ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សង្គ្រាមក្រុមបងធំកក្រើកក្រុង​ព្រះ​សី​ហនុ

7 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញមុខ​បងធំ​វ័យក្មេង​ជា​ឃាតករ​មួយ​ក្រុម​មាន​គ្នា​៩​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​ជា​ក្រុមបងធំ​ម្នាក់​ស្លាប់​នៅ​ដី​អតីតអា​រី​ស្តុ​ន…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញមុខ​បងធំ​វ័យក្មេង​ជា​ឃាតករ​មួយ​ក្រុម​មាន​គ្នា​៩​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​ជា​ក្រុមបងធំ​ម្នាក់​ស្លាប់​នៅ​ដី​អតីតអា​រី​ស្តុ​ន ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ធ្នូ ដែល​សមត្ថកិច្ច​នគរបាល​ចាត់​ទុក​ថា​ជា​អំពើ​ឃាតកម្ម (​គិត​ទុកជា​មុន​) ដោយ​ក្រុមបងធំ​ចំនួន​បី​ក្រុម ដែល​ពួក​គេ​បាន​រៀប​រចនាសម្ព័ន្ធ​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​ក្រុមបងធំ​KBOY, ក្រុមបងធំ​AL និង​ក្រុមបងធំ​ADZ ។

ក្រុមបងធំ​ទាំង​២​បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​បងធំ​ក្រុម​កាំបិត​ធំ​ចំនួន​២​កាំបិត ត្រូវ​ក្បាល​និង​ក​ញ្ចឹ​ង​.​ក បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​កិច្ចការ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ក្រុម​ជន​បងធំ ចំនួន​៩​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២០​និង​ថ្ងៃ​ទី​២១ ធ្នូ ដែល​មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ ជា វី​ដេ​វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លេងភ្លេង មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ជា​ជន​ដៃដល់​ក្នុង​ក្រុម AL​។២-​ឈ្មោះ អ៊ុ​ង ដា​រា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​ព្រូឡាន នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ជា​បក្សពួក​ក្រុម​AL ។៣-​ឈ្មោះ គង់ មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ជា​បក្សពួក​ក្រុម AL ។៤-​ឈ្មោះ ហ៊ុយ សេង​លី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ជា​បក្សពួក​ក្រុម ADZ ។
៥-​ឈ្មោះ យូ អុ​ី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ជា​បក្សពួក​ក្រុម ADZ ។៦-​ឃាង ណា​រិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ជា​អ្នកសមគំនិត​ក្នុង​ក្រុម​ADZ ។៧-​ឈ្មោះ ខាន់ សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ជា​អ្នកសមគំនិត មាន​អាវុធ​ខ្លី ម៉ា​កឡុក​១៧ ប្រើ​ហ្គា​ស ក្នុង​ក្រុម​ADZ ។៨-​ឈ្មោះ បូ ចាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ជា​អ្នកសមគំនិត​ក្នុង​ក្រុម​ADZ ។៩-​ឈ្មោះ សោម វី​រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​ជា​អ្នកសមគំនិត និង​ជា​អ្នក​ផ្តល់​កាំបិត​ក្នុង​ក្រុម ADZ ។

សម្រាប់​ក្រុមបងធំ​ទាំង​៣​នេះ នៅ​មាន​បក្សពួក​ចំនួន​៥​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ដែល​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​និង​កំពុង​តាម​រក​ចាប់ខ្លួន ។នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​នគរបាល​ដកហូត​បាន​វត្ថុ​ុ​តាង​មានកាំបិត​កា​ចែត​១ (​ឧបករណ៍​សម្រាប់​ធ្វើឃាត​), អាវុធ​ខ្លី​ម៉ា​កឡុក​១៧ ប្រើ​ហ្គា​ស​ចំនួន​១, ម៉ូតូ​ចំនួន​៣​គ្រឿង ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ សេរី​ឆ្នាំ​២០១៧ ចំនួន​២​គ្រឿង និង​ម៉ាក MSX មួយ​គ្រឿង ។

ចំពោះ​មូលហេតុ​ឈាន​ដល់​ការ​កាប់សម្លាប់​គ្នា​ដោយសារ​គំនុំ​រវាង​ក្រុម​បង​តូច​បងធំ​ដែល​ជន​រង​គ្រោះជា​បងធំ​នៅ​ក្រុម​កាំបិត​ធំ​បាន​ផ្ញើ​សារ​តាម​រយៈ​ហ្វេ​ស​ប៊ុ​កថា ឲ្យ​តែ​ជួប​មុខជា​មួយ ក្រុម​K-BOY ក្រុម​A.L និង​ក្រុម​ADZ​នឹង​សម្លាប់​ចោល​មិន​រើសមុខ ទើប​ទាំង​បី​ក្រុម​ខាងលើ​តាម​ស្វែងរក​ក្រុម​កាំបិត​ធំ ។ លុះ​ពេល​ប្រទះ​ឃើញ​ក៏​ចាប់ផ្តើម​បើក​ឆាកប្រយុទ្ធ​គ្នា គ្មាន​ប្រណី ។ ដោយសារ​តែ​ភាគី​ម្ខាង​មាន​គ្នា​ច្រើន ក៏​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​បងធំ​ក្រុម​កាំបិត​ធំ​រហូត​ដល់​ស្លាប់ ។ ជន​រង​គ្រោះ​រូប​នេះ​ឈ្មោះ សយ លួ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ប៉ាវ​ម៉ា​យ (​ជា​ក្រុម​កាំបិត​ធំ​) ។ ករណី​នេះ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​បន្ត​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ