ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុ​ជាតិ និង​ឆៃ សា​រ៉ា ជួប​កីឡាករ​ថៃ​ថ្ងៃ​សុក្រ​នេះ មួយ​ណា​សម្រេច​គោលដៅ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​មាស សុ​ជាតិ មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​បន្ទាយ​មានជ័យ និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​បាន​​បាត់​មុខ​ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ​នោះ នៅ​ថ្ងៃ​សុក្រ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​មាស សុ​ជាតិ មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​បន្ទាយ​មានជ័យ និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​បាន​​បាត់​មុខ​ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ​នោះ នៅ​ថ្ងៃ​សុក្រ ទី​២៩ ធ្នូ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន ទូរទស្សន៍ MyTV ក្នុង​កម្មវិធី Ganzberg
Uber Fighters ។

អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​យ៉ាង​អន្ទះសារ​ព្រោះ​តែ​ចង់​ដឹង​ថា តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាង​ណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​បែប​ហ្នឹង​នោះ​។

កីឡាករ មាស សុ​ជាតិ ត្រូវ​បាន​គេ​ផ្គូផ្គង់​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ម៉ូត​ណ​យ​ធី​ដេ​ត​ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

មាស សុ​ជាតិ ធ្លាប់​ប្រកួត​៧៥​ដង ឈ្នះ​៦៤​ដង​ចាញ់​១០​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨២​ដង ឈ្នះ​៦១​ដង ចាញ់​១៦​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។ ថ្វី​ដ្បិតតែ​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ក្តី បើសិនជា​ចង់​យកឈ្នះ​មាស សុ​ជាតិ ប្រហែលជា​មិន​ងាយស្រួល​នោះ​ទេ ព្រោះ​កីឡា​ករ​រូប​នេះ​ក៏​ធ្លាប់​កាន់កាប់​តំណែង​ជា​អធិរាជ​នៅ​លើ​សង្វៀន​ផង​ដែរ​គ្រាន់តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មិនឃើញ​គេ​លេចមុខ​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ មិនដឹង​ថា វិជ្ជា​គុន​របស់​គេ​នៅ​ខ្លាំង​ដូច​មុន​ឬ​អត់​។

កីឡាករ ឆៃ សា​រ៉ា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​តម្រួត​ឡេ​ក ធី​ដេ​ត​ឡូ​ងើ​ន​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ ឆៃ សា​រ៉ា ធ្លាប់​ប្រកួត​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង​ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៩​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៧​ដង ឈ្នះ​៧០​ដង ចាញ់​១៣​ដង ស្មើ​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ។ ឆៃ សា​រ៉ា ដោយ​សារ​​តែ​បាត់​មុខ​ពីលើ​សង្វៀន​ជា​យូរ​មក​ហើយ​នោះ គេ​មិន​ហ៊ាន​ធានា​ថា​អាច​តស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​បាន​ដល់​ទឹក​ទី​៥​ឬ​អត់​នោះ​ទេ ព្រោះ​អី​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​នា​ពេល​នេះ​គឺជា​ជើង​ខ្លាំង​មិនធម្មតា សូ​ម្បី​តែ​លោក​ធន់ សុភា ដែល​ជា​គ្រូបង្ហាត់​របស់​គេ ក៏​អត់​ហ៊ាន​វាយតម្លៃ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​នោះ​ដែរ ។

ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​គង់តែ​ដឹង​ទេ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ​កែវ ប៊ុ​ន​ហាន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ
ជួប​ប្រកួត​ជាមួយ​កីឡាករ យឹ​ម សុ​ភ័​ក្រ មក​ពី​ក្លិប​ដំបង​ដែក​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ​កីឡាករ​សំខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ប្រកួត​ជាមួយ​កីឡាករ រ័​ត្ន ដា​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ