ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​ទី​២​ប្រាសាទប្រែរូប កំពុង​ទ្រុឌទ្រោម​ខ្លាំង

9 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា អាជ្ញាធរ​ជាតិ​

ខេត្តសៀមរាប​៖ ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​ពង្រឹង​ខ្លោងទ្វារ​ទី​២ ខាងកើត​ប្រាសាទប្រែរូប ដែល​ទ្រុឌទ្រោម​ខ្លាំង ។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០២៤ ការងារ​ជួសជុល​នេះ ក្រុម​អ្នកបច្ចេកទេស​បាន​អនុវត្ត​ការងារ​សំខាន់​ចំនួន​ពីរ​គឺ​ជួសជុល​ពង្រឹង​ឡើង​វិញ​តួ​ប៉ម​ឥដ្ឋ​ដែល​មាន​សភាព​ពុក​ផុយ ពង្រឹង​រចនាសម្ព័ន្ធ​ថ្មភក់ និង​ថ្មបាយក្រៀម​ផ្នែក​ខាងក្រោម ព្រមទាំង​បិទ​បាយអ​តាម​ស្នាម​ប្រេះ និង​ចន្លោះ​ប្រហោង​ការពារ​ការ​ជ្រាប​ទឹក​ផង​ដែរ ។

ការ​ជួសជុល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​អភិរក្ស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​ជា​ប្រចាំ ក្នុង​គោល​គំនិត​ដើម្បី​ថែរក្សា លើក​តម្លៃ​ប្រាសាទ​ផង និង​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ផង ។
ប្រាសាទប្រែរូប​កសាង​ឡើង​នា​ចុង​សតវត្សរ៍​ទី​១០​ក្នុង​គ​.​ស​.៩៦១ ដោយ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ ប​ច្ឆា​មរណៈ ព្រះ​នាម​«​សិវ​លោក​» ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​លទ្ធិ​ព្រហ្មញ្ញសាសនា ៕ (ដោយ៖ស​.​ភ​.​រ)