ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន ! ទីបំផុត​ជាប់​ឃុំ​បណ្ដោះអាសន្ន​ហើយ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​កូន​ថៅកែ​ឈើ​យីហោ វិបុល ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង បន្ទាប់​ពី​ជនសង្ស័យ​ខាងលើ​បាន​យកឈ្មោះ​ថា្ន​ក់​ដឹកនាំ មក​គំរាម​អ្នកកាសែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កាង​អាជីវកម្ម​ផ្ទាល់ខ្លួន​។…

ខេត្តព្រៃវែង ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​កូន​ថៅកែ​ឈើ​យីហោ វិបុល ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង បន្ទាប់​ពី​ជនសង្ស័យ​ខាងលើ​បាន​យកឈ្មោះ​ថា្ន​ក់​ដឹកនាំ មក​គំរាម​អ្នកកាសែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កាង​អាជីវកម្ម​ផ្ទាល់ខ្លួន​។ បើ​តាម​លោក ញឹក រ៉ា​ន្នី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា លោក ឃ្លោក ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង បាន​ចេញ​ដីកា សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ វី ចាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ នៅ​វិទ្យាស្ថាន​ជាតិ ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​ហើយ ពី​បទ “​ប្រើប្រាស់​ដោយ​មិន​ប្រក្រតី​នូវ​ឋានៈ​ណាមួយ​” ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ឃុំ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១​រសៀល តាម​បញ្ញា​តិ​មាត្រា​៦២០ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៣៩៤ ចុះ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​។

គួរ​រំលឹក​ថា លោក ប៊ី វី ជា​ម្ចាស់​ដេប៉ូ​ឈើ​ឈ្មោះ (​វិបុល​) ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​មាន​ទំនាស់​ជាមួយ​អ្នកកាសែត​ចំនួន​បី​នាក់ រហូត​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​ទៀត​ផង​។ ក្រោយមក​ជនសង្ស័យ​ឈ្មោះ វី ចាន់​ណា ដែល​ត្រូវជា​កូន​ក៏​បាន​ទូរស័ព្ទ​មក​អ្នក​សា​ព័ត៌មាន​ដោយ​និយាយ​គំរាមកំហែង​ថា បើ​អ្នកកាសែត​ទាំង​បី​នាក់​នោះ​ខ្លាំង មេ​ខ្ញុំ​គឺ​លោក ស សុខា ឲ្យ​ទៅ​ជួប​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាន់​ទី​០៧ បន្ទប់​លេខ​២ ដោយ​ទៅ​ជួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​តែ​ម្ដង មិនបាច់​ប្ដឹងផ្ដល់​អី​ទេ ព្រោះថា​កូន​ម្ចាស់​ដេប៉ូ​ឈើ​នេះ​គឺ​ធ្វើការ​នៅ​ជាមួយ​លោក ស សុខា បើ​ថា​ពិបាក​ពេក​ថ្ងៃ​ច័ន្ទ​ក្រោយ ទៅ​ជួប​សម្ដេច​តែ​ម្ដង​ឲ្យ​ដឹង​រឿង ដោយ​លោក​បាន​បញ្ជាក់​ថា​ខ្ញុំ​និយាយ​មែន​។

លុះដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ វី ចាន់​ណា ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តព្រៃវែង និង​កសាង​សំណុំរឿង​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​គេ​សង្កេត​ឃើញ​ថា ជនសង្ស័យ​ឈ្មោះ វី ចាន់​ណា បាន​បង្ហោះ​សារ​ជា​វី​ឌី​អូ សុំ​ទោស​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម ស សុខា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ខណៈ​ដែល​រូប​ខ្លួន​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្តព្រៃវែង ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​អភ័យទោស​នូវ​ទោស​កំហុស​របស់​ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ