ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Barca ម្នាក់​ថា ៖ គ្មាន Neymar ក៏​មិន​មាន​បញ្ហា

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Ivan Rakitic ដែល​ជា​កីឡាករ​របស់ Barcelona ប្រាប់​ទៅ Neymar ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា Ivan Rakitic ដែល​ជា​កីឡាករ​របស់ Barcelona ប្រាប់​ទៅ Neymar ថា ៖ “​កីឡាករ​ខ្លាំង​ផ្ដាច់​គេ​យ៉ាងណា ក៏​មិន​អាច​ជួយ​ឲ្យ​ក្រុម​ទៅ​ជា​ក្រុម​ខ្លាំង​ផ្ដាច់​គេ​ដែរ ។​”

ខ្សែបម្រើ​រូប​នេះ​ទទួលស្គាល់​ថា Neymar គឺជា​កីឡាករ​ម្នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ជើង​ខ្លាំង​ក្នុង​ពិភពលោក ។ តែ​រូបគេ​ក៏​បាន​លើក​ឡើង​ថា ទោះបីជា Neymar ចាក​ចេញពី Barca ពិតមែន តែ​ក្លឹ​ប​នៅ​តែ​អាច​ជា​ក្លឹ​ប​ខ្លាំង​បាន ដោយ​ការ​ព្យាយាម​ធ្វើការ​ជា​ក្រុម ។

ក្រោយ​ពី​បាត់ Neymar ទៅ​ការ​លេង​លើ​តារាង​ត្រូវ​បាន​ផ្លាស់​ប្តូរ ។ កីឡាករ​ទាំងអស់​ត្រូវ​ប្តូរ​ការ​លេង ហើយ​នា​ពេល​នេះ ពួក​គេ​អាច​ឆ្លងកាត់​ការ​ប្រកួត​១៥​លើក​ក្នុង​ការ​ប្រកួត La Liga ដោយ​គ្មាន​បញ្ហា ។

ជា​ចុង​ក្រោយ Ivan ថា ៖ “​ពួក​យើង​ខិតខំ​ជា​ក្រុម ដើម្បី​ជំនួស​មក​វិញ​នូវ​ការ​បាត់បង់ Neymar ។ យើង​ខិតខំ​ដល់ទី​បញ្ចប់ ដើម្បី​ឈ្នះ​គ្រប់ការ​ប្រកួត ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ