ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រូ​វ ប្រគល់​រង្វាន់​ដ៏​អស្ចារ្យ​ដល់​គូ​ស្វាមីភរិយា​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រូ​វ បាន​ប្រគល់​រង្វាន់​ដល់​គូ​ស្វាមី​-​ភរិយា​​ថ្មី​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ចំណងដៃ​ដ៏​អស្ចារ្យ​រដូវ​កាល​ឆ្នាំ ២០១៦-២០១៧ ដែល​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រព្រឹត្ត​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ កាលពី​រសៀល​ថ្ងៃ​ទី ២៣ ធ្នូ ២០១៧…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រូ​វ បាន​ប្រគល់​រង្វាន់​ដល់​គូ​ស្វាមី​-​ភរិយា​​ថ្មី​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​ចំណងដៃ​ដ៏​អស្ចារ្យ​រដូវ​កាល​ឆ្នាំ ២០១៦-២០១៧ ដែល​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រព្រឹត្ត​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ កាលពី​រសៀល​ថ្ងៃ​ទី ២៣ ធ្នូ ២០១៧ ។

លោក ខេ​វី​ន អ៊ឹ​ង អ្នកតំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អតិថិជន​ទាំងអស់​ ពិសេស​គូ​ស្វាមី​-​ភរិយា​ដែល​បាន​ជ្រើស​យក​ស្រា​បៀរ ​និង​ភេ​ស​ជ្ជៈ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ក៏​ដូច​ជា​កម្មវិធី​ជប់លៀង​ផ្សេង​ៗ ។

គូ​ស្វាមី​-​ភរិយា​មានសំណាង​ឈ្នះ​រង្វាន់​ពី​ក​ព្ចា​ប់​កម្មវិធី ប្រ៊ូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​ដូច​ជា ស្រា​បៀរ​អង្គ​រអិច​ស្ត្រា​ស្តោ​ត រួម​មាន​៖ ទឹកប្រាក់ ៥,០០០ ដុល្លារ ចំនួន​២​រង្វាន់​, ទឹកប្រាក់ ២,០០០ ដុល្លារ ចំនួន​៤​រង្វាន់​, ទឹកប្រាក់ ១,០០០ ដុល្លារ ចំនួន​៦​រង្វាន់ និង​ទឹកប្រាក់ ៥០០ ដុល្លារ ចំនួន​២០​រង្វាន់ ។ សម្រាប់​ស្រា​បៀរ​កាស​ស្ប៊ែ​រួម​មាន​៖ ដំណើរ​កំសាន្ត​ទៅ​អឺរ៉ុប ព្រម​នឹង​ទឹកប្រាក់ ៣,០០០ ដុល្លារ ចំនួន​៤​រង្វាន់​, កាបូប​ម៉ាក LV មួយ​ឈុត ចំនួន​៤​រង្វាន់។

ដោយឡែក​ស្រា​បៀរ​អាសា​ហ៊ី​ រង្វាន់​ដែល​ផ្ដល់​ជូន​គូរ​ស្វាមីភរិយា​ថ្មី រួម​មាន ដំណើរ​កំសាន្ត​ទៅ​ប្រទេស​ជប៉ុន ព្រម​នឹង​ទឹកប្រាក់ ៣,០០០ ដុល្លារ ចំនួន​១​រង្វាន់​, ភេសជ្ជៈ​ទឹកក្រូច​ប៉ិ​ប​ស៊ី រួម​មាន ម៉ូតូ Honda Zoomer X ២០១៨ Edition ចំនួន​២​រង្វាន់​, Sony Home Theatre Set ចំនួន​៥​រង្វាន់​, ទូរទស្សន៍ Sony ៤0 អ៊ី​ង ចំនួន​១០​រង្វាន់ និង ទូរ​ទឹកកក​ទ្វារ​ពីរ Samsung ចំនួន​៧​រង្វាន់​។

អី្វ​ដែល​កាន់តែ​ពិសេស​សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៧-២០១៨ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ខេ​ម​ប្រ៊ូ​វ ផ្តល់​ជូន​នូវ​ក​ព្ចា​ប់​កម្មវិធី​អាពាហ៍ពិពាហ៍​សម្រាប់​គូ​ស្វាមីភរិយា​ដែល​ជាវ​ស្រា​បៀរ​អង្គរ អង្គ​រអិច​ស្ដ្រា​ស្តោ​ត ធួ​ប៊​ក កាស​ស្ប៊ែ និង ហី្គ​ន​ណេ​ស ចាប់ពី ២៥​កេស​ឡើង​ទៅ​នឹង​ទទួល​បាន​ស្រា​បៀរ ១ កេស ឥត​គិតថ្លៃ​, សៀវភៅ​កត់​ចំណងដៃ ២ ក្បាល​, ធុង​ទឹកកក​ចំណុះ ១៨.៩​លី​ត្រ ឬ​កាបូប​ដំណើរ​កំសាន្ដ Tuborg ដ៏​ស្រស់​ស្អាត​មួយ ឬ វា​លីស Carlsberg ព្រមទាំង​សន្លឹក​ឆ្នោត​១​សន្លឹក ដើម្បី​ផ្សងសំណាង​ឈ្នះ រង្វាន់​ដំណើរ​កំសាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដែល​អ្នក​ប្រាថ្នា​ជា​រៀង​រាល់​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ