ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​លិង្គ​ធំ​បំផុត​នៅ​លើ​លោក​ចុះបញ្ជី​ជា​ជន​ពិការ

6 ឆ្នាំ មុន

វេ​ប​សាប ​«International Business Times» ​ផ្សាយ​ថា ​លោក​ Roberto Esquivel Cabrera​ ជនជាតិ​ម៉ិ​ក​ស៊ិ​ក…

វេ​ប​សាប ​«International Business Times» ​ផ្សាយ​ថា ​លោក​ Roberto Esquivel Cabrera​ ជនជាតិ​ម៉ិ​ក​ស៊ិ​ក ​អាយុ​៥៤​ឆ្នាំ ដែល​មាន​លិង្គ​ធំ​វែង​បំផុត​នៅ​លើ​ពិភពលោក​បាន​ចុះ​ក្នុង​បញ្ជី​ជា​ជន​ពិការ ​ដើម្បី​ទទួល​ប្រាក់​ចូល​និវត្តន៍​ពី​រដ្ឋ​ ព្រោះ​លិង្គ​មាន​ប្រវែង​៤៨​សង្ទីម៉ែត្រ ​និង​ជា​ឧបករណ៍​សំខាន់​នៅ​ក្នុង​ជីវិត ។  រូបគេ​មិន​អាច​ដំណើរការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដូច​អ្នក​ផ្សេង ហើយ​ក៏​គ្មាន​ក្រុមហ៊ុន​ណាមួយ​ទទួល​គេ​ឱ្យធ្វើ​ការ​ដែរ ។

លោក​Roberto​បញ្ជាក់​ថា​«​ខ្ញុំ​មិន​អាច​ស្លៀកពាក់​ឯកសណ្ឋាន​ធម្មតា​ដូច​មនុស្ស​ទូទៅ ខ្ញុំ​អង្គុយ​ចោងហោង​មិន​បាន និង​រត់​យឺត ហេតុ​ដូច្នេះ​ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​ពេញចិត្ត​» ។

ពី​ដំបូង​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​បដិសេធ​ចុះបញ្ជី​ជា​ជន​ពិការ តែ​ចុង​ក្រោយ​បាន​អនុញ្ញាត​ដោយ​ផ្តល់​ប្រាក់​ចូល​និវត្តន៍​នៅ​រៀង​រាល់​៤​ខែ​ម្តង​។ ដោយ​ប្រាក់​ចូល​និវត្តន៍​មិន​គ្រប់គ្រាន់​ដល់​ការ​រស់នៅ ដូច្នេះ​ត្រូវ​សុំ​ចំណីអាហារ​ពី​អង្គភាព​ជួ​យស​ង្គ្រោះជា​រៀងរាល់ថ្ងៃ ។

លោក​ជេ​ស៊ូ​ស ប៉ា​ប្លូ ជី​ល​ម៉ូ​រ៉េ គ្រូពេទ្យ​ឯកទេស​ខាង​ផ្លូវភេទ​របស់​លោក​Roberto​បង្ហើប​ឱ្យ​ដឹង​ថា លិង្គ​ពិតប្រាកដ​របស់​គេ​មាន​ប្រវែង​ប្រហែល​៦​ទៅ​៧​អ៊ីង ឬ​ប្រហែល​ពី​១៥​ទៅ​១៧​សង្ទីម៉ែត្រ ចំពោះ​ទំហំ​ធំ និង​វែង​នោះ​ធាតុ​ពិត​ស្បែក​រុំ​ព័ទ្ធ​នៅ​ខាង​ចុង​វែង​ជិត​ដល់​ក្បាលជង្គង់ ។

ដោយសារ​តែ​ហេតុផល​នេះ​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឱ្យ​Roberto​គួរ​វះកាត់​ឱ្យ​មាន​ទំហំ​ប្រក្រតី​ដើម្បី​អាច​យក​គូស្រករ និង​មានកូន ប៉ុន្តែ​គេ​បាន​បដិសេធ​ដោយ​ប្រកាន់​ជំហរ​ជា​បុរស​មាន​លិង្គ​ធំ​ព្រោះ​វា​ធ្វើ​ឱ្យ​គេ​មាន​ក្តី​រំភើប​ជាង​អ្នក​ផ្សេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ