ស្បែក​នៅ​លើ​ផ្ទៃមុខ​កើត​ស្លាកស្នាម​បាន ។
-​ហាម​ប្រើ​ថ្នាំដុសធ្មេញ ឬ​ប្រេងកូឡាលាប​នៅ​លើ​មុន ៖ មាន​ន័យ​ថា វត្ថុ​ក្ដៅ​ទាំងនេះកាន់តែ​ធ្វើ​ឱ្យ​ស្បែក​ស្ងួត រលាក និង​ទៅបិទ​រន្ធ​រោម​លើ​ផ្ទៃមុខជា​ហេតុ​ធ្វើ​ឱ្យ​មុន កាន់តែ​កើតឡើង​ច្រើន​ថែម​ទៀត ។
-​កុំ​យកដៃ​ទៅ​ប៉ះ​លើ​ផ្ទៃមុខ ៖ ម្រាមដៃលោក​អ្នក​ផ្ទុក​ទៅ​ដោយ​មេរោគ​ជា​ច្រើនប្រភេទ បើសិនជា​យកដៃ​មិន​ស្អាត​នេះ​ទៅប៉ះ​លើ​ផ្ទៃមុខ ជា​ពិសេស​កន្លែង​មាន​គ្រាប់​មុន នោះ នឹង​ធ្វើ​ឱ្យ​មុន​វិ​វត្ដ​ទៅ​រក​ដំបៅក្លាយ​មិនខាន ដែល​ករណី​នេះ​ទាមទារ​ការ​ព្យាបាលក្នុង​រយៈពេល​យូរ និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ទៀត​ផង ។
-​ត្រូវ​ប្រយ័ត្នប្រយែង​ចំពោះ​សក់ ៖ សាប៊ូកក់សក់​ដែល​មាន​សារធាតុ​រមាស់ ក្រហាយ រួម​ទាំង​ទឹក​លាប​តុបតែង​សក់ ក៏​មាន​ចំណែកធ្វើ​ឱ្យ​កើត​មុន​បាន​ដែរ ។ បើសិនជា​លោក អ្នក​ប្រើប្រាស់​វាគួរ​ចៀសវាង​កុំឱ្យ​សរសៃសក់​ប៉ះ​នៅ​លើ​ផ្ទៃមុខ ។
-​ចៀសវាង​ការ​ទទួលទាន​ឱសថ ៖ ព្រោះថា ថ្នាំ​ព្យាបាល​បំបាត់​មុន​មួយ​ចំនួនអាច​ធ្វើ ឱ្យ​បេះដូង​លោក​អ្នក​ញាប់​ញ័រ ប្រភេទ​ខ្លះទៀត​មាន​គ្រោះថ្នាក់​ដល់​ថ្លើម ជាង​នេះ​ទៀត អ្នក​ដែល​មាន​ផ្ទៃពោះ (​គភ៌​) ត្រូវ​ចៀសវាងការ​ប្រើ​ថ្នាំ​បំបាត់​មុន​ជា​ដាច់ខាត ៕