ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កម្ពុជា​ និង​សិង្ហ​បុរី មាន​ហាងឆេង​ខ្ពស់​ជាងគេ​ក្នុង​ក្រសែភ្នែក​ក្លិប​នានា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ពេល​នេះ​កំពុង​ដំណើរ​ការ​យ៉ាង​សស្រាក់សស្រាំ ក្នុង​នោះ​ក្លិប​ផ្សេង​ៗ​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី (MSL) បាន​នាំ​យក​កីឡាករ​បរទេស​ស្ថិត​ក្នុង​ប្រទេស​អាស៊ាន​ចំនួន​៨​រូប​មក​លេង​ឱ្យ​ក្លិប​របស់​ខ្លួន ។ ជា​ការ​កត់សម្គាល់ កីឡាករ​ក្នុង​លី​គ​កំពូល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ពេល​នេះ​កំពុង​ដំណើរ​ការ​យ៉ាង​សស្រាក់សស្រាំ ក្នុង​នោះ​ក្លិប​ផ្សេង​ៗ​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី (MSL) បាន​នាំ​យក​កីឡាករ​បរទេស​ស្ថិត​ក្នុង​ប្រទេស​អាស៊ាន​ចំនួន​៨​រូប​មក​លេង​ឱ្យ​ក្លិប​របស់​ខ្លួន ។

ជា​ការ​កត់សម្គាល់ កីឡាករ​ក្នុង​លី​គ​កំពូល​កម្ពុជា និង​សិង្ហ​បុរី​ហាក់​មាន​ហាងឆេង​ខ្ពស់​ជាង​គេ​ក្នុង​ក្រសែភ្នែក​ក្លិប​នានា​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​សម្រាប់​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ ។

កីឡាករ​កម្ពុជា​ដែល​ក្លិប​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​សម្រេច​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​របស់​គេ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ធ្នូ នេះ​មាន ៖


១-​ធា​រី ច​ន្ថាប៊ី​ន លេង​ឱ្យ​ក្លិប Terrengganu FC ,


២-​កែវ សុខ​ផេង លេង​ឱ្យ​ក្លិប PKNP FC


និង​៣-​ចាន់ វឌ្ឍនាកា លេង​ឱ្យ​ក្លិប Pahang FA។

ចំណែក​កីឡាករ​សិង្ហ​បុរី​មាន ៖


១-​ខ្សែបម្រើ Hariss Harun លេង​ឱ្យ​ក្លិប​Johor Darul Ta’zim ,


២-​ខ្សែការពារ​Madhu Mohana លេង​ឱ្យ​ក្លិប Negeri Sembilan


និង​៣-​ខ្សែការពារ Safuwan Baharudin លេង​ឱ្យ​ក្លិប​Pahang FA​។

ដោយឡែក​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី​២​រូប ​ក៏ត្រូវ​បាន​ក្លិប​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ចុះ​កុង​ត្រា​​នាំ​​ទៅ​លេង​ឱ្យ​ក្លិប​គេ​នា​រដូវ​កាល​ក្រោយ​ដែរ​រួម​មាន ៖


១-​ខ្សែប្រយុទ្ធ Ilham Armaiyn


និង​២-​ខ្សែបម្រើ Evan Dimas លេង​ឱ្យ​ក្លិប Selangor ទាំង​ពីរ​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ