ខេត្តកំពត ៖ គោយន្តមួយគ្រឿងដឹកថ្មបានបុកជាមួយរថយន្តសាំយ៉ុង ពណ៌ស ខណៈសាំយ៉ុងបើកចេញពីចាក់សាំងឆ្លងទៅផ្លូវម្ខាង កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៤ វិច្ឆិកា នៅតាមបណ្តោយផ្លូវជាតិលេខ៣១ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ លឹមឡុង ក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។
មន្ត្រីប៉ូលិសចរាចរស្រុកកំពង់ត្រាចបានឱ្យដឹងថា មុនពេលកើតេហតុ រថយន្តម៉ាកសាំយ៉ុងបើកពីត្បូងទៅជើង បានចូលចាក់សាំងនៅស្ថានីយលឹមឡុង ពេលចាក់ប្រេងរួចក៏បើកចេញមកវិញដោយឆ្លងផ្លូវទៅខាងស្តាំដៃ តែឆ្លងមិនទាន់ផុតផង ស្រាប់តែគោយន្តដឹកថ្មបើកពីជើងទៅត្បូងបានជ្រុលមកបុកតែម្តង បណ្តាលឱ្យគោយន្តនោះដាច់កង់ឆ្វេងម្ខាង តែគ្មានមនុស្សរងរបួសទេ ។
បុរសអ្នកបើកគោយន្តឈ្មោះ សែត សួង អាយុ៥១ឆ្នាំ នៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាចបាននិយាយថា គាត់កំពុងបើកប្រកាន់ស្តាំសុខៗស្រាប់តែរថយន្តសាំយ៉ុងបើកចេញពីស្ថានីយប្រេងឥន្ធនៈយ៉ាងលឿនឆ្លងផ្លូវកាត់មុខគោយន្តរបស់គាត់ធ្វើឱ្យគាត់ស្លន់ស្លោចាប់ហ្រ្វាំងមិនទាន់ក៏បុករថយន្តនោះតែម្តងទៅ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ