ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​សំណង់​ចិន​មួយកំពុងបំពងសំឡេងដ៏រំខាន គឺ​​«ស្រេចតែអញ»​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនាធិបតេយ្យ​នៃ​សំឡេង​កងរំពង​លាន់ឮ​ទាំង​យប់​ទាំង​ថ្ងៃ រក​ដេក​ពួន​មិន​បាន​ពី​ក្លឹ​ប​ឌី​ស្កូ ដោះស្រាយ​មិន​មាន​ប្រសិទ្ធភាព​ផង ស្រាប់តែ​សម្លេង​រំខាន​មក​ជាន់​បន្ថែម​ទៀត ចេញពី​សំណង់​ចិន​ធំ​មួយ ដែល​កំពុង​សាងសង់​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ នៃ​ខណ្ឌចំការមន ។…

រាជធានី​ភ្នំពេញ ៖ អនាធិបតេយ្យ​នៃ​សំឡេង​កងរំពង​លាន់ឮ​ទាំង​យប់​ទាំង​ថ្ងៃ រក​ដេក​ពួន​មិន​បាន​ពី​ក្លឹ​ប​ឌី​ស្កូ ដោះស្រាយ​មិន​មាន​ប្រសិទ្ធភាព​ផង ស្រាប់តែ​សម្លេង​រំខាន​មក​ជាន់​បន្ថែម​ទៀត ចេញពី​សំណង់​ចិន​ធំ​មួយ ដែល​កំពុង​សាងសង់​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ នៃ​ខណ្ឌចំការមន ។ អ្នក​រស់នៅ​ជិតខាង​នៃ​សំណង់​ថ្មី​មួយ​នេះ ទ្រាំ​លែង​បាន​ហើយ ព្រោះ​រក​ដេក​ពួន​មិន​បាន​សោះ ដោយសារ​តែ​សម្លេង​រំខាន ធ្វើ​ដូច​ស្រុក​ខ្មែរ​អត់​ច្បាប់ ។

តាម​កា​រស​ង្គេ​ត​ឃើញជាក់ស្តែង ទីតាំង​ការដ្ឋាន​សំណង់​ដ៏​ធំ​មួយ​កន្លែង មាន​យីហោ​«​ស៊ី​អេស​ស៊ី អេ​ស៊ី​ស្ត្រេ​ត​ស៍ ( ខេ​ម​បូ​ឌា ) ខន​ស្ត្រា​ក់សិន អេ​ន ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក » ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កំពុង​ដំណើរការ​សាងសង់​បុក​គ្រឹះ​ឡើង ​ដោយ​មិន​គោរព​ការ​ណែនាំ​របស់​អាជ្ ញាធរ​មូលដ្ឋាន​ឡើយ ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ កន្លង​មក​មន្ត្រី​មូលដ្ឋាន រួម​មាន​មន្ត្រី​អាជ្ញាធរ​សង្កាត់ មន្ត្រី​ខណ្ឌចំការមន បាន​ចុះ​ណែនាំ​ហៅ​មេការ​សំណង់​ការដ្ឋាន​ខាងលើ មក​ធ្វើ​កិច្ចសន្យា​ណែនាំ​ញឹកញាប់​ទៅ​ហើយ​ដែរ ក្នុង​គោល​បំណង​អោយ​ម្ចាស់​ទីតាំង​សាងសង់ គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​សំឡេង​រំខាន​មុន​នឹង​សាងសង់ ប៉ុន្តែ​ទី​បញ្ចប់​ម្ចាស់​ការដ្ឋាន​សំណង់​ដែល​គេ​ដឹង​ច្បាស់​ថា ជនជាតិ​ចិន​មាន​បង្អែក​ជា​មន្ត្រីរាជការ​សក្តិ​យស​ធំដុំ​នៅ​ពីក្រោយ​ខ្នង មិន​គោរព​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​មន្ត្រី​ជំនាញ​បន្តិច​ណា​សោះ​ដូច​ជា​ឫក​កោងកាច​ពេក។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អ្នក​រស់នៅ​ជិត​ការដ្ឋាន​សំណង់​នោះ បាន​ប្តឹង​ទៅ​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ខណ្ឌ ក៏​ដូច​ជា​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង ផង​ដែរ ដើម្បី​ធ្វើការ​ផ្អាក​ការ​សាងសង់​សំណង់​នៅ​ក្នុង​ការដ្ឋាន​នោះ ដោយ​ណែនាំ​អោយ​គាត់​គោរព​ច្បាប់ទម្លាប់​នៃ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ជា​លទ្ធ​ផល មន្ត្រី​ជំនាញ​នានា គិត​ចាប់ពី​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន ការិយាល័យ មន្ទីរ​ជំនាញ រហូត​ដល់​ថ្នាក់​ក្រសួង បាន​ត្រឹម​ចុះ​ទៅ​ឈរ​អោបដៃ​ណែនាំ​ម្តងម្កាល​តែ​ប៉ុណ្ណោះ ទី​បញ្ចប់ ម្ចាស់​ការដ្ឋាន​នៅ​តែ​ប្រហើ​ន​សាងសង់​ទាំង​បំពាន មិន​គោរព​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ដដែល ។

ជុំវិញ​បញ្ហា​នេះ​កន្លង​មក មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ បាន​ចាត់​ទុក​ថា ការដ្ឋាន​សំណង់​ខាងលើ​នេះ សាងសង់​ឡើង​ខុស​បទដ្ឋាន​បច្ចេកទេស ដោយ​ប្រើប្រាស់​របង​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន ពិសេស​ម្ចាស់​ការដ្ឋាន​បាន​យក​ចិញ្ចើម​ផ្លូវ​សាធារណ​ធ្វើ​ជា​របង​ហ៊ុំ​ព័ទ្ធ​ធ្វើ​អោយ​បាត់​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ។ បញ្ហា​មួយទៀត ការ​សាងសង់​មិន​ប្រើប្រាស់​ប្រព័ន្ធ​ភ្លើង​អគ្គី​ស​នី​រដ្ឋ ដោយ​ប្រើ​ម៉ាស៊ីនភ្លើង​បញ្ឆេះ​យក​ចរន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការដ្ឋាន ដំណើរការ​សាងសង់​ទាំងមូល ជា​ហេតុ​ធ្វើ​អោយ​សំឡេង​ម៉ាស៊ីន​លាន់ឮ​កក្រើក ប៉ះពាល់​ដល់​អ្នក​រស់នៅ​ជិតខាង​មិន​អាច​ដេក​ពួន​បាន ។ បើ​ទោះបីជា​យ៉ាងណា ម្ចាស់​ទីតាំង​ខាងលើ​នេះ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​។ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​កោះសន្តិភាព គេ​សង្ឃឹមថា អាជ្ញាធរ​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សាលា​ខណ្ឌចំការមន នឹង​មាន​វិធានការ​ក្តៅ​លើ​ម្ចាស់​ការដ្ឋាន​សំណង់​ខាងលើ​នេះ អោយ​គោរព​ច្បាប់ទម្លាប់​ដែល​មាន​ចែង ។

គួរ​បញ្ជាក់​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន បញ្ហា​សំណង់​កំពុង​បាន​ក្លាយទៅជា​បញ្ហា​ក្តៅ ដែល​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​មានការ​ថ្នាំងថ្នាក់​ខ្លាំង​ណាស់ ហើយ​រាល់​បណ្តឹង​ដូច​ជា​គ្មាន​ប្រសិទ្ធិ​ភាព​សោះ ដោយសារ​មន្ត្រី​ពាក់ព័ន្ធ​ហាក់បីដូចជា​ត្រូវ​រូ​វ​គ្នា​ជាមួយ​ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ទីកន្លែង​ទាំងអស់ ទើបបាន​ជា​យក​បណ្តឹង​ទុក​មួយអន្លើ ធ្វើ​មិនដឹងមិនឮ​តែ​ម្តង ដោយ​បណ្តែតបណ្តោយ​អោយ​មានការ​សាងសង់​សំណង់​ខុន​ដូរ​ព្រោងព្រាត​ដោយ​បំពាន​ច្បាប់ និង​ធ្វើ​ឡើង​លើស​ច្បាប់​ជា​ច្រើន​ទីតាំង ។អ្នក​រស់នៅ​ជុំវិញ​ការដ្ឋាន​សំណង់​ចិន​ខាងលើ លើក​ឡើង​ថា ការដ្ឋាន​ខាងលើ​នេះ បើ​ទោះបីជា​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ និង​ធ្វើ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​ក៏​ដោយ ប៉ុន្តែ​អ្នក​រស់នៅ​ជិតខាង​សំណូមពរ​អោយធ្វើ​ការ​សាងសង់​ក្នុង​ម៉ោង​រដ្ឋបាល​ការងារ​ត្រឹមត្រូវ ជៀសវៀង​ការ​សាងសង់​ទាំង​កណ្តាលថ្ងៃត្រង់​ម៉ោង​១២ ដែល​ជា​ម៉ោង​សម្រាក​ពី​ការងារ​មក​សម្រាក​នៅផ្ទះ​បន្ធូរ​អារម្មណ៍​មួយ​ភ្លែត តែ​បែរជា​មិន​អាច​សម្រាក​បាន ដោយសារ​សំឡេង​ម៉ាស៊ីន​លាន់​ទ្រហឹង​អើ​ង​កង​ឡើង​ញ័រ​ដី ។

គួរ​កត់​សម្គាល់ថា នៅ​ក្នុង​តំបន់​សង្កាត់​បឹង​កេងកង​ទី​១ គឺ​មាន​ក្លឹ​ប​កម្សាន្ត disco ជា​ច្រើន​កន្លែង បង្ក​ជា​សំឡេង​លាន់ឮ​ខ្លាំង​ណាស់​រំខាន​ដល់​ការ​លង់លក់​ក្នុង​ដំណេក ។ តំបន់​នោះ​សុទ្ធសឹងតែ​ជា​ប្រភេទ​ក្លឹ​ប​កម្សាន្ត​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ។ ទន្ទឹម​នឹង​នោះ ក្លឹ​ប​កម្សាន្ត​ខ្លះ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ហៅ​មក​ធ្វើ​កិច្ចសន្យា​អោយ​បើក​អាជីវកម្ម​គោរព​ពេលវេលា មិន​អោយ​មាន​សំឡេង​រំខាន​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង ប៉ុន្តែ​ទី​បញ្ចប់​ម្ចាស់​ក្លឹ​ប​សុទ្ធតែ​ជើង​ខ្លាំង​បាន​ត្រឹម​ផ្តិត​មេដៃ​ចោល​មិន​អនុវត្ត​តាម​កិច្ចសន្យា ដោយ​បាន​សំណូមពរ​អោយ​អាជ្ញា​ធរមាន​វិធានការ​បិទ​ទីតាំង​ក្លឹ​ប​ទាំង​អស់នោះ​ចោល​តែ​ម្តង​ទៅ ដើម្បី​កុំអោយ​មាន​ជា​ការ​រំខាន​ដល់​បងប្អូន​ពលរដ្ឋ​បន្ត​ទៅ​ទៀត ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​ក្លឹ​ប​កម្សាន្ត​២​ទីតាំង​ដែល​មាន​យីហោ​ឈ្មោះ ក្លឹ​ប Route 57 និង​ក្លឹ​ប Blue dog ធ្លាប់​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចុះ​អប់រំ​ណែនាំ​ជា​ច្រើន​ដង​រួច​មក​ហើយ ព្រោះតែ​ក្លឹ​ប​កម្សាន្ត​ទាំង​២​នេះ បាន​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង ពិសេស​បញ្ហា​សំឡេង​តែ​ម្តង ។ អ្វី​ជា​ការ​កត់សម្គាល់​ក្លឹ​ប​កម្សាន្ត​ទាំង​២​នេះ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ចាត់​ទុក​ថា គ្មាន​ច្បាប់​អនុញ្ញាត្តិ​អាជីវកម្ម​ត្រឹមត្រូវ ព្រោះ​ម្ចាស់​ទីតាំង​មិន​ដែល​បង្ហាញ​ឯកសារ​ច្បាប់​អាជីវកម្ម​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ព្រោះតែ​នៅ​ពីក្រោយ​ការ​បើក​អាជីវកម្ម​នេះ សុទ្ធសឹងតែ​ជា​អ្នកមាន​មុខមាត់​ធំដុំ​ក្នុង​ជួរ​មន្ត្រីរាជការ យកឈ្មោះ​តា​តា​មក​ពាំង​ពីមុខ​ក៏​មាន​ដែរ ។

គួរ​បញ្ជាក់​ថា សង្កាត់​បឹង​កេងកង​ទី​១ ជា​សង្កាត់​មួយ​ដែល​បេក្ខជន​ចៅសង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​ជា​បន្តបន្ទាប់​រហូត​មក ហេតុ​ដូច្នេះ​ហើយ​ពលរដ្ឋ​ស្នើ​សុំ​លោកស្រី​ចៅសង្កាត់​យកចិត្តទុកដាក់​អំពី​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​ខ្លះ​ផង កុំ​បណ្តែតបណ្តោយ​តាម​យថាកម្ម​ពេក ។ ជាក់ស្តែង​ដូច​ករណី​ខាងលើ ដែល​ជា​កត្តា​នាំ​អោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​១ មានការ​ថ្នាំង​ថ្នាក់លើ​មន្ត្រី​បម្រើ​រាស្ត្រ ៕

អត្ថបទសរសេរ ដោយ