ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ប្រវត្តិសាស្ត្រ​ជាង​1​ម៉ឺន​កន្លែង​នឹង​លិច​ក្នុង​សមុទ្រ

6 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ស្ថានភាព​ភូមិសាស្ត្រ​នឹង​ប្រែប្រួល​ពី​កម្រិត​នីវ៉ូទឹក​សមុទ្រ​កើនឡើង​ខ្ពស់​ប្រហែល​១​ម៉ែត្រ​។ អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ​ថេ​ន​ណេ​ស​ស៊ី សហ​រដ្ឋអាមេរិក​ឱ្យ​ដឹង​ថា នឹង​មានឱកាស​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ទីតាំង​បុរាណ​ដែល​សំខាន់​នៅ​ភាគ​​ខាងកើត​ឆៀង​ខាងត្បូង​អា​មេ​រិ​ក ដោយ​មាន​ជំនឿ​ថា​ទីតាំង​ជាង​១៣.០០០​កន្លែង​នឹង​លិច​នៅ​បាត​ទឹក​ក្នុង​ពេលអនាគត ។ អ្នក​បុរាណវិទ្យា​បាន​ផ្តល់​ទិន្នន័យ​ថា ទីតាំង​ប្រវត្តិសាស្ត្រ​ជា​និមិត្តរូប​ដ៏​លេចធ្លោ​របស់​អា​មេ​រិ​ក​ដូច​ជា​ក្រុង​ឆាល​តុ​ន​, ជេ​ម​ថោ​ន​,…

តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ស្ថានភាព​ភូមិសាស្ត្រ​នឹង​ប្រែប្រួល​ពី​កម្រិត​នីវ៉ូទឹក​សមុទ្រ​កើនឡើង​ខ្ពស់​ប្រហែល​១​ម៉ែត្រ​។ អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ​ថេ​ន​ណេ​ស​ស៊ី សហ​រដ្ឋអាមេរិក​ឱ្យ​ដឹង​ថា នឹង​មានឱកាស​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ទីតាំង​បុរាណ​ដែល​សំខាន់​នៅ​ភាគ​​ខាងកើត​ឆៀង​ខាងត្បូង​អា​មេ​រិ​ក ដោយ​មាន​ជំនឿ​ថា​ទីតាំង​ជាង​១៣.០០០​កន្លែង​នឹង​លិច​នៅ​បាត​ទឹក​ក្នុង​ពេលអនាគត ។

អ្នក​បុរាណវិទ្យា​បាន​ផ្តល់​ទិន្នន័យ​ថា ទីតាំង​ប្រវត្តិសាស្ត្រ​ជា​និមិត្តរូប​ដ៏​លេចធ្លោ​របស់​អា​មេ​រិ​ក​ដូច​ជា​ក្រុង​ឆាល​តុ​ន​, ជេ​ម​ថោ​ន​, មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណឺ​ឌី​, សង់​អូ​ហ្គា​ស្ទី​ន និង​ប៉ម​សមុទ្រ​របស់​អា​មេ​រិ​ក​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ពី​កម្រិត​ទឹកសមុទ្រ​កើនឡើង​ប្រហែល​ពី​១​ទៅ​៣​ម៉ែត្រ ។

ក្រៅពី​នេះ​មាន​ទី​តតាំង​ប្រវត្តិសាស្ត្រ​ប្រហែល​១០០០​កន្លែង និង​ទីតាំង​វប្បធម៌​ដ៏​សំខាន់​មួយ​ចំនួន​ទៀត​នឹង​លិចទៅ​ក្នុង​ទឹក ។ ជា​ពិសេស​នៅ​រដ្ឋ​ផ្ល​រី​ដា រំពឹង​ថា​នឹង​ទទួល​ការ​ខាតបង់​ព្រោះ​ជា​រដ្ឋ​ជាប់​នៅ​មាត់សមុទ្រ ចំណែក​នៅ​រដ្ឋ​ផ្សេង​ទៀត​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា​រដ្ឋ​ល្វី​ស៊ី​ណា និង​រដ្ឋ​វើ​ជី​នៀ ។

ក្រៅពី​កន្លែង​ប្រវត្តិសាស្ត្រ​នឹង​បាត់បង់​នោះ​នៅ​មានការ​ទស្សន៍​ទាយ​ថា ពលរដ្ឋ​ជាង​៣​លាន​នាក់​នៅ​ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ជា​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ​នឹង​ត្រូវ​ជន់​លិច​ដោយសារ​ទឹកសមុទ្រ​ឡើង​ខ្ពស់​នៅ​សតវត្ស​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ