ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពន្ធនាគារ​លើក​ទី​បី​ហើយ ចាំ​មើល​រួច​ទៀត​អត់?

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​កំពូល​លួច និង​បង្ក​ហិង្សា ដាក់​អ្នក​ដទៃ​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ ក្រោម​បទចោទប្រកាន់ ” លួច​” តាម​បញ្ញត្តិ​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។ ប្រព្រឹត្ត​នៅ​ភូមិ​តា​ខ្មៅ​០៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។ កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​។ ជន​ស​ង្ស​យ័​ឈ្មោះ ចេក ឈួ​ន ហៅ​យូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​កំពូល​លួច និង​បង្ក​ហិង្សា​ដាក់​អ្នក​ដទៃ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ សហ​ការណ៍​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ បាន​តាម​ប្រមាញ់​ចាប់​ជន​ស​ង្ស​យ័​ជា​កំពូល​មុខសញ្ញា​ធ្លាប់​លួច និង​បង្ក​ហិង្សា ខណៈ​ដែល​ជនសង្ស័យ​ដេញ​ចាក់​យក​ទ្រព្យសម្បត្តិ​ពី​នារី​រង​គ្រោះ​ម្នាក់​។

ហេតុការណ៍​នេះ​កាលពី​ថ្ងៃអាទិត្យ​១៤​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។ លោក​វរសេនីយ៍ ស កែវ ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​១​នាក់​មានឈ្មោះ​ប៉ា​ង សុ​ផៃ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​,​មុខរបរ​គ្រូបង្រៀន​។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន កូនកាំបិត​ចុង​ស្រួច​ប្រវែង​៣២​សង់ទីម៉ែត្រ​។ -​កង់​ចំនួន​មួយ កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ លុយ​ចំនួន​៨៥០០​រៀល លុយ​ចំនួន​១០០០​រៀល (​របស់​ជន​រង​គ្រោះ​) ទូ​រស​ព្ឌ័​ម៉ាក​Nokia x3 ពណ៌​ខ្មៅ ចំនួន​១​គ្រឿង (​របស់​ជន​រង​គ្រោះ​)​។ លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​កើតហេតុ​ខាងលើ នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ក៏​ស្រាប់តែ​ឃើញ​ជនល្មើស​ខាងលើ​ជិះ​កង់​មាន​ស្ពាយ​កាបូប​ខ្មៅ​មួយ​មក ហើយ​សួរ​ជន​រង​គ្រោះ​ថា​ឈរ​ធ្វើ​អី?

ជន​រង​គ្រោះ​ថា​ឈរ​ចាំ​ប្តី ពេល​នោះ​ជន​រង​គ្រោះ​ក៏​រត់​ចូល​ផ្ទះ ហើយ​ជនល្មើស​ក៏​ដក​កូនកាំបិត​រត់​ដេញ​តាម ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែ​កថា​ចោរ​ៗ រួច​ជនល្មើស​ក៏​បាន​រុញ​ជន​រង​គ្រោះ​ផ្តួល​ផ្ទប់​ជញ្ជាំង ហើយ​និយាយ​គំរាម​ថា​មាន​របស់​អ្វី​ឲ្យ​អញ​ទាំងអស់​មក​។ រួច​ជន​រង​គ្រោះ​ឆ្លើយ​ថា​មាន​តែ​លុយ​មួយ​ពាន់​រៀល​និង​ទូរស័ព្ទ​មួយ​ហើយ​ក៏​ឲ្យ​វា​ទៅ​។ បន្ទាប់​មក​ប្តី​ជន​រង​គ្រោះ និង​អ្នក​ជិតខាង​ក៏​មក​ទាន់​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​ដេញ​ចាប់ខ្លួន​បាន​តែ​ម្តង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនល្មើស​ឆ្លើយ​ថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ខាងលើ​ប្រាកដ​មែន និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គេ​យក​ទ្រព្យសម្បត្តិ​នៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ បាន​ម្តង កាលពី​ថ្ងៃ​ទី​០៨ តុលា​២០១៧ ជាមួយ​បក្ខពួក​ម្នាក់​ឈ្មោះ​ផ​ន មនោ​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ចំនួន​២​ដង ពី​បទ​លួច និង​ហិង្សា រីឯ​គ្រឿងញៀន​វិញ​ខ្លួន​បាន​ប្រើប្រាស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ