ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ក្រោយ​អង្គរ​សតវត្ស​ទី​១៥​ដល់​ពាក់កណ្ដាល​សតវត្ស​ទី​២០ សិល្បៈ​ចម្លាក់​ថ្ម និង​សាងសង់​ប្រាសាទ​លែង​មាន ទើប​មិន​សំបូរ​តឹកតាង

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថែវ​ទី​៤​នៃសារមន្ទីរ​ជាតិជា​កន្លែង​ដែល​ដាក់​តាំង​វត្ថុនានា​ក្រោយ​សម័យ ​អង្គរ ។ ជា​ការ​កត់សំគាល់រយៈកាល​មិនយូរ​ប៉ុន្មាន​ពី​ការ​បញ្ចប់រាជ្យ​របស់​ព្រះបាទ​ ជ័យ​វ​រ្ម​ន័​ទី​៧ ផលិតកម្មសិល្បៈ​អំពី​ថ្ម និង​ប្រាសាទក៏​ក្លាយទៅជា​ខ្សត់ ក្នុង​វប្បធម៌​របស់​ខ្មែរ ។ ដោយ​ការ​ផ្លាស់​ប្ដូរ (​សាសនា​)​យ៉ាង​ឆាប់រហ័ស​ទៅ​រក​(​និកាយ​) ថេរវាទ​(​ប្រហែល​ជាស​.​តទី​១៥) ឈើ​ក៏ក្លាយទៅជា​វត្ថុ​ធាតុ​មុនគេ​បង្អស់​ក្នុង​ចម្លាក់របស់​ខ្មែរ ។

រាជធានី​ភ្នំពេញ ៖ នៅ​ថែវ​ទី​៤​នៃសារមន្ទីរ​ជាតិជា​កន្លែង​ដែល​ដាក់​តាំង​វត្ថុនានា​ក្រោយ​សម័យ​អង្គរ ។ ជា​ការ​កត់សំគាល់រយៈកាល​មិនយូរ​ប៉ុន្មាន​ពី​ការ​បញ្ចប់រាជ្យ​របស់​ព្រះបាទ​ជ័យ​វ​រ្ម​ន័​ទី​៧ ផលិតកម្មសិល្បៈ​អំពី​ថ្ម និង​ប្រាសាទក៏​ក្លាយទៅជា​ខ្សត់ ក្នុង​វប្បធម៌​របស់​ខ្មែរ ។ ដោយ​ការ​ផ្លាស់​ប្ដូរ (​សាសនា​)​យ៉ាង​ឆាប់រហ័ស​ទៅ​រក​(​និកាយ​)  ថេរវាទ​(​ប្រហែល​ជាស​.​តទី​១៥) ឈើ​ក៏ក្លាយទៅជា​វត្ថុ​ធាតុ​មុនគេ​បង្អស់​ក្នុង​ចម្លាក់របស់​ខ្មែរ ។

បដិមា​អំពី​ឈើ​ទាំងអស់ ទោះជា​យោងទៅ​តាម​សម័យកាល ឬ​តាម​រចនាប័ទ្ម​សុទ្ធសឹងតែ​ជា​ពុទ្ធបដិមា ។ ថ្វីបើ​ឈើ​ត្រូវ​បាន​គេប្រើ ប្រាស់​ពិតប្រាកដ​សំរាប់​ធ្វើ​ទេវរូប​តាំងពីសម័យ​មុន​អង្គរ​ក៏​ដោយ ដោយសារ​ការឆាប់​ពុក​ផុយ​របស់​វា​ក៏​នៅ​មាន​បដិមា​មួយចំនួន​តូច​ធ្វើ​អំពី​ឈើ​ស្ថិត​នៅ​គង់វង្ស​នៅឡើយ​តាំងពី​សម័យ​ចុង​ក្រោយ​របស់​សម័យអង្គរ ។

សំរាប់​រូបចម្លាក់​អំពី​ឈើនា​សម័យ ក្រោយ​អង្គរសិល្បករ​(​ខ្មែរ​) ចាប់ផ្ដើមអនុវត្ដ​លាប​ម្រ័ក្សណ៍​ពី​មួយ​ស្រទាប់​ទៅ​ពីរស្រទាប់​ដែល​ម្រ័ក្សណ៍​មាន​តួនាទី​ជា​ថ្នាំសំរាប់​លំអ​ផង និង​ដើម្បី​សំរាប់​ការពារ​(​សត្វល្អិត​)​ផង ។ នា​សម័យនេះ​ដែរ សិល្បករ​បានអភិវឌ្ឍ​ការ​តុប តែង​លំអ​ទៅ​លើ​រូបចម្លាក់អំពី​ឈើ​ដោយ​បញ្ចុះ​ក្បាច់លំអ​។ ជា​និច្ចកាលគេ​ប្រើ​ភ្លុក សំបកខ្យង ឬ​កញ្ចក់​ពណ៌ ។ ទេវរូប​អំពី​ឈើ​ភាគ ច្រើន​ជា​សមុច្ច័យ​របស់សារមន្ទីរ ត្រូវ​បាន​ឆ្លាក់​ឡើង​នា​ប៉ុន្មាន​សតវត្សចុង​ក្រោយ​នេះ ។ គេ​អាច​ដឹង​បាន​អំពី​ឥទ្ធិពល​របស់​ថៃ​មក​លើ​ស្នាដៃ​សិល្បៈ​ជា​ច្រើន​នាសម័យ​ក្រោយ​អង្គរ ។

ផ្នែក​ជាតិ​ពន្ធ​វិទ្យា
សារមន្ទីរ​មាន​វត្ថុ​ប្លែក​ៗ​មួយ​ចំនួន​ផ្នែកជាតិ​ពន្ធ​វិទ្យា​ដែល​ត្រូវ​បាន​គេ​កំណត់​អាយុកាល​នា​សតវត្ស​ចុង​ក្រោយ​ពីរ​(​ស​.​តទី​១៩-២០) ។  វត្ថុ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ជាងគេ​នោះ គឺ​កឹង សំរាប់​ដាក់​លើ​ទូក​មួយរបស់​ព្រះរាជា ដែល​បាន​កសាង​ឡើង​អំពីឈើ​គគីរ​។ វត្ថុ​ដ៏​មាន​តម្លៃ​របស់​ព្រះ​មហាក្សត្រ​មួយទៀត គឺ​កោដ្ឋ​របស់​ព្រះបាទនរោត្ដម​សុរា​ម្រឹត ដែល​ត្រូវ​បាន​យក​មកតម្កល់​ទុក​នៅ​សារមន្ទីរ​ក្រោយ​ពី​ពេល​ព្រះរាជឈាបនកិច្ច ។ ក្នុង​ថែវ​នេះ​ដែរគេ​ឃើញ​មានកី​តម្បាញ​ ដែល​ប្រកប​ទៅ​ដោយ​ក្បាច់ក្បូររចនា និង​ប្រដាប់ប្រដា​សំរាប់​ត្បាញ​ជា​ច្រើន អសង្ហារិម​ផ្នែក​សាសនាមាន​យាង​ដំរី និង​វត្ថុសិប្បកម្ម​តាម​បែប​ប្រពៃណី​ខ្មែរ​មួយ​ចំនួនទៀត ។

កុលាលភាជន៍
កំណាយ​ផ្នែក​បុរាណវិទ្យា​ជា​ច្រើននា​បច្ចុប្បន្នកាល​នេះ នៅ​អង្គរបុរី​ខេត្ដតាកែវ (​ភាគ​ខាងត្បូង​កម្ពុជា​) បាន​រក​ឃើញ​កុលា​លភាជន៍​មួយ​ចំនួន​ធំ ដោយ​មាន​មួយ​ចំនួន​ស្ថិតនៅ​ក្រោយ​សម័យ​បុរេប្រវត្ដិ ។
កុលាលភាជន៍​ប្រភេទ​នេះ​ជា​ច្រើន​ស្ថិតនៅ​សម័យ​មុន​អង្គរ ដែល​ជា​ឆ្នាំង​ធ្វើ​អំពី​ដីឥដ្ឋពណ៌​ក្រហមព្រឿង ផលិត​ដោយ​ដៃ​ផ្ទាល់ ឬ​ដោយ​ប្រើ​អ​ន្ដូ​ករួច​ទើប​ឆ្លាក់​ក្បាច់លំអក្បាច់​ឆ្កូត​ៗ​ផង ។

ភាជន៍​អំពី​ដីឥដ្ឋ ដែល​មាន​ចារ​ជា​លើកដំបូង​ក្នុង​ក្រាំង​ផ្នែក​បុរាណវិទ្យា ស្ថិត​នៅ​ចុងបញ្ចប់​នៃ​សតវត្ស​ទី​៩ មាន​ប្រភព​នៅ​ក្រុម ប្រាសាទ រលួស​ក្នុង​តំបន់​អង្គរ ដែល​គេ​បាន​រកឃើញ​ភាជន៍​ពណ៌​បៃតង​និង​ភាជន៍​ពណ៌​ត្នោតជា​វត្ថុ​ពេញ​និយម​នៅ​ដើម​សតវត្ស​ទី​១១ ហើយ​គេ​ក៏​បាន​រក​ឃើញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​រមណីយដ្ឋាន​របស់​ខ្មែរ​ក្នុង​ប្រទេសថៃ ។ ការ​ធ្វើ​ភាជន៍​ឱ្យ​មាន​ជា​រាង​សត្វចតុប្បាទ​ផ្សេងៗ ក៏​ជា​សម័យកាល​ពេញនិយម​មួយ​ដែរ​ចាប់ពី​សតវត្ស​ទី​១១ ដល់ សតវត្ស​ទី​១៣ ។

កំណាយ​ផ្នែក​បុរាណវិទ្យា​នៅ​តំបន់​អង្គរបាន​បង្ហាញ​ឱ្យ​ឃើញ​ថា  នា​ចុង​សម័យ​អង្គរការ​ផលិត​ភាជន៍​ក្នុង​ប្រទេស​ត្រូវ​បាន​ថយ​ចុះ ក្នុង​ខណៈ​ដែល​មានការ​នាំ​ចូល​កុលាលភាជន៍ចិន កាន់តែ​ច្រើន​ឡី​ង ។
ក្បាច់ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទខ្មែរជា​ច្រើនបាន​បង្ហាញ​ភាព​ជាក់ស្ដែង​នៃ​រាងរៅរបស់​កុលាលភាជន៍ ព្រមទាំង​ការ​លេចធ្លោ​នៃ  ការ​ប្រើប្រាស់​របស់​វា​ផងក្នុង​ពិធីបុណ្យផ្សេង​ៗ​ និង​ក្នុង​តម្រូវការ​ធម្មតា ។ គំរូ​ដ៏​ច្រើន (​របស់​កុលាលភាជន៍​) សំរាប់​ការ​ប្រើប្រាស់ បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​កុលាលភាជន៍របស់​ខ្មែរ ជា​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សំរាប់ការ​ចំអិន​អាហារ​, ការ​ស្ដុក​អាហារ​ទុក (​ឧទាហរណ៍​ផ្អក​, ប្រហុក​) ការ​ដាក់​វត្ថុ​រាវ ដូច​ជា ពាង​សំរាប់​ត្រាំ​ថ្នាំ​, ទឹកអប់​, គ្រឿងប្រេងម្សៅ​សំរាប់​ការ​តុបតែង​ខ្លួន​ជាដើម​ ​៕